ភ្នំពេញ ៖ «ធីឆាក្តៅ»
ជាស្លាកយីហោហាងផឹកស៊ីមួយកន្លែងស្ថិតនៅជាយក្រុងភ្នំពេញ
តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចស្ពានទី៦ ក្នុងក្រុមទី៣១
ភូមិបាក់ខែងលើ សង្កាត់បាក់ខែងខណ្ឌឫស្សីកែវ។
ហាងស៊ីផឹកមួយកន្លែងនេះ គឺមានដាក់លក់សុទ្ធតែសត្វព្រៃគ្រប់ប្រភេទ
វាស្ថិតលើអតិថិជនត្រូវការកុម្ម៉ង់ទិញ តាមរយៈទូរស័ព្ទឬ
ទៅដល់ទីនោះផ្ទាល់ក៏បាន សត្វព្រៃទាំងនោះ មានដូចជា អណ្តើក កន្ធាយ
ពស់គ្រប់ប្រភេទ អន្សង ត្រកួត ក្តាន់ ឈ្លូស ប្រើស ជ្រូកព្រៃ
និងសត្វស្លាបគ្រប់ប្រភេទ ។ល។
បើតាមប្រជាពលរដ្ឋ រស់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង បានឲ្យដឹងថា ថៅកែហាងលក់សត្វព្រៃដុះស្លែនោះមានឈ្មោះ យ៉ង ធី ជាប្រធានប្រជាការពារសង្កាត់បាក់ខែង រស់នៅទីតាំងខាងលើ ដោយឈ្មោះ យ៉ង ធីនេះគេបើករកស៊ី មុខរបរលក់សត្វព្រៃកាក់កបល្អណាស់ដោយគ្មាន ខាងរដ្ឋបាលព្រៃឈើណាហ៊ាន បង្ក្រាបគេឡើយ ហើយគេរកស៊ីមុខរបរនេះរយៈពេលជាង១០កន្លងមកហើយ។ កាលពីមុនគេលក់នៅជាប់ផ្លូវជាតិលេខ៦ តែក្រោយមកបានទៅខាងក្រោយវិញដោយមានម៉ូយ សុទ្ឋតែអ្នកធំៗដឹកស្រីស្នេហ៍ ចូលទៅហាងនោះឡើងខូងផ្លូវអស់។
ប្រភពខាងលើបានឲ្យដឹងទៀតថា គេមានម៉ូយសត្វព្រៃដឹកយកមកឲ្យពីខេត្តមណ្ឌលគិរី និងរតនគិរី ដោយមធ្យោបាយដឹងជញ្ជូន មានរថយន្ត RX 350ពណ៌ ស ហើយមានពេលខ្លះ ដូររថយន្ត ជាច្រើនគ្រឿង មានដូចជា កាមរី ពណ៌ ស ខ្មៅ និង ពណ៌ ស្លែជាដើម គឺគេដូរឡានរហូត ដើម្បីបង្វែងដានសមត្ថកិច្ច តាមផ្លូវ ហើយគេដឹកច្រើនតែពេលយប់ៗជ្រៅម៉ោង១២ឬម៉ោង១យប់។ ប្រភពបានបន្តថា ការរកស៊ីបានកាក់កបបែបនេះ ដោយសារឈ្មោះ យ៉ង ធី គេបានសែនត្រូវរ៉ូវជាមួយជំនាញ មេព្រៃ គ្រប់ជាន់ថ្នាក់អស់ហើយ។ ដូច្នេះមិនមានអ្នកណាហ៊ានបង្ក្រាបនោះទេ។
បើតាមអតិថិជនដែលធ្លាប់ ចូលទៅភ្លក់រសជាតិសត្វព្រៃនៅហាង យីហោ «ធីឆាក្តៅ»នោះបាននិយាយថា គេលក់សត្វព្រៃគ្រប់ប្រភេទទាំងអស់ មិនមានខ្វះអ្វីឡើយ បើភ្ញៀវរកសត្វអីក៏មានដែរ មិនខកបំណងឡើយ គ្រាន់តែថ្លៃបន្តិច ហើយមើលតែមិនស្រួល បន្លំគិតលើសថ្លៃទៀតផង។
ដូច្នេះបើបងប្អូនណាមិនទាន់ស្គាល់ និងចង់ពិសារសត្វព្រៃសូមអញ្ជើញទៅហាង «ធីឆាក្តៅ »ពិតជាមិនខុសបំណងឡើយ៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment