របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, October 31, 2013

ជម្លោះ​​បែក​ផ្សែង​រឿង​​​បញ្ចាំ​ទ្រព្យ​សម្បត្តិ​​​ជិត​១​លាន​ដុល្លារ​ រវាង​ឧកញ៉ា​ និង​ម្ចាស់​ទ្រព្យ​

ភ្នំពេញ ៖ ទ្រព្យ​សម្បត្តិ ​​ប្រមាណ​ជិត​១​លាន​ដុល្លារ ដែល​មាន​គ្រឿង​ចក្រ និង​ដី​ធ្លី​ផង​នោះ ត្រូវ​បាន​ ម្ចាស់​ទ្រព្យ​យក​ទៅ​បញ្ចាំ​ ដើម្បី​ដោះ​ទាល់​បាន​មួយ​គ្រា​ជាមួយ​ឧកញ៉ា​ដ៏​មាន​​មុខ​មាត់ ទ្រព្យ​ធន​ ស្ដុក​ស្ដម្ភ​ម្នាក់ តែ​នៅ​ពេល​ដែល​ មាន​​ប្រាក់​ទៅ​ លោះ​របស់​មក​វិញ​ហើយ បែរ​ជា​មិន​មាន​ភាព​ ចុះ​សម្រុង​គ្នា​ទៅ​វិញ​ ទើប​កើត​ជា​រឿង​រ៉ាវ​ឈ្លោះ​គ្នា​បែក​ផ្សែង​កើត​ឡើង​តែម្ដង។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជម្លោះ​នោះ​កើត​ឡើង​រវាង​​លោក​ឧកញ៉ា ឈន សារ៉ាណេ ជា​ឈ្មួញ​ដ៏​មាន​​ទ្រព្យ​ស្តុកស្តម្ភ ហើយ​មាន​ខ្នង​បង្អែក​ជា​ច្រើន​ផង​នោះ​ ត្រូវ​បាន​​រង​ការ​ចោទ​ប្រកាន់​ថា ចង់​ស៊ី​ដាច់ ​ដី​និង​គ្រឿង​ចក្រ​ជាច្រើន ដែល​គេ​បញ្ចាំ ហើយ​ពេល​ដែល​ដើម​ចោទ ប្តឹង​តុលាការ និង​នៅ​ពេល​ចុះ​អនុវត្តន៍​ដីកា​សម្រេច​ការពារ នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣០ ខែ​តុលា ឆ្នាំ​២០១៣ ស្រាប់តែ​លោក​ឧកញ៉ា​ម្នាក់​នោះ​ ប្រមូល​យក​គ្រឿង​ចក្រ​ចេញ​អស់។
លោក ឡេង ច័ន្ទតារា ជា​ដើម​បណ្ដឹង​បាន​រៀប​រាប់​ថា កាល​ដើម​ឡើយ លោក និង​ឧកញ៉ា​ខាង​លើ​នេះ ធ្លាប់​ស្គាល់​គ្នា និង​រក​ស៊ី​ជាមួយ​គ្នា​ផង​ដែរ តែ​ខណៈ​ដែល​លោក បាន​ជួប​​បញ្ហា​ជីវភាព​បន្តិច បន្តួច​លោក​ក៏​បាន​សម្រេច​ចិត្ត យក​គ្រឿង​ចក្រ និង​ដី​មួយ​ចំនួន​ដែល​មាន​តម្លៃ​​ជិត​មួយ​លាន​ដុល្លារ​អាមេរិក ទៅ​បញ្ចាំ​​នៅ​លោក​ឧកញ៉ា ដោយ​មាន​លក្ខខណ្ឌ និង​កិច្ច​សន្យា​ត្រឹមត្រូវ​ទៀត​ផង។ លោក ​បន្ត​ថា នៅ​ពេល​ដែល​លោក​មាន​ប្រាក់​បង់​​​​សង​និង​បង់​តាម​កិច្ច​សន្យា​ដែល​លោក បាន​ជំពាក់​នោះ​ ​ទី​បំផុត​លោក​ឧកញ៉ា​ម្នាក់​នោះ​ មិន​ព្រម​ផ្តល់​គ្រឿង​ចក្រ​ឲ្យ​វិញ​ទេ ថែម​ទាំង​យក​គ្រឿង​ចក្រ​នោះ ទៅ​ប្ដូរ​​ពណ៌ ដើម្បី​បំបាត់​ភស្តុតាង​ទៀត​ផង។

លោក ឡេង ច័ន្ទតារា បាន​បញ្ជាក់​ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១១ខ្លួន និង​ឈ្មោះ​ឈន សារ៉ាណេ បាន​ចុះ​កិច្ច​សន្យា​គ្នា​ទិញ និង​លក់​ឈើ​អារ ដោយ​មិន​បាន​ចុះ​កិច្ច​សន្យា ពេញ​លេញ​នោះ​ទេ ហើយ​ស្រាប់​តែ​ឈ្មោះ​ឈន សារ៉ាណេ​បាន​ប្តឹង​ទៅ​តុលាការ​ខេត្ត​កំពង់ធំ ចំនួន​ពីរ​លើក ដើម្បី​រក្សា​ការពារ នូវ​អចលន​វត្ថុ (ដី) និង​គ្រឿង​ចក្រ​ជាច្រើន​ទៀត ប៉ុន្តែ​ត្រូវ​បាន​តុលាការ សាលា​ដំបូង​ខេត្ត​កំពង់ធំ សម្រេច​លុប​ចោល ដោយ​ឲ្យ​ភាគី​ទាំង​២​ផ្សះផ្សា​គ្នា ដោយ​តម្រូវ​ឲ្យ​លោក​សង​ប្រាក់​ទៅ​ឈ្មោះ​ ឈន សារ៉ាណេ ដោយ​មាន​កំណត់​ថ្ងៃ​ត្រឹម​ត្រូវ ហើយ​លោក​ក៏​បាន​ទូទាត់​ប្រាក់​របស់​ខ្លួន​ទៅ ឲ្យ​លោក​ឧកញ៉ា ជា​បន្តបន្ទាប់ គិត​ចាប់​តាំងពី​ការ​​បង្គាប់​របស់​តុលាការ​ខេត្ត​កំពង់ធំ​​រហូត​មក​​​ គឺ​មាន​សាច់​ប្រាក់​ចំនួន​៤៩៥.០០០​ដុល្លារ​រួច​ហើយ។ នៅ​សេសសល់​ប៉ុន្មាន ចាំ​និយាយ​គ្នា​បន្ត​ទៀត។ ប៉ុន្តែ​ស្រាប់​តែ​លោក ឧកញ៉ា ខាង​លើ​នេះ​គេចវេស​មិន​ព្រម​ជួប ហើយ​នាំ​​​យក​គ្រឿង​ចក្រ​នោះ​​ពី​ខេត្ត​កំពង់​ធំ ទៅ​ទុក​នៅ​​ភ្នំពេញ​ទៀត​ផង​។

ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​នេះ គេហទំព័រ​កម្ពុជា​ថ្មី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោកឧកញ៉ា ឈន សារ៉ាណេ បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា​នេះ៕

ប្រភពៈ ភូមិអច្ឆរិយៈ

No comments: