របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, October 31, 2013

បើក​កិន​ឥវ៉ាន់​គេ​ហើយ​យក​កាំភ្លើង​ភ្ជង់​វាយ​បំបែក​ក្បាល​រួច​បើក​រថយន្ត​គេចខ្លួន​បាត់

បន្ទាយ​មាន​ជ័​យ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ​​ តឿ​បើក​រថយន្ត​កិន​ឥវ៉ាន់​គេ​ហើយ​ យក​កាំភ្លើង​ភ្ជង់​ វាយ​បំបែក​ក្បាល ​រួច​បើក​រថយន្ត​ គេចខ្លួន​បាត់​ទុក​អោយ ​ជនរងគ្រោះ​ហូរឈាម​ ស្រោច​ពេញ​ខ្លួន​ កាលពី​វេលា ​ម៉ោង​ប្រមាណ​ជា​ ៧​និង​៤០​នាទី​យប់​ ថ្ងៃទី​៣០​ តុលា​២០១៣ ​ត្រង់​ចំណុច ​ខាងត្បូង​ ឆៀង​ខាង​លិច ​រង្វង់​មូល​ស្រី​គ្រប់ លក្ខណ៍​ ក្នុងភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី សោភ័ណ ​ខេត្តបន្ទាយមានជ័យ។


ជនរងគ្រោះ​ដែល​ត្រូវ​គេ​វ៉ៃ​បែកក្បាល​មានឈ្មោះ​ឃុន ហាង​ទ្បេ​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​ហើយ​ទើបតែ​មកពី​ថៃ។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​ជា​អ្នក​រត់ ម៉ូតូឌុប​បាន​ប្រាប់​អោយ​ដឹង​ថា ជនរងគ្រោះ​មាន​រូបរាង​ដូចជា​មនុស្ស​មិន​គ្រប់​បាន​មក​ឈរ​និង​ទុក​សំភារៈ​មួយ ​ចំនួន​នៅក្នុង​ថង់​ពណ៌ស​ធំ​មួយ​ដោយមាន​ថ្នាំពេទ្យ អង្រឹង ចាន​ឆ្នាំ​ព្រមទាំង​សំភារៈ​ជា​ច្រើន​ទៀត​នៅ​ចិញ្ចើម​ផ្លូវ​ត្រង់​ចំណុច​ ខាងត្បូង​ឆៀង​ខាង​លិច​រង្វង់​មូល​ស្រី​គ្រប់លក្ខណ៍​នៃ​ភូមិ​ខាងលើ​ក៏​ត្រូវ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​កាំ​ម៉ា​រី​សេរី​ឆ្នាំ​១៩១៥​ចង្កូត​ស្តាំ​ពណ៌ស​បើក​ មក​ឈប់​ស្ទើរ​តែ​កិន​ឥវ៉ាន់​ជនរងគ្រោះ​នៅ​ផ្នែក​កង់​មុខ​ខាងស្តាំ​ហើយ​អ្នក​ បើក​បររថ​យន្ត​ឈប់​ចូល​កន្លែង​លក់​ទូរ​សព្ទ័។ ដោយ​រថយន្ត​ជាន់​ឥវ៉ាន់​ជនរងគ្រោះ​ក៏​ប្រាប់​អោយ​ម្ចាស់​បើក​ឡាន​ថយក្រោយ​តែ ​បែប​ជា​មិន​ថយ​ស្រាប់តែ​បើក​ទៅមុខ​កិន​ឥវ៉ាន់​ជនរងគ្រោះ​បាន​អោយ​រថយន្ត​ ឈប់​ក្នុង​គោលបំណង​ដោះស្រាយ​គ្នា​នៅតែ​មិន​ឈប់​ធ្វើអោយ​ជនរងគ្រោះ​មាន​ដប​M150 ​កំពុង​ផឹក​ក៏​គប់​ទៅ​ចំ​រថយន្ត​ក៏​ឈប់​ចុះ​សំដៅ​មក​រក​ជនរងគ្រោះ​ដោយ​ដៃ​ កាន់​កាំភ្លើងខ្លី​មួយ​ដើម​មិន​ស្គាល់​ម៉ាក​ភ្ជង់​ទៅលើ​ជនរងគ្រោះ​រួច​វៃ​៉​ ក្បាល​ជនរងគ្រោះ​នឹង​កាំភ្លើង​បណ្ដាល​អោយ​បែក​ហូរឈាម​ស្រោច​ពេញ​ខ្លួន​ហើយ​ បើក​រថយន្ត​គេច​បាត់។

តាម​សាក្សី​ផ្សេង​ទៀត​និយាយ​ថា ជន​បង្ក​ហេតុ​មានឈ្មោះ​តឿ អាយុ​ប្រហែល​ជាង​២០​ឆ្នាំ​តែង​ឃើញ​នៅ​ក្រោយ​សណ្ឋាគារ​រុងរឿង​ក្នុងភូមិ​គោ​ រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ហើយ​តែង​ដើរ​ជាមួយ​កូន​ម្ចាស់ផ្ទះ​សំណាក់​ម្កុជ​ មាស។ ក្រោយ​កើតហេតុ​ភ្លាមៗ​សមត្ថកិច្ច​ប៉ូលិស ប៉េអិម​មកដល់​នាំ​ជន​រង​គ្រោះ​ទៅ​ពេទ្យ​តែ​ជន​រង​គ្រោះ​មិន​ព្រមទៅ។ ទោះជា​ជនរងគ្រោះ​មិន​ទៅ​ឬ​ដាក់​ពាក្យ​បណ្ដឹង​យ៉ាង​ណា​ក៏​ដោយ​សមត្ថកិច្ច​បាន ​ចាត់​កំលាំង​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាមច្បាប់៕

ប្រភពៈ ភូមិអច្ឆរិយៈ

No comments: