របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Sunday, October 27, 2013

អ៊ីរ៉ាក់៖ បំផ្ទុះឡាន ស្លាប់ ៥នាក់ និង របួសជាង ២២នាក់

បាដាដ៖ ក្រុមប៉ូលីសនិយាយនៅថ្ងៃអាទិត្យ ទី២៧ ខែតុលា នេះថា ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ បណ្តាលឱ្យ មនុស្ស ៥នាក់ស្លាប់ និងច្រើនជាង ២២នាក់ផ្សេងទៀត បានរងរបួស។ ទីភ្នាក់ងារ ព័ត៌ មានចិនស៊ិនហួរាយការណ៍ឱ្យដឹងថា ការវាយប្រហារដោយគ្រាប់បែកនេះ កើតឡើងនៅម៉ោង៩ ព្រឹក  គ្រាដែលរថយន្តបំផ្ទុះគ្រាប់បែក បានឈប់សំចត នៅទីផ្សារដ៏មមាញឹកនៅក្នុងខណ្ឌ Sabie- al-Bour ភាគជើងទី ក្រុងបាដាដ ដោយសម្លាប់មនុស្សបីនាក់ និង១២នាក់ផ្សេងទៀតរងរបួស។
បន្ទាប់មកទៀត ការបំផ្ទុះគ្រាប់បែករថយន្តបីគ្រឿងផ្សេងទៀត ក៏បានកើតមានផងដែរ ធ្វើឲ្យមាន ភ្ញាក់ផ្អើលពេញ ទីក្រុងតែម្តង។

បេសកកម្មជំនួយអង្គការសហប្រជាជាតិ សម្រាប់អ៊ីរ៉ាក់ បានឱ្យដឹងថា ជនស៊ីវិល ៦ពាន់នាក់ បានស្លាប់ និងមនុស្សប្រមាណ ១៤ពាន់នាក់ផ្សេងទៀត រងរបួសចាប់តាំងពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០១៣៕


ប្រភពៈ ដើមអំពិល 

No comments: