របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, September 17, 2013

សាក​នឿ​ណាម​តុក​ម្តង​មើល៍!

តើ​អ្នក​ចង់​សាក​ល្បង​ប្តូរ​រស​ជាតិ​ទៅ​ ភ្លក់​អាហារ​ថៃ​ដែរ​ឬ​ទេ? 

សប្តាហ៍​​នេះ​ បើ​​អ្នក​​មិន​​បាន​​ទៅ​​កម្សាន្ត​​នៅ​​កន្លែង​​ណា​ទេ និង​​ចង់​​សាក​​ល្បង​​ធ្វើ​អាហារ​នៅ​ផ្ទះ Sabay 


សូម​ណែនាំ​មុខ​ម្ហូប​មួយ​មុខ​ដែល​មាន​ឈ្មោះ​ថា​ “នឿណាម​តុក”។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ចម្អិន​នឿ​ណាម​តុក​ ដែល​​ណែ​នាំ​ដោយ​ នាយិកា​ប្រចាំ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ធ្វើ​នំ​និង​ម្ហូប​KSK។ 
គ្រឿង​ផ្សំ​ម្ហូប​នេះ​រួម​មាន​:
  1. សាច់​គោ​ 
  2. ទឹក​ស៊ីអ៊ីវ​ 
  3. ប្រេងខ្យង​ 
  4. ម្ទេស​ខ្មាំង 
  5. ម្ទេស​ដៃ​នាង 
  6. អង្ករលីង​ 
  7. ស្ករ​ស 
  8. ទឹក​ត្រី​ 
  9. ខ្ទឹម​ស 
  10. ខ្ទឹម​ក្រហម​ 
  11. ស្លឹក​ខ្ទឹម​ 
  12. ជីរណា​ 
  13. ជី​អង្កាម​ 
  14. និង​ក្រូច​ឆ្មារ
របៀប​ធ្វើ:
  • សាច់​គោ​ហាន់​ជា​២ៗធ្នាប់​ រួច​យក​ទៅ​អាំង​ជា​មួយ​ទឹក​ស៊ីអ៊ីវ​ និង​​ប្រេង​ខ្យង​។ 
  • អាំង​ពី​៥ទៅ​១០​នាទី។ 
  • ម្ទេស​ខ្មាំង​ហាន់​ខ្លីៗ 
  • ខ្ទឹម​ស​ចិញ្ច្រាំ​ឲ្យ​ល្អិត 
  • ខ្ទឹម​ក្រហម​ហាន់​បន្ទះ​ស្តើងៗ 
  • ឯ​ស្លឹក​ខ្ទឹម​ ​និង​ជីរណា​ហាន់​ខ្លីៗ 
  • បន្ទាប់​មក​យក​សាច់​គោ​អាំង​ទៅ​លាយ​គ្រឿង​ មាន​ស្ករស​ ម្ទេស​ខ្មាំង អង្ករ​លីង​ ទឹក​ត្រី​ ខ្ទឹម​ស​ចិញ្ច្រាំ​ ខ្ទឹម​ក្រហម​ និង​ទឹក​ក្រូច​ឆ្មារ។
  • ច្របល់​ឲ្យ​ចូល​ជាតិ​គ្នា​ឲ្យ​សព្វ ​រួច​ដួស​ដាក់​ចាន​ រោយ​ស្លឹក​ខ្ទឹម​ ជីរណា ជី​អង្កាម​ និង​​លម្អ​ដោយ​ម្ទេស​ដៃ​នាង​ជា​ការ​ស្រេច។
ម្ហូប​នេះ ​អាច​ញ៉ាំ​ផ្ទាល់​ជា​មួយ​បាយ​ក៏​បាន​ ឬ​ក៏​ផ្ទាប់​ជា​មួយ​អន្លក់​ទៀត ​រឹត​តែ​ធ្វើ​ឲ្យ​ម្ហូប​នេះ​មាន ឱជារស​ឈ្ងុយ​ ឆ្ងាញ់​ពិសារ។
សាក​ល្បង​ធ្វើ​ នឿណាម​តុក​ ដើម្បី​ទទួល​បាន​រស​ជាតិ​ថ្មី​ប្រចាំ​សបា្តហ៍។

អត្ថបទ៖ ផល្លា សុម៉ាលីណា
អត្ថបទនេះ ៖​ដកស្រង់ចេញពីគេហទំព័រសប្បាយ

No comments: