របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, October 24, 2013

របៀប​នៃ​ការនិយាយ​ជា​មួយ​ប្រពន្ធ​អំពី​ការ​រួមភេទ​

ការ​រួមភេទ ​គឺជា​រឿង​មួយ ​ដ៏​សំខាន់​សម្រាប់​បង្កើត​ជារ​ណាំង ​ឧបសគ្គ​ជា​ ច្រើន​នៃ ​ទំនាក់ ទំនង ​ប្តី​និង​ប្រពន្ធ​។ ការនិយាយ ​អំពី​ការ​រួមភេទ​ជាមួយ​ប្តី​ឬ​ប្រពន្ធ ​អាច​ក្លាយទៅជា​ប្រធានបទ ​ដ៏​ ពិបាក​មួយ​។ អ្នក​ត្រូវ​តែ​ដឹងថា មាន​ទិដ្ឋភាព​ទាក់ទង នឹង​ការនិយាយ​ អំពី​ការ​រួមភេទ​សិន​មុនពេល​ចូលខ្លួន​មក​ ពិភាក្សាគ្នា​។ ចូរ​យល់​ថា ការនិយាយ​ជា​មួយ ​ប្រពន្ធ​អំពី​ ការ​រួមភេទ​គឺជា​រឿង​ខុសគ្នា​ពី​ការនិយាយ​ ជាមួយ​មិត្តភក្តិ​។

​មិន​ចាំបាច់​មាន​ការភ័យខ្លាច ឬ​តក់ស្លុត​អ្វី​ឡើយ​ចំពោះ​ការនិយាយ​អំពី​ការ​រួមភេទ​ ជាមួយ​ប្រពន្ធ​នោះ​ ព្រោះ​អ្នក​អាច​ដោះស្រាយ​វា​បាន​យ៉ាង​ងាយស្រួល​បំផុត​។ ដើម្បី​បំបាត់​ភាពភ័យខ្លាច អ្នក​ត្រូវ​តែ​រៀបចំ​ទុកជាមុន​។ ការរៀបចំ​ជួយ​អោយ​អ្នកបង្កើន​ប្រធានបទ​កាន់តែ​មាន​ភាពស្និទ្ធស្នាល​គ្នា​បាន ​យ៉ាង​ច្បាស់លាស់ និង​មាន​ទំនុកចិត្ត​។ ការនិយាយ​ជា​មួយ​ប្រពន្ធ​ អំពី​ការរួម​ភេទ​អាច​នាម​អោយ​មាន​ការប្រឈមមុខ​មួយ ប៉ុន្តែ​ការចងចាំ​នូវ​ដំបូន្មាន​មួយចំនួន​តូច​នឹង​ជួយ​អ្នក​បាន​ច្រើន​ដែរ​។

ស្មោះត្រង់​
​ពិតណាស់ ភាពស្មោះត្រង់​គឺជា​គោលការណ៍​ដ៏​ល្អ​បំផុត ជា​ពិសេស​ពេល​អ្នក​កំពុងតែ​និយាយ​អំពី​ការ​រួមភេទ​ជាមួយ​ប្រពន្ធ ឬ​ប្តី​។ បើសិន​ជា​អ្នក​កំពុង​តែ​លើក​រឿង​នេះ​មក​និយាយ ត្រូវតែ​ស្មោះត្រង់ ព្រមទាំង​ប្រាប់​ចំនុច​នេះ​អោយ​ប្រពន្ធ​អ្នកដឹង​។ នាង​ត្រូវ​តែ​ដឹង​មិន​ខ្វល់​ថា​អ្នក​កំពុងតែ​គិត​អ្វី​ក្នុង​ចិត្ត​នោះទេ​។​


រង់ចាំ​ដល់​ពេលវេលា​អំណោយផល​
​ការ​កំណត់​ពេលវេលា​គឺ​ជា​រឿង​មួយ​សំខាន់បំផុត ព្រោះ​វា​អាច​ផ្លាស់ប្តូរ​បាន​។ ការ​ដែល​លើក​វា​មក​និយាយ​ភ្លាមៗ​នៅ​ចំ​ពេល​ដែល​កំពុង​និយាយ​គ្នា​រឿង​សំខាន់ ​ប្រហែលជា​អាច​ផ្តល់​ភាពរ​ញេ​រញៃ​ដល់​ប្រពន្ធ​អ្នក​បាន​។ ការពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ក្នុងពេល​រួមភេទ​គឺជា​គំនិត​មួយ​មិន​ល្អ​ នោះទេ​។ ការផ្តល់​ភាពកក់ក្តៅ​ដល់​ដៃគូ​គឺ​ជា​ការពិភាក្សា​អំពី​ការ​រួមភេទ​ដ៏​សំខាន់ ​បំផុត​។

​បំបាត់​នូវ​ការសង្ស័យ​
​មិន​ត្រូវ​អៀនខ្មាស​ក្នុងការ​សួរ​សំណួរ​ដើម្បី​បំបាត់​ការសង្ស័យ​ចំពោះ​នាង ​ឡើយ​។ រឿងនេះ​នឹង​ជួយ​ផ្តល់​ជា​គំនិត​អំពី​រឿងរ៉ាវ​ដែល​នាង​យល់ឃើញ​។ ការយល់ដឹង​អំពី​ឥរិយាបថ​របស់​នាង​នឹង​ជួយ​អោយ​អ្នក​លុបំបាត់​ទំនាក់ទំ​នង​ ដែល​មាន​ភាពខុសៗ​គ្នា និង​បង្កើត​ទំនាក់ទំនង​ដែល​មាន​លក្ខណៈ​ល្អ​នឹង​គ្នា​វិញ​។

ធ្វើជា​អ្នក​ស្តាប់​ដ៏​ល្អ​ម្នាក់​
​ចូរ​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​នាង​កំពុងតែ​និយាយ​។ ចូរ​ស្តាប់​នូវ​ការសន្ទនា​យ៉ាង​ប្រុងប្រយ័ត្ន​ដើម្បី​អោយ​ការសន្ទនា​នោះ​មាន ​ភាព​ស្រស់បំព្រង​ឡើង​។ មិន​ត្រូវ​និយាយ​កាត់​ពេល​នាង​កំពុងតែ​និយាយ​ឡើយ​។

គោរព​ចំនុច​ដែល​នាង​លើកឡើង​
​បើសិន​ជា​អ្នក​ត្រូវការ​អោយ​ប្រពន្ធ​របស់​អ្នក​យល់ អ្នក​ក៏​គួរតែ​ជា​មនុស្ស​យល់​ពី​គេ​វិញ​ដែរ​។ ចូរ​ផ្តល់​ការគោរព​ដល់​នាង​ផង​ទៅ ជាពិសេស​ការយល់ឃើញ និង​របៀបរបប​ទាំងឡាយណា​ដែល​នាង​យល់ថា​អាច​ល្អ​ជាង​។​

​មិន​ត្រូវ​ខិង​សម្បា​រ​
​ចូរ​ចៀសវាង​ការខឹង ឬ​គិត​អ្វីៗ​ដែល​យល់​ថា​ឆ្លាត​ជាង​អ្នក​ដទៃ​។​អ្នក​គួរតែ​ផ្តល់​នូវ​ការគិត និង​អារម្មណ៍​អោយ​គេ​ដឹង​ដោយ​គ្មាន​សញ្ញា​បង្ហាញ​ថា​អ្នក​កំពុងតែ​ខឹង​អំពី​ រឿង​នោះ​ឡើយ​។ ការ​ខិង​របស់​អ្នក​នឹង​មិន​អាច​ដាស់តឿន​អារម្មណ៍​របស់​ប្រពន្ធ​បានឡើយ ហើយ​នាង​នឹង​អាច​បញ្ចប់​ការនិយាយ​គ្នា​នេះ​ទៀត​ដោយសារតែ​គ្មាន​ផាសុខភាព​ ក្នុង​ការបង្ហាញ​ពី​អារម្មណ៍​របស់​នាង​ប្រាប់​អ្នក​។ ចូរ​ធ្វើ​យ៉ាងម៉េច​អោយមាន​ភាព​រាក់ទាក​ទើប​អាច​បង្កើន​ការសន្ទនា​កាន់តែ​ល្អ ​បាន​។ មិន​ត្រូវ​ធ្វើ​ការវាយតម្លៃ​, ផ្តល់​ភាពរ​ញេ​រញៃ និង​ស្តីបន្ទោស​ដល់​ប្រពន្ធ​ខ្លួន​ថា​ផ្លូវភេទ​មិនល្អ​ជាដើម​៕

ប្រភពៈ សុខភាព

No comments: