របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, October 24, 2013

បញ្ហា​សុខភាព​៤​យ៉ាង​ដែល​ធ្វើអោយ​ស្ត្រី​មិន​ចង់​រួមភេទ​

​នៅពេល​ដែល ​ស្ត្រី​ម្នាក់​មិន​ចាប់អារម្មណ៍​ នឹង​ការ​រួមភេទ​,  វា​អាច​មក​ពី​បញ្ហា ​នៃ​ទំនាក់ទំនង​រវាង​គូរ​ស្នេហ៍​, មកពី​ការថែទាំ​របស់គាត់ ឬ​អាច មកពី​រឿង​អ្វី​ផ្សេង​​ទៀត ​ដែល​គាត់​ធ្លាប់​ជួប ប៉ុន្តែ​វា​ក៏​អាច​មក​ពី​បញ្ហា​ សុខភាព​ផងដែរ​ ។ បញ្ហា​សុខភាព​ទាំងនោះ​រួមមានៈ​

​ថយ​ចុះ​លំហូរ​ឈាម​
​ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺលើសឈាម ​គឺ​ជា​ជំងឺ​ដែល​អាច​ធ្វើអោយ​ រារាំង​​ដល់​ លំហូរ​ឈាម​ទៅកាន់​ប្រដាប់ភេទ​។​

បញ្ហា​អរ​ម៉ូ​ន​ការ​អស់​រដូវ​, ការ​បំបៅកូន​ដោយ​ទឹកដោះ​, ការប្រើ​ថ្នាំ​ពន្យារ កំណើត និង​បញ្ហា​នៃ​ក្រ​ពេញទី​រ៉ូ​អ៊ីតអាច​ធ្វើអោយប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​ របស់​ស្ត្រី​។​ 

ផល​រំខាន​របស់​ថ្នាំ​
ថ្នាំ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ការព្យាបាល​ដោយសារ​ធាតុគីមី ដូច​ជា​ថ្នាំ tamoxifen ជាដើម ជា​ទូទៅ​វា​រំខាន​ដល់​ចំណង់​ផ្លូវភេទ​។​


ការខូចខាត​សរសៃវិញាណ​
ការវះកាត់​នៅ​នឹង​ឆ្អឹង​អាង​ត្រគាក​អាច​បណ្តាលអោយ​ប៉ះពាល់​ដល់​សរសៃវិញាណ​។​

​មូលហេតុ​ដទៃ​ទៀត​ចំពោះ​ការថយចុះ​ចំណង់​ផ្លូវភេទ​រួមមាន ការ​គេង​មិន​គ្រប់គ្រាន់ ឬ​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ប្រសិនបើ​អ្នក​មាន​ការថយចុះ​ចំណង់​ផ្លូវភេទ​, សូម​ពិនិត្យ​វា​ជាមួយនឹង​គ្រូពេទ្យ​។ ទោះបីជា​គាត់​អាច​រកឃើញ​បញ្ហា​រាងកាយ​របស់​អ្នក ឬ​អត់​នោះ​, ការពិគ្រោះ​ជាមួយនឹង​គ្រូពេទ្យ​អាច​មាន​ប្រយោជន៍ ដោយសារ​តែ​បញ្ហា​ផ្លូវភេទ​ជាធម្មតា​កើតចេញ​ពី​បញ្ហា​ចិត្តសាស្ត្រ ឬ​បញ្ហា​នៃ​ការទំនាក់ទំនង​គូរ​ស្នេហ៍​ជាដើម​។ វេជ្ជបណ្ឌិត ម៉ា​ជូ​រី ហ្គ្រី​ន (Marjorie Green) ដែល​មក​ពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ផ្លូវភេទ Mount Auburn បាន​និយាយថា ជាធម្មតា វា​មិនមែន​មក​ពី​រឿង​តែ​មួយ​នោះ​ទេ​៕

ប្រភពៈ សុខភាព

No comments: