
ក្រោយពីទទួលបានព័ត៌មានថា មានករណីឆក់ខ្សែក
បានកើតឡើងនៅចំណុចខាងលើ
និងបន្ទាប់ពីករណីនេះ បានស្ងប់ស្ងាត់មួយរយៈធំហើយនោះ
កម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបានចេញប្រតិបត្តិការ
ព្រមទាំងក្តាប់បានមុខសញ្ញា យ៉ាងច្បាស់ផងដែរ រហូតដល់ល្ងាចថ្ងៃដដែល
កម្លាំងបានច្បាមមុខសញ្ញា
និងឈានដល់ការឃាត់ខ្លួនជន សង្ស័យបានម្នាក់នៅត្រង់ចំណុចខាងក្រោយ
មន្ទីរកសិកម្មថ្មីលើកំណាត់ផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិបល្ល័ង្ក
សង្កាត់វត្តគរ ព្រមទាំងក្រោយពីនាំយកមកសាកសួរ
ទើបឈានទៅឃាត់មុខសញ្ញាម្នាក់ទៀតនៅចំណុចក្បាលស្ពានវត្តគរ
ត្រើយខាងកើតស្ថិតក្នុងភូមិវត្តតាបិច ឃុំអូរដំបង១ ស្រុកសង្កែ។
ជនសង្ស័យទាំង២មានឈ្មោះ ១.ងួន ចំនិត ហៅថាវី ភេទប្រុសអាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំអូរដំបង២ ស្រុកសង្កែ ២.សឺម ចន្ថា ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិវត្តតាបិច ឃុំអូរដំបង១ ស្រុកសង្កែ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២បានសារភាពថា ខ្លួនទើបតែនាំគ្នាធ្វើសកម្មភាព បាន២ដង ប៉ុណ្ណោះ ដោយយករបស់នោះទៅលក់ដើម្បីទិញគ្រឿងញៀន យកមកជក់តែទីបំផុត ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ដោយឡែកចំពោះសមត្ថកិច្ចក្រោយពេលពេលដកហូតបានវត្ថុតាងគឺខ្សែក ប្លាទីន១ខ្សែ រួចមកក៏បានបញ្ជាក់ថា ជនទាំង២នេះគឺជាមុខសញ្ញាធ្វើសកម្មភាព យ៉ាងសកម្មជាទីបំផុត រីឯជនរងគ្រោះគេមិនទាន់ឃើញចូលមកដាក់ពាក្យបណ្ដឹងឡើយ ឥឡូវសមត្ថកិច្ច កំពុងស្រាវជ្រាវដោយគ្រាន់តែដឹងថាស្ត្រីរូបនេះគឺជាអ្នកធ្វើក្រចក នៅផ្សារ ១៣មករា(ផ្សារថ្មី)តែប៉ុណ្ណោះ៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment