អត្ថបទសិក្សាមួយ បានបង្ហាញថា នារីមានអារម្មណ៌ ក្នុងចំណង់ផ្លូវភេទ ខ្លាំងជាងបុរស ស្របពេល ដែលបុរស បានត្រឹមតែនិយាយតែមិនធ្វើ
មានន័យថា បុរសនិយាយ ស្ត្រីជាអ្នក ចង់។ មានកត្តា៦យ៉ាង
ដែនជំរុញស្រ្តីឲ្យចង់រួមភេទជាងបុរស ដែលត្រូវបាន ធ្វើការសិក្សាដោយអ្នកជំនាញ ខាងផ្លូវភេទ នៅក្រោយពេលដែលការវិវត្តន៌ ផ្នែកចំណង់របស់ស្ត្រី កាន់តែរីកដុះដាល ខុសពីសម័យបុរាណ។
១. ការរួមរ័ក្សធ្វើឱ្យសុខស្រួល
ក្នុងចំណោមហេតុផលទាំងអស់ទាក់ទងនឹងសិច
មានតែភាពស្រណុកសុខស្រួលទេ ដែលសំខាន់ជាងគេទាំងអស់។ ការរួមរ័ក្សដ៏ត្រឹមត្រូវ គឺជាការបំពេញតម្រូវការផ្នែករូបកាយ
ហើយនេះគឺជារឿងធម្មតាទេ សម្រាប់អ្នកធ្លាប់រួមរ័ក្ស។ សិច គឺជាតម្រូវការសំខាន់បំផុត សម្រាប់មនុស្សម្នាក់ៗ។ អ្នកជំនាញ
នៅតែទទួលបានការត្អូញត្អែរជាច្រើន ពីស្ដ្រីមួយចំនួនថា ដៃគូខ្លួន មិនអាចបំពេញចំណង់កាមគុណដល់ខ្លួន បានគ្រប់គ្រាន់ឡើយ។
២.
ការរួមរ័ក្សធ្វើឱ្យមានអារម្មណ៍វិជ្ជមាន និងស្រស់ស្រាយ
ជាការពិត ការរួមរ័ក្សដ៏ត្រឹមត្រូវមានន័យថា អ្នកកំពុងរីករាយនឹងការរួមរ័ក្ស និងទទួលបានភាពស្រណុកសុខស្រួលរៀងៗខ្លួន។ ការរួមរ័ក្ស ធ្វើឱ្យស្ដ្រីមានអារម្មណ៍ល្អចំពោះខ្លួនឯង ថែមទាំងបន្ថែមការឱ្យតម្លៃចំពោះខ្លួនឯងទៀតផង។ លើសពីនេះ សិចមានអានុភាពអាចព្យាបាលអាការរោគមួយចំនួន បានផងដែរ។ ការរួមរ័ក្ស ធ្វើឱ្យមានអារម្មណ៍វិជ្ជមាន និងធ្វើឱ្យកាន់តែមានទំនុកចិត្ដបន្ថែមទៀតសម្រាប់ស្ដ្រី។ នៅពេលស្ដ្រីឃើញដៃគូបុរស ងប់ងល់នឹងការរួមរ័ក្សជាមួយខ្លួន សរសើររូបកាយនាង និងទង្វើសកម្មភាពរឿងគ្រែខ្នើយ វាធ្វើឱ្យនាងមានអារម្មណ៍ល្អច្រើន ចំពោះខ្លួនឯង។

៣.
ការរួមរ័ក្សធ្វើឱ្យកាន់តែមានភាពស្និទ្ធស្នាលជាមួយបុរស
រាងកាយដែលក្ដៅរោលរាលខ្លាំង បញ្ចេញសារធាតុអ័រម៉ូន Oxytocin ដែលគេស្គាល់ថា ជាអ័រម៉ូនបញ្ចេញមកក្នុងរួមកាយ តាមរយៈការរួមរ័ក្ស។ ការរួមភេទ គឺជាគ្រឿងផ្សំដ៏សំខាន់ សម្រាប់ធ្វើឱ្យទំនាក់ទំនងស្នេហា មានភាពជាប់លាប់ ហើយវាក៏ជួយធ្វើឱ្យដៃគូស្នេហា អាចរក្សាបានទំនាក់ទំនងនឹងគ្នា រឹងមាំទៀតផង។ ហេតុដូច្នេះ គេអាចនិយាយបានថា ស្ដ្រីរួមរ័ក្សជាមួយដៃគូបុរសកាន់តែច្រើនដង មានន័យថា កាន់តែកាត់បន្ថយអំពើផិតក្បត់ ទៅមានស្រីថ្មីរបស់ភាគីបុរស បានកាន់តែច្រើន។

៤.
ការរួមរ័កជួយបន្ធូរបន្ថយអារម្មណ៍តប់ប្រមល់ និងស្ត្រេស
សិចមិនមែនត្រឹមតែធ្វើឱ្យសុខស្រួលប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងធ្វើឱ្យធូរស្បើយស្ងប់ក្នុងអារម្មណ៍។
ជាឧទាហរណ៍ នៅពេលស្ដ្រីមានអារម្មណ៍តប់ប្រមល់ពេញមួយថ្ងៃ
នៅកន្លែងធ្វើការ ការរួមរ័ក្សធ្វើឱ្យនាងធូរស្បើយក្នុងអារម្មណ៍ និងបន្ធូរបន្ថយអារម្មណ៍
ឱ្យស្រស់ស្រាយឡើងវិញ។ ដូចគ្នានេះដែរ សិចក៏ជួយបន្ធូរបន្ថយផ្លូវអារម្មណ៍ តាមរយៈការដកដង្ហើមវែងៗញឹកញាប់ និងការបបោសអង្អែល
ហើយអ័រម៉ូនដែលបញ្ចេញ អំឡុងពេលដល់ចំណុចកំពូល ធ្វើឱ្យស្ដ្រីមានអារម្មណ៍ស្ងប់សុខស្រួលជាខ្លាំង។
៥.
ការរួមរ័ក្សជារូបភាពនៃការហាត់ប្រាណ
ការរួមរ័ក្សអូសបន្លាយពេលរយៈពេល៣០នាទី អាចដុតបំផ្លាញបានជាង៨៥កាឡូរី។ យើងសុទ្ធតែបានដឹងគ្រប់គ្នាហើយថា សិចជួយដុតបំផ្លាញកាឡូរី។
មានស្ដ្រីខ្លះ ចូលចិត្ដរួមរ័ក្សនៅពីលើបុរស
ពីព្រោះនាងយល់ថា ខណៈពេលនៅពីលើ ហាក់បីដូចជាការហាត់ប្រាណ ដោយនាងអាចគ្រប់គ្រងការរួមរ័ក្សបាន និងមានសកម្មភាពរួមរ័កច្រើន
ធ្វើឱ្យដៃគូខ្លួនរោលរាល លុះក្នុងកាមតម្រេក។
៦.
ការរួមរ័ក្សធ្វើឱ្យនឹកឃើញកាមតម្រេក
ជួនកាល
ស្ដ្រីមានអារម្មណ៍ចម្លែក ដូចជា មនុស្សចង់រួមភេទ ពីព្រោះនាងតែងតែគិតពីដៃគូបុរស ដែលខ្លួនបានរួមរ័កជាមួយកាលពីពេលមុន។
ការមានអារម្មណ៍បែបនេះ ធ្វើឱ្យនាងចងចាំនឹកឃើញចង់រួមរ័ក្សទៀត។ ការរវើរវាយចង់រួមរ័ក្សបែបនេះ គឺជារឿងធម្មតា ប៉ុន្ដែវាហាក់បីដូចជារឿងចម្លែក
សម្រាប់បុរស ក្នុងការទទួលយកគំនិតដែលថា ស្ដ្រីមានអារម្មណ៍ចង់រួមរ័ក្សច្រើនជាងបុរស៕
វាចានាយច្រវ៉ា៖ អត្ថបទសិក្សានេះមិនមែនជួយ ជំរុញស្ត្រីដែលមិនធ្លាប់ឆ្លងកាត់ការរួមភេទ ឲ្យសាកល្បងស្វែងរកការរូមភេទ
ព្រោះចង់ដឹងចង់ស្គាល់នោះទេ តែជាអត្ថបទដែលបង្ហាញពីការវិវត្តន៌នៃខួរក្បាលរបស់មនុស្សស្រី ពាក់ព័ន្ធនិងអារម្មណ៍ត្រេកត្រអាលផ្នែកភេទតែប៉ុណ្ណោះ។ ការរួមភេទត្រូវស្ថិតក្រោមលក្ខខ័ណ្ឌសមស្រប
និងមានហេតុផល និងទំនួលខុសត្រូវ តែបើអ្នកមិនទាន់អាចទទួលខុសត្រូវចំពោះអ្វីដែលកើតឡើង ក្រោយពេលរួមភេទ ដូចជាធ្វើឲ្យឈឺចាប់
ឆ្លងជំងឺ មានផ្ទៃពោះជាដើមនោះ សូមនៅឲ្យឆ្ងាយពីការរួមភេទ។
ប្រភពៈ នាវា
និងវត្តភ្នំ
No comments:
Post a Comment