កាលពីពេលថ្មីៗនេះ នៅសាកលវិទ្យាល័យផេនស៊ីង៉ានីញ៉ាបានចេញផ្សាយរបាយការណ៍នៃការ
ស្រាវជ្រាវមួយដោយបង្ហាញឲ្យដឹងថា មាន អ្នកឯកទេសជាច្រើនយល់ឃើញថា
រយៈពេលដ៏ល្អប្រសើរក្នុង ការរួមភេទនោះគឺមិនឲ្យលើសពី ១៣នាទីឡើយ
ក្នុងនោះពុំបានគិតបញ្ចូលពេលវេលានៃការប្រឡែងគ្នាមុននឹងបើកឆាក
ប្រយុទ្ធឡើយ។
ការស្រាវជ្រាវនេះបានធ្វើការសាកសួរទៅលើពួក
អ្នកឯកទេសផ្នែកចិត្តសាស្ត្រគ្រូពេទ្យអ្នកធ្វើការក្នុងសង្គម និង
អ្នកជំនាញផ្នែកឯកទេសសិចជាច្រើនរូបទៀត។ មានអ្នកឯកទេស
៣៤រូបបានឆ្លើយទៅនឹងសំណួរថា ៣ទៅ៧នាទី ជាការសមល្មម។
រីឯគូស្នេហ៍ដែលចង់បាន រយៈពេលយូរនោះគឺអាចពី ៧ទៅ១៣នាទី
ហើយបើលើសពីនេះអាចចាត់ទុកថា យូរពេក។
រីឯតិចជាង៣នាទីគឺជា
រយៈពេលខ្លីពេក។
ប៉ុន្តែមុននេះក៏ធ្លាប់បានធ្វើការស្រាវជ្រាវដែរដោយពួកបុរស
និងស្ត្រីជាច្រើនបាននិយាយថាពួកគេចង់បាន រយៈពេលយូរបន្តិចគឺចាប់ពី
៣០នាទីឡើងទៅ។
តើអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះការស្រាវជ្រាវរបស់សាស្ត្រ និងការចង់បានរបស់បុរស-ស្ត្រី?
ប្រភពៈ ដំណឹង
No comments:
Post a Comment