យោងតាមការសិក្សា ស្រាវជ្រាវរបស់ ក្រុមអ្នក សិក្សាបរទេស បានឲ្យដឹងថា
ហានិភ័យជម្ងឺ មហារីកសុដន់ កើតឡើង គឺអាស្រ័យទៅតាមកត្តាផ្សេងៗគ្នា។ អ្នកខ្លះ អាចកើតមានដោយសារកំណពូជ អ្នកខ្លះទៀត បណ្តាលមកពីការជក់បារី
ឬមិនបានហាត់ប្រាណទៀងទាត់។
ថ្មីៗនេះមានការ សិក្សាមួយចំនួនបាន បង្ហាញថា
របបអាហារបាន ដើរតួនាទីសំខាន់ ក្នុងការការពារប្រឆាំងនឹងជម្ងឺមហារីក
សុដន់។
១. ផ្លែល្ពៅ និងគ្រាប់ផ្កាឈូករត្ន័
ការសិក្សាទៅលើអ្នកជម្ងឺមហារីកសុដន់រាប់ពាន់អ្នកជាស្ត្រីដែលកើត
ជម្ងឺមហារីកសុដន់បានបង្ហាញថា គ្រាប់ផ្កាឈូករ័ត្ន
និងល្ពៅគឺជាផ្នែកមួយដែលអាចជួយទប់ស្តាត់ជម្ងឺមហារីកសុដន់ឲ្យមាន
កម្រិតទាប់បំផុត បន្ទាប់ស្ត្រីអស់រដូវ។
២. តែបៃតង
តែបៃតងអាចជួយកំណត់នូវការវិវឌ្ឍន៍សមត្ថភាពសាច់ដុំរបស់ស្ត្រី
ពីព្រោះជាតិ polyphenols
នៅក្នុងតែបៃតងអាចជួយកាត់បន្ថយប្រូតេអ៊ីននៅក្នុងសាច់ដុំមិនឲ្យមាន
ការអភិវឌ្ឍលឿន។
៣. ជាតិអាហារដ៏សម្បូរបែបនៅក្នុងបន្លែ ផ្លែឈឺ
ជីវជាតិដ៏សម្បូរបែបដែលមាននៅក្នុង បន្លៃបៃតង ទំពាំងបារាំង ខាត់ណា
ផ្លែក្រូច និងផ្លែឈឺមួយចំនួនទៀត
មានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រឆាំងនឹងជម្ងឺមហារីកសុដន់។
ការសិក្សាបង្ហាញថាអ្នកដែលបរិភាគអាហារបែបនេះបានទៀងទាត់មានកម្រិត
ការប្រឈមមុខនឹងជម្ងឺមហារីកសុដន់ទាបជាង ២២ ភាគរយ។
៤. ប្រេងត្រី salmon
ការពិនិត្យឡើងវិញរបស់ក្រុមវិជ្ជសាស្ត្រអង់គ្លេស
បានបង្ហាញលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៍ ស្ត្រីដែលទទួលទានសាច់
ឬប្រេងត្រី salmon
ពីរដងក្នុងមួយសប្តាហ៍អាចជួយកាត់បន្ថយជម្ងឺមហារីកសុដន់បាន ១៤
ភាគរយបើធៀបនឹងអ្នកដែលមិនបានទទួលទាន់ត្រី Salmon នេះ៕
No comments:
Post a Comment