របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, October 28, 2013

កម្ពុជា-ថៃ សន្យារក្សា សន្ដិភាព និង ការអភិវឌ្ឍន៍ តាមព្រំដែន ក្រោយការ ប្រកាស សាលក្រម រឿងព្រះវិហារ

បន្ទាយមាន​ជ័យ៖ តប​តាម​ការ​អំពាវនាវ របស់​ប្រមុខ​នៃរាជ​រដ្ឋាភិបាល​ទាំង​ពីរ កម្ពុជា-ថៃ ក្រុម​ការងារ​ដែល​ដឹក​នាំ​ ដោយ​ប្រមុខ​ការ​ទូត ​ទាំង​ពីរ​បាន​បញ្ចប់​កិច្ច​ ប្រជុំ​ពិភាក្សា​ ទាំង​ក្នុង​ទឹក​ដី​កម្ពុជា​និង​ទឹក​ដី​ថៃ ដោយ​បាន​ឯក​ភាព​គ្នា​ ទាំង​មន្ត្រី​រាជការ និង​កង​កម្លាំង​ប្រដាប់​អាវុធ បន្ត​រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍន៏​សេដ្ឋកិច្ច នៅ​តាម​ព្រំដែន កម្ពុជា-ថៃ ជា​ពិសេស​នៅ​តំបន់​ប្រសាទព្រះវិហារ ​តែ​ម្តង បើ​ទោះ​បី​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ បាន​ប្រកាស​សាល​ក្រំ​ យ៉ាង​ណា​ក៏​ដោយ​ជុំ​វិញ​រឿង​ ប្រសាទ​ព្រះ​វិហារ​នា​ថ្ងៃ ​ទី ១១ ខែ​ វិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខ។

នៅវេលាម៉ោងប្រមាណ ៨ និង៣០នាទី ព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ ប្រមុខ ការទូតកម្ពុជា លោក ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង និងប្រមុខការទូតថៃលោក ស៊ូរ៉ាពង្ស តូវិចាក់ឆៃគល់ បានដឹកនាំក្រុម ការ ងារទាំងសងខាង ជួបប្រជុំនៅជាយដែន ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មុននឹងបន្ដ ដំណើរទៅប្រជុំនៅ ភាគីថៃ ក្នុងស្រុកអារញ្ញ ខេត្ដស្រះកែវ ដើម្បីបន្ដ និងពង្រឹងកិច្ចសហ ប្រតិបត្ដិការ រវាងប្រទេសទាំងពីរតាម ព្រំដែន មុនថ្ងៃប្រកាសសាលក្រមនៃការបក ស្រាយសារជាថ្មី ពីសំណាក់តុលាការអន្ដរជាតិ លើសំណុំរឿង ប្រាសាទព្រះវិហារ ដែលកម្ពុជាបានស្នើឱ្យតុលាការ មួយនេះ បក ស្រាយសាលក្រមសារជាថ្មី ។

នៅក្នុងកិច្ចប្រជុំទាំងនៅជាយដែនប៉ោយ ប៉ែត និងស្រុកអារញ្ញ ខេត្ដស្រះកែវខាងលើ នេះ មានការ អញ្ជើញ ចូលរួមពីប្រធានគណៈ កម្មាធិការព្រំដែនប្រទេសទាំងពីរ អភិបាល ខេត្ដព្រះវិហារ និងអភិ បាលខេត្ដភាគី ថៃជាប់ព្រំដែនព្រមទាំងមេបញ្ជាការយោធាប្រចាំ នៅតំបន់ប្រាសាទព្រះវិហារ ទាំង ពីរភាគីផងដែរ ព្រមទាំង មន្ដ្រីពាក់ព័ន្ធ និងមន្ដ្រីជំនាញ ផ្នែកព្រំដែនជាច្រើននាក់ ។

លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានមានប្រសាសន៍ថា ទំនាស់ដីមួយដុំនៅ ប្រាសាទព្រះ វិហារ រវាងកម្ពុជា-ថៃ នឹងត្រូវ បានប្រកាសសាលក្រម ក្រោយការបក ស្រាយរបស់តុលាកា រអន្ដរ ជាតិ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្ដែ ទោះបីលទ្ធផល យ៉ាងណានោះ ភាគីទាំងពីរនៅតែ បន្ដ រក្សាសន្ដិភាពនិងអភិវឌ្ឍន៍ តាមព្រំដែនរវាង ប្រជាជន និងប្រទេសទាំងពីរ ។

លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើង ទៀតថា បញ្ហានេះភាគីទាំងពីរបានប្ដេជ្ញាចិត្ដ ជាមួយគ្នា ពង្រឹង កិច្ចសហប្រតិបត្ដិការកាន់ តែខ្លាំងឡើង ។

លោក ហោ ណាំហុង បានបញ្ជាក់ទៀត ថា ភាគីទាំងពីរនឹងបង្កើតគណៈកម្មការមួយ ដើម្បីប្រជុំ និងផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋ របស់ខ្លួន ជុំវិញនៃការប្រកាសសាលក្រម របស់តុលាការ អន្ដរ ជាតិទីក្រុងឡាអេ ដើម្បី ឱ្យយល់ដឹងកាន់តែខ្លាំងឡើងបើទោះបីតុលា ការអន្ដរជាតិមួយនេះ ប្រកាសលទ្ធផលក្នុងន័យយ៉ាង ណាក៏ដោយនោះ ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ដ្រីនៃកម្ពុជា បានណែនាំ ដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ នៅតាម បណ្តោយ ព្រំដែន កម្ពុជា-ថៃ ថា ទោះជានៅពេលខាងមុខ សេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ដែលនឹងប្រកាស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខនេះ មានន័យ យ៉ាងណាក៏ដោយ អំណោយផលដល់ ព្រះរាជាណាចក្រកម្ពុជា ឬក៏ដល់ព្រះរាជាណាចក្រថៃឡង់ដ៍ក៏ដោយ ក៏ “រាជ រដ្ឋាភិបាលទាំងពីរ កម្ពុជា-ថៃ នៅតែប្រកាន់ខ្ជាប់ នូវ ជំហរមិត្តភាព និងសហប្រតិបត្តិការល្អ រវាង រដ្ឋាភិបាលទាំងពីរ កងទ័ពទាំងពីរ និងប្រជាជនទាំងពីរ ហើយ ដាច់ខាតរក្សាឲ្យបាននូវ សុវត្ថភាព សន្តិសុខ និង សន្តិភាព នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ”៕






No comments: