បុរស
សញ្ជាតិកេនយ៉ា ចំនួន៦នាក់ ដែលបានចាប់រំលោភ ក្មេងស្រីអាយុ
១៦ឆ្នាំម្នាក់ យ៉ាងសាហាវ
ត្រូវបានកាត់ទោស ឲ្យទៅជម្រះ ស្មៅក្នុងតំបន់ មួយកន្លែង។
នេះជារឿងដ៏ចម្លែកបំផុត ពីព្រោះថា អ្នកទោសព្រហ្មទណ្ឌ បែរត្រូវ
កាត់ទោស ទៅសំអាតស្មៅ ទៅវិញ។
យោងតាមសេចក្ដីរាយការណ៍របស់ EliteDaily បាន
ឲ្យដឹងថា ក្មេងស្រីអាយុ
១៦ឆ្នាំម្នាក់នៅពេលដែលត្រឡប់មកពីបុណ្យសពជីតារបស់នាងវិញ
ត្រូវបានបុរសចំនួន ៦នាក់ចាប់រំលោភម្ដងម្នាក់ៗ រហូតដល់នាងសន្លប់។
គេ
បានប្រទះឃើញនាងសន្លប់ស្ដូកស្ដឹងក្បែរបន្ទប់ទឹកចាស់មួយ។
បច្ចុប្បន្ន នារីរងគ្រោះម្នាក់នេះមិនអាចដើរបានឡើយ
ពោលគឺស្ថិតនៅលើរទេះរុញដោយហេតុថានាងទទួលរបួសជាទម្ងន់។
អ្វី
ដែលហួសចិត្តនោះគឺ អ្នកដែលប្រព្រឹត្តទាំង ៦នាក់នេះ
ត្រូវបានប៉ូលិសចាប់ខ្លួន
តែពួកគេមិនបានទទួលទោសធ្ងន់ធ្ងរស័ក្ដិសមនឹងកំហុសនោះឡើយ។
ពួកគេត្រូវបានបង្ខំឲ្យទៅសំអាតស្មៅនៅប៉ុស្តិ៍ប៉ូលិស
ហើយបន្ទាប់មកក៏ត្រូវបានគេដោះលែងវិញ។ វាពិតជាគ្មានយុត្តិធម៌ទេសម្រាប់រូបនាង។
អង្គការអន្តរជាតិជាច្រើនបានចាប់ដៃគ្នា តវ៉ាជុំវិញបញ្ហានេះ
តែដូចគ្មានបានផលអ្វីទាល់ តែសោះ។
អ្វី
ដែលគួរឲ្យបារម្ភនោះគឺថា
នេះមិនមែនជាករណីទីមួយទេនៅប្រទេសកេនយ៉ា។
ករណីស្រដៀងគ្នានេះបានកើតឡើងជាញឹកញាប់
តែគ្មានចំណាត់ការណាមួយត្រូវបានធ្វើឡើងដើម្បីផ្តល់ភាពកក់ក្ដៅដល់
ជនរងគ្រោះនោះទេ។
បណ្ដា
អង្គការសង្គមស៊ីវិលមួយចំនួនបានលើកឡើងថា
គេសង្ឃឹមថាអង្គការអន្តរជាតិធំៗទើបអាចផ្លាស់ប្ដូរបញ្ហានេះបាន
តែបើពឹងលើអង្គការក្នុងស្រុក (ក្នុងប្រទេសកេនយ៉ា) ក្នុងការតវ៉ា អាជ្ញាធរហាក់គ្មានយកចិត្តទុកដាក់អីបន្តិចនោះទេ៕
No comments:
Post a Comment