ប្រភពៈ នគរវត្ត
ដោយ ៖ វណ្ណៈ ថ្ងៃទី 01 តុលា 2013 ម៉ោង 15:40:23
ខេត្ដកំពង់ចាម៖
អំពើឃាតកម្មដ៏យង់ ឃ្នងមួយបង្កឡើងដោយពីបុរសជាប្ដី បានកាប់សម្លាប់ប្រពន្ធនិងកូនស្រីឱ្យ
ស្លាប់ក្នុងថ្លុកឈាម តែដោយប្រជាពល
រដ្ឋក្នុងភូមិខឹងនឹងទង្វើដ៏ឃោរឃៅនេះ បាននាំគ្នាប្រើដុំថ្មដំបងវាយគប់រហូតដល់
ជនសង្ស័យស្លាប់នៅនឹងកន្លែងកើតហេតុ។
ករណីប្ដីសម្លាប់ប្រពន្ធ
និងកូនស្រី ហើយអ្នកភូមិសម្លាប់ជនសង្ស័យខាង លើនេះបានកើតឡើងនៅវេលាម៉ោង
១១និង១៥នាទីថ្ងៃត្រង់ទី១ ខែតុលា ឆ្នាំ ២០១៣ នៅក្នុងភូមិត្រញំងបឹង
ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្ដកំពង់ចាម។
នាយការិ យាយល័យព្រហ្មទណ្ឌកម្រិត
ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ ចាមលោក សាន សុភា បានឱ្យដឹងថា ជនដៃដល់ដែលសម្លាប់ប្រពន្ធនិងកូនស្រី
ឈ្មោះ ឡាំង ពិសេស អាយុ៤៨ឆ្នាំ ជា អ្នកមកពីខេត្ដតាកែវ បានមកយកស្ដ្រី
រងគ្រោះធ្វើជាប្រពន្ធនៅភូមិឃុំកើតហេតុខាងលើរយពេល៧-៨ឆ្នាំមក ហើយ ។
ចំណែកកូនស្រីដែលគេដឹងថា ជាកូនប្ដី ដើមមានឈ្មោះនួន ចិន្ដា
អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី២រៀននៅរាជធានីដែល នាងទើបមកលេងផ្ទះម្ដាយក្នុងឱកាស
បុណ្យភ្ជុំបិណ្ឌ ។ រីឯម្ដាយបាត់បង់ជីវិតដែរ នោះឈ្មោះ សេង ធូ
អាយុ៤៧ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុខាងលើ ។
ស្នងការ នគរបាលខេត្ដកំពង់ចាម
លោកឧត្ដមសេនីយ៍ត្រីឆាយ គឹមស៊ុន បាន ថ្លែងថា ករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ
និងកូនស្រីខាងលើនេះមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយទេ ដោយ សារតែនៅកន្លែងកើតហេតុភ្លៀងខ្លាំង
ពេកហើយប្រជាពលរដ្ឋនៅក្នុងភូមិកំពុង ចោមរោមមើលពីករណីឃាតកម្ម មួយនេះ ។
លោកស្នងការបានបន្ដថា
នៅពេល ដឹងថា បុរសជាប្ដីកាប់សម្លាប់ប្រពន្ធ និងកូនស្រីនោះប្រជាពលរដ្ឋផ្ទុះកំហឹង
បាននាំគ្នាឡោមព័ទ្ធ គប់ដុំថ្មទៅលើផ្ទះ
និងត្រូវជនបង្កបណ្ដាលឱ្យស្លាប់ភ្លាមៗ តែម្ដងដែរ ។
យ៉ាងណាក៏ដោយក្រោយ កើតហេតុលោកបានបញ្ជាឱ្យកម្លាំង នគរបាលស្រុកព្រៃឈរនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅអន្ដរាគមន៍
ភ្លាមៗ នៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងរកមូលហេតុពិតនៃឃាតកម្មនេះ
។
បើតាមមេប៉ុស្ដិ៍ថ្មពូនលោក គាត វិធូ មូលហេតុដែលនាំឱ្យហិង្សាព្រៃផ្សៃ នេះអាចបណ្ដាលមកពីកម្រោលចូល ពីព្រោះនៅផ្ទះកើតហេតុជនបង្កជា មនុស្សដែលមានគ្រូកាន់ផងដែរ ។
បើតាមមេប៉ុស្ដិ៍ថ្មពូនលោក គាត វិធូ មូលហេតុដែលនាំឱ្យហិង្សាព្រៃផ្សៃ នេះអាចបណ្ដាលមកពីកម្រោលចូល ពីព្រោះនៅផ្ទះកើតហេតុជនបង្កជា មនុស្សដែលមានគ្រូកាន់ផងដែរ ។
សមត្ថកិច្ចពាក់ព័ន្ធនៅមិនទាន់អាច
បញ្ជាក់ពីមូលហេតុនាំឱ្យជនសង្ស័យ ឈានដល់ប្រើកាំបិតខ្វែវសម្លាប់ស្ដ្រីរង
គ្រោះនិងកូន ស្រីនៅឡើយទេ ។ ប៉ុន្ដែបើ យោងតាមអ្នកភូមិឱ្យដឹងថា
ជនសង្ស័យ ជាមនុស្សចេះមន្ដអាគមន៍ ដែលគេ សង្ស័យថា ជនសង្ស័យព្រោះតែកំរោល
ចូលក៏បានកាប់សម្លាប់ប្រពន្ធ និងកូន ដូច្នេះ ។
ទោះជា អ្នកភូមិសន្និដ្ឋានបែបនេះ
ក៏ដោយ តាមប្រពភពីអ្នករស់នៅជិត ផ្ទះស្ដ្រីរងគ្រោះបាននិយាយថា
នៅមុន ពេលកើតហេតុកូនស្រីស្ដ្រីរងគ្រោះ បានមកលេងផ្ទះក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
ហើយនៅមុនពេលកើតហេតុស្ដ្រីរង គ្រោះមិននៅផ្ទះទេ។ គ្រានោះជនសង្ស័យ
ទំនងមានគំនិតមិនល្អប៉ុនប៉ងចាប់កូន ស្រីប្ដីដើមរំលោភ តែត្រូវម្ដាយមក
ទាន់ទើបជនសង្ស័យកាប់សម្លាប់ ដើម្បី លប់ភាពអាមាសរបស់ខ្លួន។ ក្រោយពី
សម្លាប់ប្រពន្ធនិងកូន ជនសង្ស័យបាន យកកាំបិតខ្វែវកាត់ដៃប្រពន្ធទាំងសង
ខាងរួចលើកបង្ហាញអ្នកភូមិនិងសមត្ថ កិច្ចមើលទៅដូចជាមនុស្សកំរោល ចូល។
ដោយមើលឃើញភាពសាហាវ យង់ឃ្នងបែបនេះ អ្នកស្រុកអត់ទ្រាំនឹង ទង្វើបែបនេះមិនបានក៏ប្រើដុំថ្មនិងដំបង
កាត់ទោសជនសង្ស័យឱ្យស្លាប់នៅកន្លែង កើតហេតុតែម្ដង ។
លោក កែវ ស៊ាងហ័ន់
អធិការនគរ បាលស្រុកព្រៃឈរបានឱ្យដឹងថា បន្ទាប់ ពីនាយប៉ុស្ដិ៍នគរបាលថ្មពូនបានរាយ
ការណ៏ភ្លាមលោកបានដឹកនាំកម្លាំងជា ច្រើនសហការជាមួយប៉ូលិសប៉ុស្ដិ៍រាប់សិបនាក់មកផ្ទះកើតហេតុដោយមាន
ប្រជាពលរដ្ឋប្រមាណ៥០០នាក់ឡោម ព័ទ្ឋបុរសជាប្ដីមិនឱ្យចេញពីផ្ទះកើតហេតុ។
ក្នុង ហេតុការណ៏នោះលោកអធិការ
ស្រុកបានបញ្ចុះបញ្ចូល ប្ដី(ជនដៃដល់) ឱ្យចុះមកដីប្រគល់ខ្លួនឱ្យនគរបាលតែ
បុរសនេះមិនព្រម បែរជាទៅកាប់ដៃ ប្រពន្ឋទាំងសងខាងខណៈប្រពន្ឋបានស្លាប់ហើយនោះយកមកព្យួរបង្ហាញ
សមត្ថ កិច្ចនិងប្រជាពលរដ្ឋដែលកំពុងចោម រោមមើលធ្វើឱ្យប្រជាពលរដ្ឋទប់កំហឹងមិនបានក៏នាំគ្នាគប់ចូល
ក្នុងផ្ទះបណ្ដាលឱ្យជនកំណាចជាប្ដីនោះដួលហើយប្រជាពលរដ្ឋក៏សម្រុក គប់ដុំថ្មនិងខ្លះចូលវាយទាត់ធាក់រហូតស្លាប់នៅមុខផ្ទះតែម្ដង
។
គួរបញ្ជាក់ថា
ប្ដី-ប្រពន្ឋខាងលើនេះ បានរួមរស់ជាមួយគ្នា៧-៨ឆ្នាំមកហើយ ហើយកូនស្រីដែលស្លាប់នោះជាកូនប្ដី
មុន ។ សេចក្ដីរាយការណ៏បានបន្ដថា រហូតដល់វេលារសៀលម្សិលមិញប្រជាពលរដ្ឋរាប់រយនាក់នៅបន្ដចោមរោម
មើលហេតុការណ៏នេះដដែលក្នុងក្ដីតុកស្លុតនិងរន្ឋត់បំផុត ។
លោក សាន សុភា
បានឱ្យដឹងថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវករណី នេះថាបណ្ដាលមកពីមូលហេតុអ្វីពិត
ប្រាកដហើយនិងពិនិត្យទៅលើកូនស្រី ផងដែរ ថាតើជនសង្ស័យបានចាប់រំលោភ
ដែរឬយ៉ាងណា ? ៕
No comments:
Post a Comment