របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, October 25, 2013

លោក​សម​រង្ស៊ី សរសើរ​ចិន និង​ប្រកាស​ភ្ជាប់​ទំនាក់ទំនង​ល្អ រវាង​គណបក្ស​កុ​ម្មុយ​នី​ស្តិ​ចិន និង​គណបក្ស​សង្គ្រោះ​ជាតិ​

ភ្នំពេញ: បន្ទាប់​ពី​ដឹកនាំ​បាតុករ​រាប់​ម៉ឺន​នាក់ ដើរ​ហែ​ក្បួន ទៅ​ដាក់​ញត្តិ នៅ​ស្ថានទូត​ចិន កាលពី​ម៉ោង​ជិត ១២ ថ្ងៃទី​២៥​តុលា​នេះ លោក​សម​រង្ស៊ី បាន​ថ្លែង​លើកសរសើរ​ចិន​យ៉ាងច្រើន​។ លោក​សម​រង្ស៊ី ក៏​បាន​ប្រកាស​ពី​ការបង្កើត​ទំនាក់ទំនង​ល្អ រវាង​គណបក្ស​កុម្មុយនីស្ត​ចិន និង​គណបក្ស​សង្គ្រោះ​ជាតិ  ដែល​ជា​គណបក្ស​ ប្រឆាំង​នៅ​កម្ពុជា​ផង​ដែរ​។​

​នៅមុខ​ស្ថានទូត​ចិន នៅ​ម៉ោង​ប្រមាណ ១២ ថ្ងៃត្រង់ លោក​សម​រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នក​កាសែត​ថា ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់ជូន​លោក​តំណាង​លោក​ជំទាវ ​ឯក​អគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា និង​បាន​ទទួល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​កក់ក្តៅ​ជា​ទីបំផុត​។ យើង​បាន​សន្ទនា​អំពី​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា ហើយ​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​។​

​លោក​សម​រង្ស៊ី បាន​បន្តថា "​ខ្ញុំ​បាន​ជម្រាប​លោក​តំណាង​ស្ថានទូត​ចិន ថា​ប្រទេស​ចិន មានតែ​មិត្ត​ទេ នៅ​ប្រទេស​កម្ពុជា​។ គណបក្ស​ណា និន្នាការ​ខាង​ណា គឺ​ចាត់ទុក​ប្រទេស​ចិន ជា​មិត្ត មិនមែន​ដូច​ប្រទេស​មួយទៀត ដែល​មាន​មិត្ត​តិច ហើយ​មាន​សត្រូវ​ច្រើន​។ មិនមែន​យើង​ចាត់​ប្រទេស​មួយទៀត ជា​សត្រូវ​ទេ តែ​ប្រទេស​មួយទៀត ចាត់​យើង​ជា​សត្រូវ ព្រោះ​ចង់​លេបទឹក​ដី​យើង​។ តែ​ចំពោះ​ប្រទេស​ចិន គឺ​ខ្មែរ​ទាំងអស់ គណបក្ស​ទាំងអស់ ស្រលាញ់​រាប់អាន​ប្រទេស​ចិន ហើយ​យើង​នឹង​រក្សា ពង្រឹង​ទំនាក់ទំនង​រវាង​គណ​បក្ស​កុម្មុយនីស្ត​ចិន និង​គណបក្ស​សង្គ្រោះ​ជាតិ​"​។​

​លោក សម រង្ស៊ី បានបញ្ជាក់​ថា ការ​ចូល​ដាក់​ញត្តិ នៅ​ស្ថានទូត​ចិន ប្រើ​ពេល​យូរ​ជាង​ទូត​ផ្សេង​ទៀត​នោះ ដោយសារតែ​មាន​រឿង​និយាយ​ច្រើន​។​ ​ចំពោះ​សំណួរ​ថា ជំហរ​របស់​ចិន​បែបណា​ដែរ ចំពោះ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​? ត្រូវបាន​លោក​សម​រង្ស៊ី បញ្ជាក់​ទៅ​កាន់​អ្នកកាសែត​ថា គេ​គោរព​ឯករាជ្យភាព បូរណភាព​ទឹកដី​ប្រទេស​កម្ពុជា​។​
​រី​ឯ​សំណួរ​ថា ចិន​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ននេះ ឬទេ​? ត្រូវបាន​លោក​សម​រង្ស៊ី បាន​ឆ្លើយតប​ថា "​គេ​គាំទ្រ​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ ហើយ​ថា ប្រជារាស្ត្រ​ខ្មែរ អាច​ពឹងពាក់​លើ​ប្រទេស​ចិន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​យើង​"​។​

​សូម​បន្ថែមថា ក្នុងពេល​ហែ​ក្បួន​បាតុកម្ម នៅ​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៣ ដែល​ជា​ថ្ងៃ​បង្ហើយ​នៃ​បាតុកម្ម​រយៈពេល ៣ ថ្ងៃ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម​រង្ស៊ី និង​លោក កឹម​សុខា បាន​ដឹកនាំ​បាតុករ​រាប់​ម៉ឺន​នាក់ ដើរ​ហែ​ក្បួន ទៅ​ដាក់​ញត្តិ នៅ​ស្ថានទូត​អូស្ត្រាលី ស្ថានទូត​រុស្ស៊ី ស្ថានទូត​ជប៉ុន ឥណ្ឌូនេស៊ី និង​ស្ថានទូត​ចិន​។ ក្នុង​ពេល​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​ទី​២៤​តុលា លោក​សម​រង្ស៊ី និង​លោក កឹម​សុខា បាន​ដឹកនាំ​បាតុករ ទៅ​ដាក់​ញត្តិ នៅ​ស្ថានទូត​បារាំង អង់គ្លេស និង​ទូត​អាមេរិក​។ រីឯ​បាតុកម្ម កាលពី​ថ្ងៃ​ទី​២៣​តុលា គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ញត្តិ និង​ស្នាម​មេដៃ ទៅកាន់​អង្គការសហប្រជាជាតិ​។​ ​បន្ទាប់ពី​ចេញពី​ដាក់​ញត្តិ នៅ​ស្ថានទូត​ជប៉ុន ជាមួយនឹង​លោក កឹម​សុខា គឺ​លោក សម រង្ស៊ី បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​ថា ស្ថានទូត​ជប៉ុន បាន​ទទួល​ញត្តិ​យើង ហើយ​បាន​សន្យាថា នឹង​យក​ញត្តិ​នេះ បញ្ជូន​ទៅ​ថ្នាក់លើ ទៅ​ដល់​រដ្ឋាភិបាល​ជប៉ុន នៅ​ទីក្រុង​តូ​ក្យូ​។ យើង​ក៏​បាន​រម្លឹក​ដល់​តួនាទី​ដ៏​សំខាន់ របស់​ប្រទេស​ជប៉ុន ក្នុង​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។

​លោក​សម​រង្ស៊ី បន្តថា ជប៉ុន ក៏​ជា​ប្រទេស ដែល​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​កម្ពុជា យ៉ាងច្រើន​លើសលុប ហើយ​ប្រទេស​ជប៉ុន​ឥទ្ធិពល​គួរសម ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យបាន​ពេញលេញ ហើយ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ ឲ្យបាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌ ជូន​ប្រជារាស្ត្រ​ខ្មែរ ហើយ​គេ​ឯកភាព​តាម​សារ​របស់​យើង​។​ ​លោក សម រង្ស៊ី បន្តថា ក្នុង​ពេល​ដាក់​ញត្តិ​នៅ​ទូត​ជប៉ុន លោក ជាមួយនឹង​លោក កឹម​សុខា បាន​ប្រាប់​តំណាង​ទូត​ជប៉ុន​ថា ពេល​ណា​គេ  ( គណបក្ស​ប្រជាជន​កម្ពុជា ) ផ្តល់​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ តាម​ឆន្ទះ​ប្រជារាស្ត្រ​ខ្មែរ​ពិតប្រាកដ ពេលនោះ យើង​សុខចិត្ត​ចូល​ទៅ​រដ្ឋសភា​។

​នៅ​ចំពោះមុខ​ទូត​ឥណ្ឌូនេស៊ី ដែល​ស្ថិតនៅ​ជិត​ទូត​ជប៉ុន លោក​សម​រង្ស៊ី ក៏​បាន​ថ្លែង​ក្រោយ​ពី​ដាក់​ញត្តិ​ថា លោក​បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជារាស្ត្រ និង​រដ្ឋាភិបាល ឥណ្ឌូនេស៊ី ដែល​តែងតែ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា ជាពិសេស​ឥណ្ឌូនេស៊ី បាន​ធ្វើ​ជា​សហប្រធាន នៃ​សន្និសីទ​អន្តរជាតិ ទីក្រុង​ប៉ារីស ស្តីពី កម្ពុជា ដែល​បាន​នាំមក​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​កម្ពុជា ឆ្នាំ​១៩៩១​។

​លោក​សម​រង្ស៊ី បន្តថា "​យើង​ក៏​សូម​ស្នើ​ឲ្យ​ប្រទេស​ឥណ្ឌូនេស៊ី យក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ យក​មក​ជំរុញ​ឲ្យ​ហត្ថលេខី​ដទៃទៀត អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ ឲ្យបាន​ត្រឹមត្រូវ និង​ឲ្យបាន​ពេញលេញ ហើយ​យើង​ក៏​បាន​បញ្ជាក់ថា យើង​គោរព​ប្រទេស​ឥណ្ឌូនេស៊ី​ណាស់​។ ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រទេស​សមាជិកសមាគម​អាស៊ាន ជា​ប្រទេស​ជិតខាង​យើង ហើយ​ដែល​បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​។ លទ្ធិប្រជាធិបតេយ្យ ស្រុក​គេ បាន​ចាក់ឫស ចាក់​គល់​។  គេ​មាន​សិទ្ធិសេរី​ភាព​ពេញលេញ សិទ្ធិ​សារព័ត៌មាន​។ គេ​បោះឆ្នោត​ត្រឹមត្រូវ​។ គណៈកម្មការ​បោះឆ្នោត នៅ​ប្រទេស​គេ គឺ​មាន​ភាព​ឯករាជ្យ​។ គណបក្ស​ទាំងអស់ ទទួលស្គាល់ ទទួលយក​លទ្ធផល​នៃ​ការបោះឆ្នោត​និមួយៗ​"​។

​លោក​សម​រង្ស៊ី បន្តថា "​យើង​បាន​ប្រាប់​គាត់​ថា យើង​គោរព​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ជឿជាក់ថា ប្រទេស​ឥណ្ឌូនេស៊ី អាច​ធ្វើជា​គំរូ សម្រាប់​ប្រទេស​កម្ពុជា​បាន ក្នុង​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​"៕​ 
ប្រភពៈ ភូមិអច្ឆរិយៈ

No comments: