ភ្នំពេញៈ លោក សម រង្ស៊ី និងលោក កឹម សុខា
ដែលបានដឹកនាំក្បួនបាតុករជាច្រើនរយនាក់
បានសម្រេចនូវបេសកម្មរបស់ខ្លួននៅព្រឹកថ្ងៃសុក្រនេះ
ដែលជាថ្ងៃចុងក្រោយនៃការធ្វើមហាបាតុកម្មអហិង្សា ចំនួនបីថ្ងៃ
ក្នុងការដើរដង្ហែរក្បួន ដាក់ញាត្តិទៅស្ថានទូតចំនួន
៥ទៀតនៅព្រឹកថ្ងៃសុក្រនេះ
ដែលជាម្ចាស់ហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។
តំណាងស្ថានទូតទាំងប្រាំ ចាប់តាំងពី ស្ថានទូត អូស្រ្តាលី រុស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន សុទ្ធតែបានចេញមកទទួលញាត្តិរបស់ មេបក្សប្រឆាំងទាំងពីរ ដែលកំពុងទាមទារឲ្យស្ថាប័នអន្តរជាតិទាំងនេះ ជួយអន្តរាគមន៍ឲ្យមានការស៊ើបអង្កេតឯករាជ្យ អំពីភាពមិនប្រក្រតីក្នុងការបោះឆ្នោត និងជំរុញឲ្យមានការអនុវត្តឲ្យបានពេញលេញនូវកិច្ចព្រមព្រៀង ទីក្រុង ប៉ារីស ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១។
ក្បួនបាតុករដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា បានដង្ហែរចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ដោយកាត់តាមផ្លូវលេខ៥១ ផ្លូវលេខ២៩៤ ផ្លូវសុធារស មហាវិថីព្រះនរោត្តម មហាវិថីម៉ៅសេទុង មហាវិថីព្រះមុនីវង្ស និងផ្លូវក្រមូនស វិលទៅទីលានប្រជាធិបតេយ្យវិញ ដែលបានបណ្តាលឲ្យមានការកកស្ទះផ្លូវទាំងនោះផងដែរ។ យ៉ាងណាក៏ដោយ មហាបាតុកម្មអហិង្សាចំនួន ៣ថ្ងៃរបស់គណបក្សសង្គ្រោះជាតិ និងការដង្ហែរក្បួនដាក់ញាត្តិ មិនមានការរារាំងពីអាជ្ញាធរ និងកើតមានអំពើហិក្សាឡើយ។
សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងនៅកម្ពុជា បានធ្វើមហាបាតុកម្មអហិង្សានេះចំនួន ៣ថ្ងៃ ហើយជាលើកទី ៣ និងបានដង្ហែរក្បួនបាតុករនាំញាត្តិ និងស្នាមមេដៃជាង ២លាននាក់ទៅដាក់នៅការិយាល័យឧត្តមស្នងការនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា និងស្ថានទូតនៃប្រទសមហាអំណាចបីទៀត គឺ អាមេរិក អង់គ្លេស និងបារាំង កាលពីម្សិលមិញ និងម្សិលម្ង៉ៃ។ បណ្តាស្ថានទូតទាំងនោះ និងអង្គការសហប្រជាជាតិ សុទ្ធតែចេញមកទទួលញាត្តិរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ។
ការដាក់ញាត្តិ និងស្នាមមេដៃនេះគឺ គណបក្សសង្គ្រោះជាតិ ចង់ឲ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ និងដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកើតចេញពីសភាឯកបក្ស ដែលគណបក្សប្រឆាំងនេះ បដិសេធមិនទទួលស្គាល់ រាប់ទាំងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី ២៨ កក្កដា និងទាមទារ រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតដោយជំរុញឲ្យស៊ើបអង្កេតឯករាជ្យលើភាពមិន ប្រក្រតីនៃការបោះឆ្នោតនោះ និងជាពិសេស ទាមទារឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្ន គោរព និងអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ឆ្នាំ១៩៩១ ឲ្យបានពេញលេញ ព្រមទាំងធានាឲ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment