-អូស្ដ្រាលីអំពាវនាវ ឱ្យគណបក្ស សង្គ្រោះជាតិ ទទួលយកអាសនៈនៅរដ្ឋសភា
លោក សម រង្ស៊ី ក្រោយពីបានប្រគល់ ញត្ដិរបស់ខ្លួនជូនឯកអគ្គរាជទូតអូស្ដ្រាលី កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ បានប្រកាសទៅក្រុមបាតុកររបស់ខ្លួនថា ឯកអគ្គរាជទូតអូស្ដ្រាលី និងរដ្ឋាភិបាលអូ ស្ដ្រាលី មិនបានទទួលស្គាល់រដ្ឋាភិបាល កម្ពុជា និងការបោះឆ្នោតនៅកម្ពុជានោះ ឡើយ ។
លោក សម រង្ស៊ី បាននិយាយថា “គាត់ បានបញ្ជាក់ប្រាប់យើងថា គាត់សុំបដិសេធ រដ្ឋាភិបាលអូស្ដ្រាលី មិនទទួលស្គាល់ការ បោះឆ្នោតនេះទេមិនទទួលស្គាល់រដ្ឋាភិបាល លោក ហ៊ុន សែន ទេ ។ ដូច្នេះកុំឱ្យមាន ការភ័ន្ដច្រឡំ កុំឱ្យបកស្រាយខុសពីការពិត។ ប្រទេសអូស្ដ្រាលី ទទួលស្គាល់ ប្រទេសកម្ពុជា ជានីតិរដ្ឋមួយ តែអត់ទទួលស្គាល់រដ្ឋាភិបាល ណាទាំងអស់ អត់ទទួលស្គាល់ការ បោះឆ្នោត ណាទាំងអស់”។
ក្រោយការប្រកាស របស់លោក សម រង្ស៊ី ដែលផ្ទុយពីជំហររួមរបស់រដ្ឋាភិបាល អូស្ដ្រាលីនោះ ស្ថានទូតអូស្ដ្រាលី ប្រចាំនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយជាបន្ទាន់ ដោយបញ្ជាក់ថា នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០១៣ លោកស្រីAlis Burrows ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំកម្ពុជា បាន ទទួលញត្ដិពី គណៈប្រតិ ភូ គណបក្សសង្គ្រោះ ជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី ដែល ញត្ដិនោះ បានស្នើសុំអូស្ដ្រាលីជួយ ដោះស្រាយ ការជាប់គាំងនយោបាយនាពេល បច្ចុប្បន្ន ដោយ ការធានាឱ្យអនុវត្ដកិច្ចព្រម ព្រៀងទីក្រុង ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា “នៅ ក្នុងការជួបប្រជុំ ឯកអគ្គរដ្ឋទូតបាននិយាយ ថា អូស្ដ្រាលី មានការ ប្ដេជ្ញាចិត្ដខ្លាំងក្លា និង យូរអង្វែង ចំពោះដំណើរការលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា ។ យើងបន្ដលើកកម្ពស់ និងលើកទឹកចិត្ដ ការគោរពសិទ្ធិមនុស្ស សេរី ភាពជាមូលដ្ឋាននៅកម្ពុជា និងការបន្ដធ្វើការក្នុងភាពជាដៃគូ ជាមួយមិត្ដភ័ក្ដិកម្ពុជា ដើម្បីស្ដារនិងអភិវឌ្ឍន៍កម្ពុជាបន្ថែម ទៀត”។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ដទៀត ថា “កម្ពុជាបានធ្វើដំណើរដ៏វែងឆ្ងាយចាប់ តាំងពីការ ចុះកិច្ចព្រម ព្រៀង ទីក្រុងប៉ារីស នៅឆ្នាំ ១៩៩១ និងការបោះឆ្នោតតាមលទ្ធិ ប្រជាធិបតេយ្យលើក ទី១ ដែលបាន ប្រព្រឹត្ដទៅ ក្រោមការដឹកនាំដោយអ៊ុនតាក់ នៅឆ្នាំ ១៩៩៣ ”។
នៅក្នុងជំនួប ជាមួយគណៈប្រតិភូគណ បក្សសង្គ្រោះជាតិខាងលើនេះឯកអគ្គរដ្ឋទូត អូស្ដ្រាលី បាននិយាយ ថា អូស្ដ្រាលីអំពាវនាវ ឱ្យគណបក្សទាំង២ បន្ដការពិភាក្សាគ្នារួម ទាំងកំណែទម្រង់ ការបោះឆ្នោត និងបាន និយាយថា ជាការសំខាន់ណាស់ ដែលទ្វារ ត្រូវបានបើកចំហ សម្រាប់ គណបក្សសង្គ្រោះ ជាតិទទួលយក អាសនៈរបស់ខ្លួននៅរដ្ឋសភា ។
យោងតាមខ្លឹមសារ នៃសេចក្ដីថ្លែង ការណ៍របស់ស្ថានទូតអូស្ដ្រាលីខាងលើនេះ មិនបានបង្ហាញ ពីឃ្លាដែល និយាយថា រដ្ឋាភិ បាលអូស្ដ្រាលី មិនទទួលស្គាល់រដ្ឋាភិបាល បច្ចុប្បន្ននោះឡើយ ហើយ ក៏មិននិយាយថា រដ្ឋាភិបាលអូស្ដ្រាលីមិនទទួលស្គាល់ការបោះ ឆ្នោតនោះដែរ ដូច្នេះគឺជា ការលើកឡើង ផ្ទុយពីការពិតទាំង ស្រុងរបស់ប្រធានគណ បក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពោល ជាការបោកប្រាស់ទៅកាន់បាតុករ របស់ ខ្លួន តែប៉ុណ្ណោះ ។
ជាមួយគ្នានេះ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៣ ឆ្លើយតបទៅនឹងលិខិតអបអរសាទរ ជានាយក រដ្ឋមន្ដ្រី នៃប្រទេសអូស្ដ្រា លី របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នោះ នាយករដ្ឋ មន្ដ្រី អូស្ដ្រាលី លោក ថូនី អាប់ថត បាន សម្ដែងការអបអរសាទរ ចំពោះសម្ដេច តេជោ ហ៊ុន សែន ដែលត្រូវ បានតែងតាំងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលី បានមាន ប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាដៃគូដ៏ សំខាន់សម្រាប់ អូស្ដ្រាលី ក្នុង ឋានៈជាសមា ជិកមួយរបស់អាស៊ាន និងជាដៃគូសហប្រតិ បត្ដិការ និងអភិវឌ្ឍន៍ ព្រមទាំងជាអ្នកជិត ខាង ដែលមានផលប្រយោជន៍រួមជាច្រើន រវាងប្រទេសយើងទាំងពីរ ។
លោកបញ្ជាក់ថា “ខ្ញុំមានសេចក្ដីសោមន្ស រីករាយ ដែលក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មកនេះ ប្រទេស យើង ទាំងពីរបានកសាង ទំនាក់ទំនងដោយផ្ទាល់យ៉ាងកក់ក្ដៅជាច្រើន រវាងប្រជា ជនកម្ពុជា និងប្រជាជន អូស្ដ្រា លី ហើយមានរហូតមកដល់សព្វថ្ងៃនេះ ”។ លោកនាយក រដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ ទៀតថា ប្រទេសអូស្ដ្រាលីមានការគាំទ្រជា យូរណាស់មកហើយ ចំពោះដំណើរ ការនៃ ប្រជាធិបតេយ្យភាវូបនីយកម្ម ក្នុងប្រទេស កម្ពុជា ដែលសម្រេចបានចាប់តាំងពីកិច្ច ព្រម ព្រៀងសន្ដិភាពទីក្រុងប៉ារីស និងតាម ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ជា លើកដំបូង ក្រោម ការជួយជ្រោមជ្រែងពី សំណាក់អង្គការសហប្រជាជាតិ នៅក្នុង ប្រទេសកម្ពុជា នាឆ្នាំ ១៩៩៣ ។
ស្ថិតក្នុង បរិបទនេះ នាយករដ្ឋមន្ដ្រីអូស្ដ្រាលី “ខ្ញុំសូម ស្វាគមន៍ ចំពោះការរៀបចំការបោះឆ្នោត សភាជាតិ ប្រកប ដោយសន្ដិភាពនាពេលថ្មីៗ នេះ ក្នុងប្រទេសកម្ពុជា និងសេចក្ដីថ្លែង ការណ៍រួម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៣ ។ ខ្ញុំរំពឹងថា ដំណើរការសម្រប សម្រួលរវាងគណបក្សទាំងអស់ គឺជាការធានា បាននូវសន្ដិភាព និងសន្ដិសុខ ដែលជា មូលដ្ឋានគ្រឹះ សម្រាប់អនាគតរបស់ប្រទេស កម្ពុជា ”៕
ប្រភពៈ ដើមអំពិល
ភ្នំពេញ ៖ មេដឹកនាំគណបក្សសង្គ្រោះ ជាតិ លោក សម រង្ស៊ី
បានថ្លែងខុសពីការពិត ស្ដីពីជំហររបស់រដ្ឋាភិបាល អូស្ដ្រាលីមក
លើរដ្ឋា ភិបាលកម្ពុជា អាណត្ដិទី៥ ដែលមាន សម្ដេច តេជោ ហ៊ុន សែន ជាប្រមុខដោយ
ប្រធានគណ បក្សប្រឆាំងរូបនេះ បានប្រកាសថា
រដ្ឋាភិបាលអូស្ដ្រាលី មិនទទួលស្គាល់ រដ្ឋាភិបាល បច្ចុប្បន្ន របស់កម្ពុជា
និងមិនទទួល ស្គាល់ការបោះឆ្នោត នៅប្រទេសកម្ពុជា។ ការប្រកាសបែបនេះ របស់លោក
សម រង្ស៊ី បានធ្វើឱ្យស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា
បានចេញ សេចក្ដីថ្លែងការណ៍ របស់ខ្លួនជា ភាសាអង់គ្លេសមួយ ដើម្បីប្រតិកម្ម និង
ឆ្លើយតប ចំពោះការលើកឡើងរបស់មេដឹក នាំគណបក្សប្រឆាំង ខណៈដែលរដ្ឋាភិបាល
អូស្ដ្រាលីទាំងមូលនៅតែចង់ឃើញ ឱ្យគ្រប់ភាគី នៃគណបក្សនយោបាយ បន្ដចរចាគ្នា
ឈានទៅ រកដំណោះ ស្រាយមួយនាដំណាក់ កាលចុង ក្រោយ ។
លោក សម រង្ស៊ី ក្រោយពីបានប្រគល់ ញត្ដិរបស់ខ្លួនជូនឯកអគ្គរាជទូតអូស្ដ្រាលី កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ បានប្រកាសទៅក្រុមបាតុកររបស់ខ្លួនថា ឯកអគ្គរាជទូតអូស្ដ្រាលី និងរដ្ឋាភិបាលអូ ស្ដ្រាលី មិនបានទទួលស្គាល់រដ្ឋាភិបាល កម្ពុជា និងការបោះឆ្នោតនៅកម្ពុជានោះ ឡើយ ។
លោក សម រង្ស៊ី បាននិយាយថា “គាត់ បានបញ្ជាក់ប្រាប់យើងថា គាត់សុំបដិសេធ រដ្ឋាភិបាលអូស្ដ្រាលី មិនទទួលស្គាល់ការ បោះឆ្នោតនេះទេមិនទទួលស្គាល់រដ្ឋាភិបាល លោក ហ៊ុន សែន ទេ ។ ដូច្នេះកុំឱ្យមាន ការភ័ន្ដច្រឡំ កុំឱ្យបកស្រាយខុសពីការពិត។ ប្រទេសអូស្ដ្រាលី ទទួលស្គាល់ ប្រទេសកម្ពុជា ជានីតិរដ្ឋមួយ តែអត់ទទួលស្គាល់រដ្ឋាភិបាល ណាទាំងអស់ អត់ទទួលស្គាល់ការ បោះឆ្នោត ណាទាំងអស់”។
ក្រោយការប្រកាស របស់លោក សម រង្ស៊ី ដែលផ្ទុយពីជំហររួមរបស់រដ្ឋាភិបាល អូស្ដ្រាលីនោះ ស្ថានទូតអូស្ដ្រាលី ប្រចាំនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយជាបន្ទាន់ ដោយបញ្ជាក់ថា នៅថ្ងៃទី២៥ ខែ តុលា ឆ្នាំ ២០១៣ លោកស្រីAlis Burrows ឯកអគ្គរដ្ឋទូតអូស្ដ្រាលី ប្រចាំកម្ពុជា បាន ទទួលញត្ដិពី គណៈប្រតិ ភូ គណបក្សសង្គ្រោះ ជាតិ ដឹកនាំដោយលោកប្រធាន សម រង្ស៊ី ដែល ញត្ដិនោះ បានស្នើសុំអូស្ដ្រាលីជួយ ដោះស្រាយ ការជាប់គាំងនយោបាយនាពេល បច្ចុប្បន្ន ដោយ ការធានាឱ្យអនុវត្ដកិច្ចព្រម ព្រៀងទីក្រុង ប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា “នៅ ក្នុងការជួបប្រជុំ ឯកអគ្គរដ្ឋទូតបាននិយាយ ថា អូស្ដ្រាលី មានការ ប្ដេជ្ញាចិត្ដខ្លាំងក្លា និង យូរអង្វែង ចំពោះដំណើរការលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា ។ យើងបន្ដលើកកម្ពស់ និងលើកទឹកចិត្ដ ការគោរពសិទ្ធិមនុស្ស សេរី ភាពជាមូលដ្ឋាននៅកម្ពុជា និងការបន្ដធ្វើការក្នុងភាពជាដៃគូ ជាមួយមិត្ដភ័ក្ដិកម្ពុជា ដើម្បីស្ដារនិងអភិវឌ្ឍន៍កម្ពុជាបន្ថែម ទៀត”។
សេចក្ដីថ្លែងការណ៍ដដែលបានបន្ដទៀត ថា “កម្ពុជាបានធ្វើដំណើរដ៏វែងឆ្ងាយចាប់ តាំងពីការ ចុះកិច្ចព្រម ព្រៀង ទីក្រុងប៉ារីស នៅឆ្នាំ ១៩៩១ និងការបោះឆ្នោតតាមលទ្ធិ ប្រជាធិបតេយ្យលើក ទី១ ដែលបាន ប្រព្រឹត្ដទៅ ក្រោមការដឹកនាំដោយអ៊ុនតាក់ នៅឆ្នាំ ១៩៩៣ ”។
នៅក្នុងជំនួប ជាមួយគណៈប្រតិភូគណ បក្សសង្គ្រោះជាតិខាងលើនេះឯកអគ្គរដ្ឋទូត អូស្ដ្រាលី បាននិយាយ ថា អូស្ដ្រាលីអំពាវនាវ ឱ្យគណបក្សទាំង២ បន្ដការពិភាក្សាគ្នារួម ទាំងកំណែទម្រង់ ការបោះឆ្នោត និងបាន និយាយថា ជាការសំខាន់ណាស់ ដែលទ្វារ ត្រូវបានបើកចំហ សម្រាប់ គណបក្សសង្គ្រោះ ជាតិទទួលយក អាសនៈរបស់ខ្លួននៅរដ្ឋសភា ។
យោងតាមខ្លឹមសារ នៃសេចក្ដីថ្លែង ការណ៍របស់ស្ថានទូតអូស្ដ្រាលីខាងលើនេះ មិនបានបង្ហាញ ពីឃ្លាដែល និយាយថា រដ្ឋាភិ បាលអូស្ដ្រាលី មិនទទួលស្គាល់រដ្ឋាភិបាល បច្ចុប្បន្ននោះឡើយ ហើយ ក៏មិននិយាយថា រដ្ឋាភិបាលអូស្ដ្រាលីមិនទទួលស្គាល់ការបោះ ឆ្នោតនោះដែរ ដូច្នេះគឺជា ការលើកឡើង ផ្ទុយពីការពិតទាំង ស្រុងរបស់ប្រធានគណ បក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពោល ជាការបោកប្រាស់ទៅកាន់បាតុករ របស់ ខ្លួន តែប៉ុណ្ណោះ ។
ជាមួយគ្នានេះ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០១៣ ឆ្លើយតបទៅនឹងលិខិតអបអរសាទរ ជានាយក រដ្ឋមន្ដ្រី នៃប្រទេសអូស្ដ្រា លី របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នោះ នាយករដ្ឋ មន្ដ្រី អូស្ដ្រាលី លោក ថូនី អាប់ថត បាន សម្ដែងការអបអរសាទរ ចំពោះសម្ដេច តេជោ ហ៊ុន សែន ដែលត្រូវ បានតែងតាំងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាយករដ្ឋមន្ដ្រីអូស្ដ្រាលី បានមាន ប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាដៃគូដ៏ សំខាន់សម្រាប់ អូស្ដ្រាលី ក្នុង ឋានៈជាសមា ជិកមួយរបស់អាស៊ាន និងជាដៃគូសហប្រតិ បត្ដិការ និងអភិវឌ្ឍន៍ ព្រមទាំងជាអ្នកជិត ខាង ដែលមានផលប្រយោជន៍រួមជាច្រើន រវាងប្រទេសយើងទាំងពីរ ។
លោកបញ្ជាក់ថា “ខ្ញុំមានសេចក្ដីសោមន្ស រីករាយ ដែលក្នុងរយៈពេលជាច្រើនឆ្នាំកន្លង មកនេះ ប្រទេស យើង ទាំងពីរបានកសាង ទំនាក់ទំនងដោយផ្ទាល់យ៉ាងកក់ក្ដៅជាច្រើន រវាងប្រជា ជនកម្ពុជា និងប្រជាជន អូស្ដ្រា លី ហើយមានរហូតមកដល់សព្វថ្ងៃនេះ ”។ លោកនាយក រដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ ទៀតថា ប្រទេសអូស្ដ្រាលីមានការគាំទ្រជា យូរណាស់មកហើយ ចំពោះដំណើរ ការនៃ ប្រជាធិបតេយ្យភាវូបនីយកម្ម ក្នុងប្រទេស កម្ពុជា ដែលសម្រេចបានចាប់តាំងពីកិច្ច ព្រម ព្រៀងសន្ដិភាពទីក្រុងប៉ារីស និងតាម ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ជា លើកដំបូង ក្រោម ការជួយជ្រោមជ្រែងពី សំណាក់អង្គការសហប្រជាជាតិ នៅក្នុង ប្រទេសកម្ពុជា នាឆ្នាំ ១៩៩៣ ។
ស្ថិតក្នុង បរិបទនេះ នាយករដ្ឋមន្ដ្រីអូស្ដ្រាលី “ខ្ញុំសូម ស្វាគមន៍ ចំពោះការរៀបចំការបោះឆ្នោត សភាជាតិ ប្រកប ដោយសន្ដិភាពនាពេលថ្មីៗ នេះ ក្នុងប្រទេសកម្ពុជា និងសេចក្ដីថ្លែង ការណ៍រួម នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៣ ។ ខ្ញុំរំពឹងថា ដំណើរការសម្រប សម្រួលរវាងគណបក្សទាំងអស់ គឺជាការធានា បាននូវសន្ដិភាព និងសន្ដិសុខ ដែលជា មូលដ្ឋានគ្រឹះ សម្រាប់អនាគតរបស់ប្រទេស កម្ពុជា ”៕
ប្រភពៈ ដើមអំពិល
No comments:
Post a Comment