របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, October 28, 2013

ឃើញ​ស្រី​ក្មេង​ស្រវឹង​ដេកលក់​ចូល​ទៅ​រំលោភ​ត្រូវ​ប៉ូលិស​ក្របួច​ជាប់​

បាត់ដំបង ៖ នារី​វ័យក្មេង​ម្នាក់​ដែល​ អតីត​ជា​អ្នក​ចាប់​ទឹកកក​ក្នុង​ ភោជនីយដ្ឋាន​ មហាសាល​ត្រូវ​បាន អស់​ព្រហ្មចារី ខណៈ​ដែល​ផឹកស៊ី​ស្រវឹង​ដេកលក់​ ក្នុង​បន្ទប់​ផ្ទះ​ ជួល​ត្រូវ​ប្រុស​ព្រាន​ដែល ​មាន​ប្រពន្ធ ទៅ​ហើយ​នោះ​ចូល​ទៅ​ ចាប់រំលោភ តែ​ជា​អកុសល ​ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ កំរិត​ធ្ងន់​ក្របួច​ជាប់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៣ ត្រង់​ចំណុច​ផ្ទះ​ជួល ស្ថិត​ក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ខេត្តបាត់ដំបង​។ ក្រោយ​កិច្ចប្រតិបត្តិការ​របស់ សមត្ថកិច្ច និង យោង​តាម​ពាក្យ​បណ្តឹង​របស់​នារី​រ​ង​គ្រោះ​ឈ្មោះ យ៉ូន ផល្លា អាយុ​១៧​ឆ្នាំ រស់នៅ ចំណុច​អូរ​ដំបង ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ បាន​អោយ​ដឹង​ថា កន្លងមក​នាង​គឺជា​អ្នក​ចាប់​ទឹកកក​ក្នុង ភោជនីយដ្ឋាន​មហាសាល ប៉ុន្តែ​ថ្មីៗ​នេះ​នាង​ក៏បាន​ឈប់​សំរាក​ពី​ការងារ​ដោយ​ទៅ​ស្នាក់​នៅក្នុង​ បន្ទប់ ផ្ទះ​ជួល​របស់​មិត្តភក្តិ​ឈ្មោះ គា ត្រង់​ចំណុច​កើត​ហេ​ត​ខាងលើ​។ នាង​បាន​បន្ត​ថា នៅ​វេលា​ម៉ោង​១ រសៀល នា​ថ្ងៃកើតហេតុ​នាង​ជាមួយនឹង​មិត្តភក្តិ​បាន​ទៅ​ផឹកស្រា​ផ្តិល​នៅផ្ទះ​ឈ្មោះ អ៊ុំ សាន ក្នុងភូមិ រំចេក​៣ ដែល​មាន​គ្នា​៥​នាក់ ហើយ​បាន​ផឹកស្រា​អស់​ចំនួន​៦​លីត្រ រហូតដល់​ម៉ោង​៥​ល្ងាច ទ​បើ​លោក គ្រូ​របស់​នាង​ជា​អ្នក​ឌុប​ពួក​នាង​ទាំង​២​នាក់​ត្រឡប់​មក​បន្ទប់​ជួល​វិញ​។ ​

​ ​លុះ​ពេល​មក​ដល់​បន្ទប់​ជួល​វិញ​នាង​ក៏​ដើរ​ចូល​ទៅ​សំរាក ដោយឡែក​មិត្តភក្តិ​នាង​ក៏បាន​នៅ ជជែក​លេង​ជាមួយ​អ្នកជិតខាង​រួច​ក៏​ចេញទៅ​ក្រៅ​បាត់ ចំណែក​នាង​ក៏​លង់លក់​ទៅ ប៉ុន្តែ​នាង​បាន ភ្ញាក់​ដឹងខ្លួន​វិញ​ម៉ោង​ប្រហែលជា​៩​យប់ ដោយសារ​តែ​មាន​អារម្មណ៍​ថា​ដូចជា​មាន​អ្វី​សង្កត់ពីលើ​ខ្លួន ប្រាណ​។ ខណៈ​ពេល​ដែល​នាង​បើ​ភ្នែក​ឡើង​គឺ​មាន​បុរស​ម្នាក់​ដែល​ស្ថិត​ក្នុង​ភាព​ អាក្រាត​កាយ​បាន ពោប​ពីលើ​នាង ហើយ​ថែមទាំង​បាន​បញ្ចូល​ប្រដាប់​ភេទ​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​នាង​រួច​ទៅ​ ហើយ​។ ភ្លាមៗ​នោះ​នាង​មិន​ទាន់​បាន​និយាយ​ស្តី ឬ ក៏​បម្រះ​នោះ​ទេ ក៏​ស្រាប់​តែ​មាន​សំលេង​គោះទ្វារ​បន្ទប់​ពី ខាងក្រៅ ពេលនោះ​បុរស​ល្មោភកាម​បាន​ដើរទៅ​បើកទ្វារ​គឺជា​មិត្តភក្តិ​របស់​នាង​ឈ្មោះ គា បាន​ត្រឡប់មកវិញ ប៉ុន្តែ​ពេល​ដែល​ឃើញ​ទ្វារ​បន្ទប់​បិទ ព្រមទាំង​បិទ​ភ្លើង​ទៀត ព្រមទាំង​ឃើញ​មាន បុរស​ទៅ​បើកទ្វារ​ទៀត​នោះ ទើប​ធ្វើអោយ​មានការ​ឆោឡោ​ឡើង ព្រមទាំង​មាន​អ្នកជិតខាង​ជួយ អន្តរាគមន៍​ឃាត់​បុរស​នោះ​ដើម្បី​យក​ទៅ​សាកសួរ​។​

​ ​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជន​បង្ក​មានឈ្មោះ ភេទ សុ​ផា អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​១៣​មករា សង្កាត់​ព្រែក​ព្រះ​ស្តេច មាន​ប្រពន្ធ​រួច​ទៅ​ហើយ​នោះ​បាន​សារភាព​ថា នៅ​យប់​នោះ​ខ្លួន​បាន​ផឹកស៊ី ឡើង​ស្រវឹង ហើយក៏​ទៅលេង​ផ្ទះ​កូនជាង​របស់​ខ្លួន​នៅ​ម្តុំ​ផ្ទះ​ជួល​នោះ ប៉ុន្តែ​ដោយ​ឃើញ​កូនជាង​បិទ ទ្វារ​ខ្លួន​ក៏​បង្ហួស​ទៅលេង​បន្ទប់​កើតហេតុ​ខាងលើ​ព្រោះ​កន្លងមក​ក៏​ធ្លាប់ ​ដើរ​ផឹកស៊ី​លេង​ជាមួយ​នាង ដែរ​ក្នុងនាម​ជា​អ្នក​ធ្លាប់​ស្គាល់គ្នា​។ ជន​បង្ក​រូប​នោះ​បាន​បន្ត​ថា ពេល​ចូល​ទៅ​ក្នុង​បន្ទប់​ក៏​ស្រាប់តែ ឃើញ​នាង​ដេក​តែម្នាក់ឯង ខ្លួន​ក៏​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ឡើង ប៉ុន្តែ​ពេល​ដែល​ខ្លួន​បាន​រំលោភ ទៅលើ​រូប​នាង​នោះ​គឺ​នាង​ពុំ​ដឹងខ្លួន​អ្វី​ឡើយ ប៉ុន្តែ​បន្ទាប់ពី​រំលោភ​បានសម្រេច​រួចមក (១​ម្តង​) ស្រាប់តែ​មិត្តភក្តិ​របស់​នារី​រងគ្រោះ​មកដល់​ទើប​មានការ​ឆោឡោ​ទើប​ឈាន​ទៅ​ ដល់​ការ​ឃាត់​ខ្លួន តែ​ម្តង​ទៅ​។ បច្ចុប្បន្ន​ដោយ​យោង​តាម​ពាក្យ​បណ្តឹង​ស្តី​ពី​ករណី​រំលោភ​សេពសន្ថវៈ សមត្ថកិច្ច​បាន កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជន​បង្ក​ទៅកាន់​សាលាដំបូង​ខេត្ត​៕

No comments: