គ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងប្រទេស កម្ពុជា កាលពីថ្ងៃទី ១៣ តុលា ម្សិលមិញ
បានធ្វើឲ្យមនុស្សស្លាប់យ៉ាងហោចណាស់៣នាក់ (ស្រីម្នាក់) និងរបួស១១នាក់។
ក្នុងនោះរបួសធ្ងន់ ៨នាក់ ស្រាល ៣នាក់ ។
យោងតាមការផ្សាយរបស់ គេហទំព័រ អគ្គស្នងការនគរបាលជាតិឲ្យដឹងថា
ក្នុងចំណោមគ្រោះ ថ្នាក់ចរាចរណ៏
នៅទូទាំងប្រទេសទាំង៨លើកនោះក៏បានធ្វើឲ្យយានយន្ត ទទួលរងការខូចខាតសរុបចំនួន ១៤គ្រឿងផងដែរ ដែលរួមមាន ម៉ូតូ៧គ្រឿង
រថយន្តធុនតូច ០៣គ្រឿង, រថយន្តធុនធំ ០៣គ្រឿង និង យានផ្សេងៗ ១គ្រឿង ។
គេហទំព័រនោះបានឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៏ទាំងនេះ បណ្ដាលមកពីការបើកបរ មិនគោរពសិទ្ធិគ្នា កត្តាយានយន្ត និងការបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព ៕
ប្រភពៈ សាព័ត៌មានសេរី
No comments:
Post a Comment