របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts
Showing posts with label គ្រោះថ្នាក់ចរាចរណ៍. Show all posts

Friday, November 22, 2013

ចេញពី​ផឹកស៊ី ជាមួយ​មិត្ត​ភ័ក្តិ ជិះ​ម៉ូតូ​ត្រ​ ឡប់​មក​ផ្ទះ បុក​គល់ឈើ​បាក់​ក​ស្លាប់

ចេញពី​ផឹកស៊ី ជាមួយ​មិត្ត​ភ័ក្តិ ជិះ​ម៉ូតូ​ត្រ​ ឡប់​មក​ផ្ទះ បុក​គល់ឈើ​បាក់​ក​ស្លាប់
បន្ទាយមានជ័យ ៖ យុវជន​ម្នាក់ ជិះ​ម៉ូតូ​ត្រឡប់​មកពី​ដើរលេង និង​ផឹកស៊ី​ជាមួយ​មិត្ត​ភ័ក្តិ បាន​បុក​គល់ឈើ​បាក់​ក​ស្លាប់ ។ ហេតុ​ការណ៍​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១​និង​៤៥​នាទី រំលង​អា​ធ្រា​ត្រ ឈាន​ចូល​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ កោង​មួយ​កន្លែង​មុខ​វិទ្យាល័យ ហ៊ុន សែន ណាំតៅ ក្នុង​ភូមិ​យាង​ឧ​ត្ត​ម ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត បន្ទាយមានជ័យ ។

នគរបាល ស្រុក​ភ្នំស្រុក បាន​ឲ្យ​ ដឹង​ថា ជនរងគ្រោះ មានឈ្មោះ មិន ពឿ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​យាង​ឧ​ត្ត​ម ឃុំ​ណាំតៅ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ។ បើកបរ​ម៉ូតូ​ម៉ាក​ទ្រី​ម សេ ១២៥ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​សៀមរាប 1G:4092 ។

នគរបាល​ប៉ុស្ដិ៍​សង្កាត់​បឹង​យក្ស​ឡោម​ម្នាក់​ផឹក​ស្រវឹង​បើក​​រថយន្ដ​ទៅ​បុក​រថយន្ដ​ពលរដ្ឋ​ចត​នៅ​ស្ងៀម​មុខ​ផ្ទះ​លាន់​ដូច​រន្ទះ

ខេត្ដរតនគិរី​ ៖​ នគរបាល​ប៉ុស្ដិ៍​សង្កាត់​បឹង​យក្ស​ឡោម​ម្នាក់​ស្រវឹង​ស្រា​​ជោកជាំ​ បើករថយន្ដ​ទៅ​បុក​រថយន្ដ​ពលរដ្ឋ​ចត​ នៅ​ស្ងៀម​មុខ​ផ្ទះ​លាន់​ដូច​រន្ទះ​ផ្អើល​ដល់​ ពលរដ្ឋ​ទាំង​យប់​កាលពី​វេលា​ម៉ោង​៨​និង​​៣៤​នាទី​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ស្ថិត​ក្នុងភូមិ​អូរ​កន្សែង​ ក្រុង​បាន​លុង​ ខេត្ដរតនគិរី​ ។​

នគរបាល​ ដែល​ស្រវឹង​ជោកជាំ​ហើយ​ បើករថយន្ដ​ទៅ​បុក​បំផ្លាញ​ទ្រព្យសម្បត្ដិ​ ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ ង៉ា​យ​ ការី​ ជាម​ន្ដ្រី​នគរបាល​ប៉ុស្ដិ៍​សង្កាត់​ បឹង​យក្ស​ឡោម​ ។​ បើកបរ​រថយន្ដ​ម៉ាក​ កាម​រី​គូទ​ស្វិត​ ពណ៌​កណ្ដុរ​ល្មែះ​ ពាក់​ស្លាក​ ឃ​-៨៩៤៨-​ ភព​២​ ។​

Thursday, November 14, 2013

អភិបាល​ខេត្ត បន្ទាយ​មាន​ជ័យ លោក ទ្រី ណារិន ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

131114_09បាត់ដំបងៈ លោក ទ្រី ណារិន អភិបាល​ខេត្ត បន្ទាយ​មាន​ជ័យ ដ៏​វ័យ​ក្មេង បាន​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ កាលពី​ម៉ោង​ជិត ៥ភ្លឺ ថ្ងៃ ទី១៣ ខែ វិច្ឆិកា នៅ​តាម​ផ្លូវ​ជាតិ​លេខ ៥ ក្នុង​ភូមិ មោង ឃុំ មោង ស្រុក មោងឫស្សី ខេត្ត បាត់ដំបង ខណៈ​​ដែល​រថយន្ត​លោក​ធ្វើ​ដំណើរ​បាន​បុក​ជាមួយ​នឹង​រថយន្ត​ធុន​ធ្ងន់ បណ្តាល​ឲ្យ​ខ្ទេច​ទាំង​ស្រុង តែ​សំណាង​អ្នក​បើកបរ​ដែល​គ្រាន់​តែ​រង​របួស។

លោក ជេត វណ្ណី ស្នងការ​រង​នគរបាល​ខេត្ត បាត់ដំបង បាន​ឲ្យ​ដឹង​ថា លោក ទ្រី ណារិន ត្រូវ​ធ្វើ​ដំណើរ​មក ភ្នំពេញ ប៉ុន្តែ រថយន្ត​ម៉ាក ប្រាដូ លោក​ជិះ​បាន​ប៉ះ​នឹង​រថយន្ត​ធុន​ធ្ងន់​មួយ ក្នុង​ពេល​មេឃ​មិន​ទាន់​ភ្លឺ​ច្បាស់​ផង និង​ដោយ​សារ​រថយន្ត​ធំ​មិន​មាន​ភ្លើង​សញ្ញា​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​រថយន្ត​អភិបាល​ខេត្ត​បុក​ពេញ​ទំហឹង។

Tuesday, November 12, 2013

ផឹកស្រា​ស្រវឹង​បើក​ទៅ​បុក​រះ​របង​ផ្ទះ​ប្រជាពលរដ្ឋ​និង​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បាក់​អស់​២​ដើម​

ខេត្ដបន្ទាយមានជ័យ​ ៖​ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ទាំង​កណ្ដាល​ យប់​ព្រោះ​អ្នកបើកបរ​រថយន្ដ​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​កម្ពុជា​អ៊ិ​ច​ ហ្វ្រេ​ស​ ម៉ាក​ហ៊ី​ យ៉ា​ន់​ដាយ​កូរ៉េ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​3A-3802​ ផឹកស្រា​ផែនដី​ស្រវឹង​ បើក​គេច​ម៉ូតូ​ក៏​ជ្រុល​ទៅ​បុក​រះ​ប៉ាណូ​និង​ របង​ផ្ទះ​ប្រជាពលរដ្ឋ​ហើយ​បន្ដ​ទៅ​បុក​ បង្គោល​ខ្សែភ្លើង​បាក់​២​បង្គោល​ធ្វើ​ឱ្យ​ផ្ទះ​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដាច់​ចរន្ដ​អគ្គី​ស​នី​ ទាំងស្រុង​ក្នុង​ហេតុការណ៍​នេះ​សំណាង​ មិន​បង្ក​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​ទទួល​រង​ របួស​នោះ​ទេ​ ។​ ហេតុការណ៍​នេះ​កើត​ ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ កំណាត់​ផ្លូវជាតិ​លេខ​៥៦​ ហៅ​ផ្លូវ​លេខ​១​ ត្រង់​ចំណុច​ផ្ទះ​សំអាងការ​សុខសាន្ដ​ស្ថិត​ នៅ​ភូមិ​សុ​ភី​ សង្កាត់​កំពង់ស្វាយ​ ក្រុង​ សិរី​សោភ័ណ​ ខេត្ដបន្ទាយមានជ័យ​ ។​

រថ​យ​ន្ដ​កាម​រី​បុក​ពី​ក្រោយ​រថ​យ​ន្ដ​ទួ​រី​ស​ស្លាប់​១របួស​ធ្ងន់​ស្រា​១១នាក់

ខេ​ត្ដ​ស្វាយ​រៀង​ ​៖ យ៉ាង​ហោច​ណាស់​មនុស្ស​ម្នាក់​បាន​បាត់បង់​ជីវិត​ ​និង​១១នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់​និង​ស្រា​ ​ដោយសារ​តែ​អ្នក​បើក​រថ​យ​ន្ដ​កាម​រី​ហើម​ ​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​រថ​យ​ន្ដ​ទួ​រី​ស​១២​កៅអី​យ៉ាង​ពេញ​ទំហឹង​នៅ​ផ្នែក ​ខាង​ក្រោយ​ ​បណ្ដាល​ឱ្យ​រថ​យ​ន្ដ​នោះ​ខ្ទាត​ក្រឡាប់​ ​។
ហេតុ​ការណ៍​គ្រោះ​ ថ្នាក់​ចរាចរណ៍​ខាង​ ​លើ​នេះ​បាន​កើត​ឡើង​វេលា​ម៉ោង​៩និង​ ​២០នាទី​យប់​ ​ថ្ងៃ​ទី​១០ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ នៅ​មុខ​សាកល​វិទ្យា​ល័​យ​ស្វាយ​រៀង​ ​ឋិត​​នៅ​ក្នុង​ភូមិ​ចំបក់​ ​សង្កាត់​-ក្រុង​ស្វាយ​ ​រៀង​ ​។
ម​ន្ដ្រី​នគរបាល​នៃ ​ការិយាល័យ​ចរាចរ​ ​ខេ​ត្ដ​បាន​ឱ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ ​មាន​រថ​យ​ន្ដ​មួយ​គ្រឿង​ជា​ប្រភេទ​រថ​យ​ន្ដ​ ​ ​ទួ​រី​ស​១២កៅអី​ ​ពណ៌​សំបក​ឪឡឹក​ស​ ​ពាក់​ ​ស្លាក​លេខ​ភ្នំពេញ​2G-2072 បើក​ក្នុង​ទិស​ ​ដៅ​ពី​លិច​ទៅ​កើត​ដោយ​ ​មាន​មនុស្ស​ ​នៅ​ក្នុង​រថ​យ​ន្ដ​នោះ​ទាំង​តៃ​កុង​១១នាក់​ ​។

ម៉ូ​តូ​អ៊ែ​ប្លែក​បុក​ម៉ូ​តូ​សេ​១២៥ពេញ​ទំហឹង​បណ្ដាល​ឲ្យ​របួស​៤នាក់​

ភ្នំពេញ​ ​៖ បុរស​២នាក់​បាន​ជិះ​ម៉ូ​តូ​អ៊ែ​ប្លែក​មួយ​គ្រឿង​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​ជ្រុល​ទៅ​បុក​ម៉ូ​តូ​សេ​១២៥យ៉ាង​ពេញ​ទំហឹង​ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​១ម្នាក់​និង​ស្រាល​៣នាក់​ ​ត្រូវ​បាន​រថ​យន្ត​ស​ង្គ្រោះ​ដឹក​ទៅ​ស​ង្គ្រោះ​ភ្លា​មៗ​ ​កាល​ពី​វេលា​ម៉ោង​៨និង​១០នាទី​យប់​ ​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​ ​២១០៣ តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​លេខ​១០៧ ស្ថិត​ក្នុង​សង្កាត់​អូ​ឫស្សី​ទី​៣ ខណ្ឌ​៧មក​រា​ ​រាជ​ធានី​ភ្នំ​ពេ​ញ​។​

នគរបាល​ចរាចរណ៍ ​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា​ ​ម៉ូ​តូ​១គ្រឿង​ម៉ា​ក​សេ​១២៥ ពណ៌​ខ្មៅ​ ​គ្នា​ន​ស្លាក​លេខ​ ​បើក​បរ​ដោយ​ឈ្មោះ​ ​សំនៀង​ ​ភេទ​ប្រុស​ ​អាយុ​៣១ឆ្នាំ​ ​មុខ​រប​ជា​ជាង​ផ្សារ​ដែក​ ​ស្នា​ក់​នៅ​សង្កាត់​ឫស្សី​កែវ​ ​ខណ្ឌ​ឫស្សី​កែវ​ ​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​បាន​ស្គាល់​អត្ត​សញ្ញាណ​នោះ​ទេ​ ​ធ្វើ​ដំណើរ​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​២១៧ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ​ខ​ណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​នឹង​លេខ​១០៧ ស្រាប់តែ​មាន​ម៉ូ​តូ​មួយ​គ្រឿង​ម៉ា​ក​អ៊ែ​ប្លែក​ ​ពណ៌​ក្រហម​លាយ​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ ​ភ្នំពេញ​ ​1BD-3230 ជិះ​គ្នា​២នាក់​ធ្វើ​ដំណើរ​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​១០៧ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ល្បឿន​យ៉ាង​លឿន​ ​បាន​ជ្រុល​បុក​យ៉ាង​ពេញ​ទំហឹង​ ​បណ្ដាល​ឲ្យ​របួស​ធ្ងន់​ម្នាក់​ឈ្មោះ​ ​អ៊ួ​ន​ ​សុខ​ម៉េ​ង​ ​និង​ស្រាល​៣នាក់​ ​។

ម៉ូ​តូ​ស្តូ​ពី​បុក​ម៉ូ​តូ​ស្មា​ស់​រង​របួស​ធ្ងន់​២នាក់​

ភ្នំពេញ​ ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូ​តូ​ម៉ា​ក​ស្គូ​ពី​១​គ្រឿង​​ក្នុង​ល្បឿន​យ៉ាង​លឿន​ ​ជ្រុល​ទៅ​បុក​ម៉ូ​តូ​ស្មា​ស់​១គ្រឿង​ទៀត​យ៉ាង​ពេញ​ទំហឹង​ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​សងខាង​ ​និង​ត្រូវ​បាន​រថ​យន្ត​ស​ង្គ្រោះ​ដឹង​ទៅ​យក​ទៅ​ស​ង្គ្រោះ​ភ្លា​មៗ​។​
ហេតុ​ការណ៍​នេះ​បាន ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨និង​៤០នាទី​យប់​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​២១០៣ តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ​ខណ្ឌ​៧មក​រា​ ​រាជ​ធានី​ភ្នំ​ពេ​ញ​។​

នគរបាល​ចរាចរ​បាន​ ឲ្យ​ដឹង​ថា​ ​មុន​ពេល​កើត​ហេតុ​ម៉ូ​តូ​១គ្រឿង​ម៉ា​ក​ស្មា​ស់​ ​ពណ៌​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS-0074 បើក​បរ​ដោយ​ឈ្មោះ​ ​សុ​ខំ​ ​ច​ន្ធី​រិ​ច្យា​ ភេទ​ប្រុស​ ​អាយុ​២០ឆ្នាំ​ ​ ​ស្នា​ក់​នៅ​សង្កាត់​មាន​ជ័យ​ ​ខណ្ឌ​មាន​ជ័យ​ ​ធ្វើ​ដំណើរ​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​១០៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ​ខ​ណៈ​មក​ដល់​ចំណុច​កែង​ផ្លូវ​លេខ​២១៤ ស្រាប់តែ​មាន​ម៉ូ​តូ​១គ្រឿង​ម៉ា​ក​ស្គូ​ពី​ ​ពណ៌​ស​ខ្មៅ​ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ ​1BC-7561 ធ្វើ​ដំណើរ​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​២១៤ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ ​បើក​បរ​ដោយ​ឈ្មោះ​ ​សៀម​ ​សុខ​រ៉ា​ ​ភេទ​ប្រុស​ ​អាយុ​២៣ឆ្នាំ​ ​ស្នា​ក់​នៅ​ម្ដុំ​ទួល​ស​ង្កែ​ បាន​ជ្រុល​បុក​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ទាំង​២នាក់​ ​។

Thursday, October 31, 2013

បើក​កិន​ឥវ៉ាន់​គេ​ហើយ​យក​កាំភ្លើង​ភ្ជង់​វាយ​បំបែក​ក្បាល​រួច​បើក​រថយន្ត​គេចខ្លួន​បាត់

បន្ទាយ​មាន​ជ័​យ ៖ ជនសង្ស័យ​ម្នាក់​ឈ្មោះ​​ តឿ​បើក​រថយន្ត​កិន​ឥវ៉ាន់​គេ​ហើយ​ យក​កាំភ្លើង​ភ្ជង់​ វាយ​បំបែក​ក្បាល ​រួច​បើក​រថយន្ត​ គេចខ្លួន​បាត់​ទុក​អោយ ​ជនរងគ្រោះ​ហូរឈាម​ ស្រោច​ពេញ​ខ្លួន​ កាលពី​វេលា ​ម៉ោង​ប្រមាណ​ជា​ ៧​និង​៤០​នាទី​យប់​ ថ្ងៃទី​៣០​ តុលា​២០១៣ ​ត្រង់​ចំណុច ​ខាងត្បូង​ ឆៀង​ខាង​លិច ​រង្វង់​មូល​ស្រី​គ្រប់ លក្ខណ៍​ ក្នុងភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សិរី សោភ័ណ ​ខេត្តបន្ទាយមានជ័យ។

Friday, October 25, 2013

ថៅកែលក់គ្រឿងសំណង់ ឆៃ លី បើក រថយន្ដបុក រថយន្ដសហការី ទូរទស្សន៍ ហង្សមាស អប្សរា និងដើមអម្ពិល រងរបួស ធ្ងន់ ៣នាក់

មណ្ឌលគីរី ៖ សហការីរបស់ស្ថានីយទូរ ទស្សន៍ហង្សមាស ទូរទស្សន៍អប្សរា និង មជ្ឈមណ្ឌល ព័ត៌ មានដើមអម្ពិល ប្រចាំនៅ ខេត្ដមណ្ឌលគីរី បានរងរបួសធ្ងន់ត្រូវបានដឹក បញ្ជូនទៅ កាន់មន្ទីរ ពេទ្យ បន្ទាប់ពីរថយន្ដ របស់ពួកគេ ដែលជាកម្មសិទ្ធិរបស់ភ្នាក់ងារ ទូរទស្សន៍ហង្សមាស ត្រូវថៅកែលក់ គ្រឿង សំណង់ដ៏ធំនៅក្នុងខេត្ដមណ្ឌលគីរី លោក ឆៃ លី បើកបុកពេញមួយទំហឹងកាលពី វេលា ម៉ោង ប្រមាណ ៣រសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៣ នេះ ស្ថិតនៅក្នុងសង្កាត់ រមនា ក្រុងសែន មនោរម្យ ខណៈដែលអ្នក យកព័ត៌មានទាំង ៣នាក់ កំពុងធ្វើដំណើរ រួមគ្នា ទៅយកព័ត៌មាន គ្រោះ ថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ដមួយ នៅក្បែរកន្លែងកើត ហេតុនោះ ។

Thursday, October 24, 2013

សោក​នាដ​កម្ម​​នៃ​​រថ​យន្ត​​កាក​បាទ​ក្រ​ហម​​ បុក​​​ឡាន​​កា​​ពី​​តូ​ល​​ពី​ក្រោយ​​ស្លាប់ ២​​នាក់​​របួស ៥​​នាក់​

Wat 231012​ខេត្តបាត់ដំបង៖ យ៉ាង​ហោច​ណាស់​​ បុរស​​ជា​​អ្នក​កា​សែត និង​មន្ត្រី​កាក​បាទ​ក្រ​ហម ២​​ នាក់​​បាន​​ស្លាប់​​ភ្លាមៗ​និង ៥ នាក់​​ផ្សេង​ទៀត​​បាន​​រង​របួស​​ធ្ងន់​​ស្រាល បន្ទាប់​ពី​​បាន​ធ្វើ​​ដំ​ណើរ តាម​រថ​យន្ត​​កាក​បាទ​​ក្រ​ហម ដើម្បី​​ទៅ​​ចូល​រួម​​កម្ម​វិធី ចែក អំ​ណោយ​​នៅ​​ឃុំ​​តា​​គ្រាម ស្រុក​បាណន់ ហើយ​បាន​បុក​គូថ រថយន្តក្រុង​កា​ពី​តូ​ល ឈប់​ដាក់​អ្នកដំណើរ​តាមផ្លូវ គាប់​ជួន​ដែលមាន​រថយន្ត​ផ្សេង បើក​បញ្ច្រាសទិស​គ្នា មកដល់ មិនអាច​បញ្ចៀស​បាន ក៏​ជួប​គ្រោះថ្នាក់ គួរ​ឲ្យ​រន្ធត់ កាលពី​វេលា​ម៉ោង ៣​និង​៣០ នាទី​រសៀល​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្បែរ​អនុវិទ្យាល័យ​ព្រៃ​ស្វាយ ស្ថិត​ក្រុមទី​២៤ ក្នុងភូមិ​-​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។

Monday, October 14, 2013

គ្រោះថ្នាក់ចរាចរណ៏ ថ្ងៃ១៣ តុលា ស្លាប់៣ របួស១១

pl1
គ្រោះថ្នាក់ចរាចរណ៏ នៅទូទាំងប្រទេស កម្ពុជា កាលពីថ្ងៃទី ១៣ តុលា ម្សិលមិញ បានធ្វើឲ្យ​មនុស្ស​ស្លាប់យ៉ាងហោចណាស់​៣នាក់ (ស្រីម្នាក់) និងរបួស១១នាក់។ ក្នុងនោះរបួស​ធ្ងន់​ ៨នាក់ ស្រាល ​៣នាក់ ។

យោ​​ងតាមការផ្សាយរបស់ គេហទំព័រ អគ្គស្នង​ការ​នគរបាលជាតិឲ្យដឹងថា ក្នុងចំណោម​គ្រោះ ថ្នាក់​ចរាចរណ៏ នៅទូទាំងប្រទេសទាំង៨លើកនោះ​ក៏​បា​ន​ធ្វើ​ឲ្យ​យា​ន​យន្ត​ ទទួលរងការខូច​ខាត​សរុបចំនួន ១៤គ្រឿងផងដែរ ដែលរួមមាន ម៉ូតូ៧​គ្រឿង រថយន្តធុនតូច ០៣គ្រឿង, រថយន្តធុនធំ ០៣គ្រឿង និង យានផ្សេងៗ ១គ្រឿង ។

Saturday, September 28, 2013

មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​

ថ្ងៃសៅរ៏ ទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ម៉ោង ១៦:៥៦
បញ្ចូលអត្ថបទ ៖ ចាន់​ ធូ
 មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​មន្ត្រី​ក្រសួង​កសិកម្ម​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​
រាជធានី​ភ្នំ​ពេញ ៖ បុរសម្នាក់​បាន​ស្លាប់​​ភ្លាម​មួយរំពេច​និង​ម្នាក់ទៀត​​​របួស​ធ្ងន់​ ខណៈពួក​គេ​ជិះ​ម៉ូតូ​ម៉ាក​​ណៃហត២គ្រឿង​​ បើក​បុក​គ្នា​ កាលពី​វេលា​ម៉ោង​៤និង​១០នាទី​ល្ងាច​ថ្ងៃទី​២៨ កញ្ញា ២០១៣ នៅ​តាម​បណ្តោយ​ផ្លូវ​២១៧ហៅ​ចំការ​ដូង​​ ស្ថិត​ក្នុង​ភូមិ​ជើង​ឯក សង្កាត់​ជើង​ឯក ខណ្ឌ​ដង្កោ​ ។