ក្រោយការសាកសួរ ដេញដោល ដោយនគរបាល អស់រយៈពេលស្ទើរពេញមួយថ្ងៃ
កាលពីថ្ងៃទី១៣ តុលា ម្សិលមិញ ជនសង្ស័យ ដែលជាប្ដីរបស់ស្ត្រី រងគ្រោះ
ក្នុងសំណុំរឿងអារកសម្លាប់ បានសារភាពថា ខ្លួនពិតជាបានរួមដៃគ្នា
ជាមួយស្រីស្នេហ៏សម្លាប់ ប្រពន្ធ ដើម្បីយកទ្រព្យសម្បត្តិ
ផ្គាប់ចិត្តស្រីស្នេហ៏ មែន ។
ជនសង្ស័យជាប្ដី ស្ត្រីរងគ្រោះ រូបនេះឈ្មោះ ជួ លីជូ អាយុ៣៤ឆ្នាំ និងស្រីស្នេហ៏របស់គេឈ្មោះ ប្រាក់ សុវណ្ណវលក្ខណ៍ អាយុ ២៣ ឆ្នាំ ។ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សឺ លូផេងឡុង អាយុ ៣២ឆ្នាំ ។
នគរបាលមូលដ្ឋានបាននិយាយថា ជនសង្ស័យ បានយកកាំបិត អាករសម្លាប់ប្រពន្ធ របស់ខ្លួន នៅក្នុងបន្ទប់ដេក នៃផ្ទះជាន់ទី១ ស្ថិតក្នុងភូមិ ដើមម៉ាកគ្លឿ សង្កាត់ច្បារអំពៅ១ ខណ្ឌមានជ័យ ដោយប្រមូលយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការ មួយចំនួន ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ សារភាពថា ខ្លួនបានយកម៉ូតូ
ម៉ាកឆាលីពណ៌សមួយគ្រឿង និងវត្ថុតាង (កាំបិត)
ទៅចោលនៅខាងមុខមជ្ឈមណ្ឌលរ៉ុក ហើយបានយកប្រាក់ និងគ្រឿងអលង្ការ
ទៅប្រគលឲ្យស្រីស្នេហ៏ ដែលរស់នៅជាមួយជីដូន ផ្ទះលេខ ៤៥២
ផ្លូវលេខ៣១០ កែង ១៤៣ ក្រុមទី៣៧ ភូមិ៣ សង្កាត់បឹងកេងកង៣
ខណ្ឌចំការមន ។
តាមរយៈចម្លើយសារភាពនេះ
នគរបាលបានឈានទៅឃាត់ខ្លួនស្រីស្នេហ៏ជនសង្ស័យ ខណៈដែលស្ត្រីរួបនោះ
កំពុងចាក់សាំងរថយន្ត CRVពណ៌ទឹកប្រាក់
ពាក់ស្លាក់លេខភ្នំពេញ2B-8585 នៅហ្គារ៉ាសសាំងតូតាល់
ជិតអាងទឹកមអូរឡាំពិក ក្នុសង្កាត់វាលវង្ស ខណ្ឌ៧មករា ។
ភ្លាមៗសមត្ថកិច្ចបាននាំស្ត្រីរូប នេះទៅឆែកឆេរ នៅផ្ទះ
ដែលស្នាក់នៅជាមួយជីដូនខាងលើ រកឃើញប្រាក់ដុល្លារ និងប្រាក់ដុង
មួយចំនួន។ ពេលសាកសួរ អ្នកទាំងពីរបានឆ្លើយដាក់គ្នាទៅវិញទៅមក
ទាក់ទងករណីឃាតកម្មនេះ។ បច្ចប្បន្នជនសង្ស័យទាំងពីរនាក់
កំពុងត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន ខណ្ឌមានជ័យ
ដើម្បីករសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមច្បាប់ ៕
ប្រភពៈ សាព័ត៌មានសេរី
No comments:
Post a Comment