របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, October 28, 2013

ប្រុសស្រឡាញ់ប្រុស ខឹងរឿងប្រច័ណ្ឌ ក្លាយជាជម្លោះ រហូតដល់សម្លាប់ចោល

ភ្នំពេញ៖ ហេតុការណ៍ឡើង ខណៈដែល​ម្ចាស់ ផ្ទះ គាស់ទ្វារ ប្រទះឃើញ បុរសម្នាក់បានស្លាប់ ក្នុងបន្ទប់ យ៉ាងអាណោចអាធ័ម ដោយសារ ករណី ឃាតកម្ម កាលពីវេលាម៉ោង ១៩ និង៣០ នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ នៅក្នុង បន្ទប់ជួល ស្ថិតក្នុងភូមិ ឫស្សី សង្កាត់ ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ ធឿន សុភ័ក្រ ភេទ​ប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត ភូមិថ្មដា ឃុំព្រៃពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេសង្កេតឃើញ បុរសរងគ្រោះ ខាងលើ បានស្នាក់នៅក្នុងបន្ទប់ជួល ជាមួយបុរសម្នាក់ទៀត ដែលមិនស្គាល់អត្ត​សញ្ញាណ ហើយពេលដល់ថ្ងៃកើតហេតុ ស្រាប់តែគេឃើញបន្ទប់ចាក់សោរ ដោយមិនមាន​មនុស្សចេញ-ចូល ពេលនោះម្ចាស់ផ្ទះ សង្ស័យ ហើយក៏គាស់ទ្វារបន្ទប់មើល ស្រាប់តែប្រទះឃើញ បុរសរងគ្រោះដេកស្លាប់ នៅលើគ្រែ ទើបបង្កការភ្ញាក់ផ្អើល ដល់ប្រជាលពលរដ្ឋយ៉ាងខ្លាំង និង​សមត្ថ​កិច្ចចុះមកពិនិត្យ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបានចុះមកអន្តរាគមន៍ ធ្វើកោសល្យវិច័យជាក់ស្តែង គឺជាករណីឃាត កម្មសម្លាប់បុរសដោយច្របាច់ក ហើយយកម៉ូតូជិះគេចខ្លួនបាត់ មិនដឹងពីពេលណា ។ ចំណែកឯសពបុរស រងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យ នៅឯស្រុកកំណើតតាមប្រពៃណី ៕

No comments: