របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, November 14, 2013

សភា​អនុម័ត​ឲ្យ​រដ្ឋាភិបាល​បង្កើត​ក្រសួង​ថ្មី

131114_08ភ្នំពេញៈ តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​កាល​ពីថ្ងៃ​អង្គារ បាន​បោះឆ្នោត​ជា​ឯកច្ឆន្ទ​អនុម័ត​ច្បាប់​ដែល​នឹង​បង្កើត​ក្រសួង រដ្ឋាភិបាល​ថ្មី​មួយ​ទៀត និង​ពុះ​ក្រសួង ឧស្សាហកម្ម​រ៉ែ និង ថាមពល ជា​ពីរ។

តំណង​រាស្រ្ត ៦៦ រូប មក​ពី​គណបក្ស​ប្រជាជន បាន​បោះឆ្នោត​បង្កើត​ក្រសួង មុខងារ​សាធា​រណៈ ដែល​នឹង​ត្រួត​ពិនិត្យ​លើ​កិច្ចការ​របស់​មន្រ្តី​រាជការ និង​បាន​បោះឆ្នោត​ពុះ​ក្រសួង ឧស្សាហកម្ម រ៉ែ​និង ថាមពល ជា​ពីរ គឺ​ក្រសួង ថាមពល និង រ៉ែ និង​ក្រសួង ឧស្សាហកម្ម និង សិប្បកម្ម។​ លោក ជាម យៀប តំណាង​រាស្រ្ត គណបក្ស​ប្រជាជន បាន​ថ្លែង​ថា ការ​ពុះ​ក្រសួង ឧស្សាហកម្ម រ៉ែ និង​ថាម​ពល នឹង​ផ្តល់​លទ្ធភាព​ដល់​មន្រ្តី​ក្នុង​ការ​បំពេញ​ការងារ​បាន​ច្រើន​ថែម​ទៀត។ លោក​បន្ត​ថា៖
«ប្រទេស​យើង កំពុង​អភិវឌ្ឍ​គ្រប់​វិស័យ ដូចនេះ វា​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​ធនធាន​មនុស្ស ជា​ពិសេស​មន្រ្តី​រាជការ។ ខ្ញុំ​គាំទ្រ​ក្រសួង​ថ្មី»។
កន្លង​មក គណបក្ស​ប្រឆាំង បាន​រិះគន់​ការ​បង្កើត​នេះ ដោយ​ថា វា​ពុំ​ជួយ​បង្កើន​ប្រសិទ្ធភាព​ការងារ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​នឹង​បង្កើត​ការិយាល័យធិបតេយ្យ​ចាយវាយ​ថវិកា​ជាតិ ឥត​ប្រយោជន៍។ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជា​ថ្មី​ទៀត​បាន​ទេ កាល​ពី​ថ្ងៃ​អង្គារ អំពី​ការ​បង្កើត​ក្រសួង​ថ្មី​នេះ។

លោក ឈៀង វុន ដែល​ជា​តំណាង​រាស្រ្ត​ម្នាក់ បោះឆ្នោត​គាំទ្រ​ការ​បង្កើត​ក្រសួង​ថ្មី​នេះ បាន​ថ្លែង​ថា ថ្លៃ​ផលិត​សិប្បកម្ម​ក្នុង​ស្រុក​ខ្ពស់ បាន​នាំ​ឲ្យ​មាន​ការ​នាំ​ចូល​ពី ចិន វៀតណាម និង​ថៃ មក​កាន់​តំបន់​ទេសចរណ៍ ដូចជា អង្គរវត្ត​។

លោក​បាន​បន្ថែម​ថា ក្រសួង សិប្បកម្ម​ថ្មី នឹង​ធ្វើ​ការ​ជំរុញ​សិប្បកម្ម​ក្នុង​ស្រុក។ លោក វុន បាន​បន្ត​ថា៖ «ផ្អែក​តាម​ការ​ប៉ាន់​ប្រមាណ​របស់​ខ្ញុំ ផលិតកម្ម​វត្ថុ​អនុស្សាវរីយ៍​ក្នុង​ស្រុក​ប្រហែល ២០ ភាគរយ [ធ្វើ​នៅ​កម្ពុជា] ដោយ​សារ​តែ​ថ្លៃ​ផលិត​ខ្ពស់​។ យើង​ត្រូវ​ផ្តោត​លើ​ឧស្សាហកម្ម និង​សិប្បកម្ម។ យើង​ត្រូវ​តែ​លើក​ទឹក​ចិត្ត​ឧស្សាហកម្ម​ខ្នាត​តូច»។

លោក ពេជ្យ ប៊ុនធិន រដ្ឋ​មន្រ្តី​ក្រសួង មុខងារ​សាធារណៈ ដែល​ត្រូវ​បាន​តែង​តាំង​ថ្មី​បាន​ថ្លែង​ប្រាប់​រដ្ឋសភា​បន្ទាប់​ពី​ការ​ អនុម័ត​បង្កើត​ក្រសួង​របស់​លោក​ថា៖ «ចាប់​ពី​ពេល​នេះ​ត​ទៅ រដ្ឋាភិបាល មាន​ឧបករណ៍​ថ្មី គឺ​ក្រសួង​ថ្មី​បន្ថែម ដើម្បី​ដឹក​នាំ​និង​គ្រប់​គ្រង​មន្រ្តី​របស់​យើង​ឲ្យ​ល្អ​និង​អនុលោម​តាម​ គោល​នយោបាយ​រដ្ឋាភិបាល​។ ខ្ញុំ​សន្យា​ថា ខ្ញុំ​នឹង​ទទួល​យក​នូវ​អនុសាសន៍​ទាំង​អស់ ដើម្បី​ធ្វើ​ការ​តាម​តម្រូវ​ការ​របស់​មន្រ្តី​រាជការ​ទូទាំង​ប្រទេស»។

យោង​តាម​ក្រុម​អ្នក​វិភាគ បាន​ឲ្យ​ដឹង​ថា មន្រ្តី​រាជការ​កាន់​តែ​ច្រើន​ឡើង​មិន​ពេញ​ចិត្ត ចំពោះ​ប្រាក់​ខែ​ដ៏​តិចតួច​ចាយ​មិន​គ្រប់​របស់​ពួក​គេ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​មន្រ្តី​រាជការ​ជាច្រើន​បាន​បោះឆ្នោត​ឲ្យ​គណបក្ស ប្រឆាំង​កាល​ពី​ថ្ងៃ ទី២៨ ខែ កក្កដា ដោយ​សារ​តែ​គោល​នយោបាយ​របស់​គណបក្ស​ប្រឆាំង បាន​សន្យា​ផ្តល់​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​យ៉ាង​តិច ២៥០ ដុលារ​ក្នុង​មួយ​ខែ៕ TK

ប្រភពៈ ភ្នំពេញប៉ុសិ៍្ត

No comments: