ខេត្តប៉ៃលិន ៖
ស្ត្រីម្នាក់បានរងរបួសបាក់ឆ្អឹងជំនីរខាងឆ្វេងអស់ចំនួន២
បណ្តាលឱ្យសន្លប់បាត់ស្មារតីនៅនឹងកន្លែង
ដោយសារត្រូវប្តីវាយនឹងដែកស្បែង
ខណៈគាត់កំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ ។ ភ្លាមៗនោះ
អ្នកជិតខាងប្រញាប់លើកស្ត្រីរងគ្រោះដាក់លើម៉ូតូដឹកបញ្ជូនទៅ
សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត
ត្រូវគ្រូពេទ្យដាក់បញ្ចូលខ្យល់អុកស៊ីហ្សែនទើបដឹងខ្លួនឡើងវិញ
តែដោយសារស្ត្រីរងគ្រោះមានសភាពធ្ងន់ធ្ងរខ្លាំងពេក
គ្រូពេទ្យក៏ប្រញាប់បញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់
ដំបងនៅរសៀលថ្ងៃដដែល។
ហេតុការណ៍ស្ត្រីរងគ្រោះត្រូវប្តីប្រមឹកយកដែក
ស្បែងវាយបណ្តាលឱ្យរងរបួសធ្ងន់នេះ
បានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី២១ វិច្ឆិកា
នៅក្នុងភូមិអូរតាប្រាង្គ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ស្ត្រីរងគ្រោះឈ្មោះ គុយ សាន់ អាយុ៤១ឆ្នាំ ជាកសិករ
មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ
និងមានកូនចំនួន៣នាក់ក្នុងបន្ទុក (ស្រី១ ប្រុស២) ។
ចំណែកបុរសជាប្តីឈ្មោះ រាម ហាក់ អាយុ៤៥ឆ្នាំ
ជាមនុស្សញៀនស្រាអស់រយៈពេលជាង៥ឆ្នាំមកហើយ
ដេើរតែផឹកស៊ីអួទីនួអត់ធ្វើការអ្វីទេ ។
ស្ត្រីរងគ្រោះបាននិយាយរៀបរាប់ថា
គាត់បានចាកចេញពីស្រុកកំណើតឯខេត្តកំពង់ស្ពឺមករស់នៅក្នុងភូមិ
អូរតាប្រាង្គ សង្កាត់ប៉ៃលិន អស់រយៈពេលជាង១០ឆ្នាំមកហើយ ។
ក្នុងរយៈពេល៥ឆ្នាំកន្លងទៅនេះ
ប្តីរបស់គាត់បានដើរផឹកស្រាជាមួយមិត្តភក្តិរហូតដល់ក្លាយជា
មនុស្សញៀនស្រា អត់ស្រាមិនបាន
ពេលភ្ញាក់ឡើងពីដំណេកតែងតែដើទៅរកតៀមស្រាជារៀងរាល់ថ្ងៃ
លុះពេលត្រឡប់មកផ្ទះវិញតែងតែស្រវឹង
និងឈ្លោះទាស់ទែងជាមួយប្រពន្ធនិងកូនដេញវាយរត់ចែកជើងគ្នា ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment