ខេត្តបាត់ដំបង៖
ស្ត្រីមេម៉ាយម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួនលើដើមអម្ពិល
ខាងក្រោយផ្ទះដែលស្ថិតក្នុងភូមិថ្នល់បត់ ឃុំសំពៅលូន
ស្រុកសំពៅលូន កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ វិច្ឆិកា ២០១៣
ដោយសារតូចចិត្តប្រដៅកូនប្រុសម្នាក់មិនស្តាប់
និងរួមផ្សំមានជាប់បំណុលគេតិចតួចផង។
លោកអញ កាម៉ាល់
មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូនបានឱ្យដឹង
ថា ស្ត្រីរងគ្រោះឈ្មោះសួន ភឿន អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយ
មានកូនប្រុសម្នាក់អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ។
លោកបន្តថា
ស្ត្រីរូបនេះបានប្រើក្រម៉ាឡើងទៅចង.កសម្លាប់ខ្លួនលើដើមអម្ពិល
ខាងក្រោយផ្ទះទាំងថ្ងៃ ហើយត្រូវអ្នកភូមិប្រទះឃើញ
តែស្ត្រីរូបនេះបានស្លាប់បាត់ទៅហើយ។
សមត្ថកិច្ច និងអាជ្ញាធរបានចុះទៅពិនិត្យកន្លែងកើតហេតុនោះភ្លាមៗដែរ ក្រោយពិទទួលបានដំណឹងអកុសលនេះ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment