មន្ដ្រី
យោធាប្រទះឃើញសាកសព បាននិយាយថាសាកសពជនរងគ្រោះ
ត្រូវបានប្រទះឃើញនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១១
ខែវិច្ឆិកា ឆ្នាំ ២០១៣ រួចបានផ្ដល់ព័ត៌មានឃាតកម្ម
នេះទៅសមត្ថកិច្ចហើយសមត្ថកិច្ចក៏បានចុះមកហ៊ុមព័ទ្ធនៅកន្លែង
កើតហេតុ ។ ព្រោះតែស្ថានភាពនៅកន្លែងកើតហេតុងងឹតសមត្ថកិច្ចបានសម្រេចចុះមកត្រួតពិនិត្យសាកសពនៅព្រឹកថ្ងៃ ទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៣ ។
មន្ដ្រី នគរបាលខេត្ដបានឱ្យដឹងថា សាកសពជនរងគ្រោះត្រូវបានជនមិន ស្គាល់មុខសម្លាប់ទុកចោលនៅខាងលិចព្រលានយន្ដហោះចម្ងាយ១១០ម៉ែត្រ ស្ថិតក្នុងក្រុមទី១ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុង-ខេត្ដបាត់ដំបង ។
ចំពោះ ករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អាចជារឿងគំនុំច្រើនជាងករណីប្លន់ គ្រាដែលលោកជេត វណ្ណនី ស្នងការរងទទួល បន្ទុកកណ្ដាលយុត្ដិធម៌បានអះអាងថា ករណី ឃាតកម្មនេះលោកមិនទាន់ហ៊ានសន្និ ដ្ឋាននោះទេ ព្រោះសមត្ថកិច្ចនៅមិនទាន់ ស្គាល់សាវតារជនរងគ្រោះនៅឡើយ តែ ទោះយ៉ាងណាសមត្ថកិច្ចមុននឹងបញ្ចុះ សពជនរងគ្រោះ នឹងស្វែងរកសាច់ញាតិជាមុនសិន ។
មន្ដ្រី នគរបាលជំនាញបានឱ្យដឹងថា ជនរងគ្រោះមានអាយុប្រហែលជា៣២ឆ្នាំ កម្ពស់១.៦០ម៉ែត្រ សម្បុរសណ្ដែកបាយ រាងធាត់ មានសាក់រូបផ្កាកុលាប និង មានសាក់រង្វង់លួសរុំពីក្រៅផ្កាកុលាប ។ សាកសពពាក់អាវយឺតពណ៌សមានក និងដៃវែងស្លៀកខោពណ៌ពងមាន់ត្រឹម ក្បាលជង្គង់។ នៅលើត្រចៀកជនរងគ្រោះ មានហូរឈាម ហើយនៅលើមាត់មាន ស្នាមហើម និងជាំកញ្ចឹងកខាងក្រោយ។

មន្ដ្រី ជំនាញបានបញ្ជាក់ថា ជនរង គ្រោះត្រូវជនសង្ស័យហែកអាវយឺតមួយ ផ្នែករបស់ជនរងគ្រោះយកទៅរឹតក ហើយ នៅចម្ងាយពីក្បាលសពជាង១ម៉ែត្រមាន កន្ដ្រកជ័រពណ៌ខៀវមួយដែលនៅក្នុងកន្ដ្រកមានដាក់ការុងពណ៌សមួយ ។ ក្រៅពីនេះ គេបានរកឃើញត្រីឆ្លូញ១ថង់ ស្បែកជើង ផ្ទាត់លេខ១០ពណ៌ខៀវ១គូ មានធូបផ្សារ ដែក១០ដើម និងវីសបាញ់ដំបូល១ថង់ ទៀតផង ។

ផ្អែកតាម
សម្ភារ និងវត្ថុតាងរកឃើញ នៅកន្លែងកើតហេតុគេសង្ស័យថាជនរង
គ្រោះជាជាងផ្សារដែក ហើយផ្ទះសម្បែង
ជនរងគ្រោះនៅមិនហួសពីខេត្ដបាត់ដំបង នោះទេ ។
នគរបាលបច្ចេកទេសបានឱ្យដឹងដែរ ថា ឃាតកដែលបានធ្វើសកម្មភាព
សម្លាប់ជនរងគ្រោះមានគ្នាមិនក្រោមពី ២នាក់នោះទេ ។
បុរស ឈ្មោះខ្ចៅ រតនៈ និងបុរសម្នាក់ ទៀតឈ្មោះហាច វណ្ណា ជាយោធាទ័ព អាកាសដែលជាអ្នកបានប្រទះឃើញ សាកសពបាននិយាយឱ្យដឹងថា នៅមុន ពេលកើតហេតុពួកគាត់បានឃើញម៉ូតូ៣ គ្រឿងមានមនុស្ស៥នាក់ជិះចូលចំណុច កើតហេតុ ហើយក៏ឃើញម៉ូតូតែ ២គ្រឿងប៉ុណ្ណោះបើកចេញទៅវិញដោយ មានការងឿងឆ្ងល់ដើរទៅមើលក៏ប្រទះ ឃើញសពជនរងគ្រោះតែម្ដង ។
បុរសទាំង
២បានឱ្យដឹងទៀតថា នៅ ចំណុចកើតហេតុរាល់ល្ងាចគេតែង
សង្កេតឃើញមានសិស្សសាលាក៏ដូចជា
មន្ដ្រីរាជការប្រជាពលរដ្ឋនាំគ្នាចូលទៅអង្គុយលំហែកាយដើម្បីស្រូបយក
ខ្យល់
អាកាសទើបនៅថ្ងៃកើតហេតុពុំមានអ្នកណាចាប់អារម្មណ៍ឈានដល់មានអំពើ
ឃាតកម្មបែបនោះទេ ។
ចំពោះករណីឃាតកម្មខាងលើនេះ ស្នងការរងលោកជេត វណ្ណនី បានបញ្ជាក់ ថា នឹងស្វែងរកចាប់ខ្លួនជនដៃដល់មក ផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន ៕
ចំពោះករណីឃាតកម្មខាងលើនេះ ស្នងការរងលោកជេត វណ្ណនី បានបញ្ជាក់ ថា នឹងស្វែងរកចាប់ខ្លួនជនដៃដល់មក ផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment