របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

​សភា​អនុម័ត​ច្បាប់​បង្កើត​ក្រសួង​៣​គឺ​មុខងារសាធារណៈ​,​ឧស្សាហកម្ម​និង​សិប្បកម្ម​,​រ៉ែ​និង​ថាមពល

ភ្នំពេញ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ម្សិលមិញ​នេះ​រដ្ឋសភា​នៃ​ ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​កិច្ច​ ប្រជុំ​និង​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដីព្រាងច្បាប់​បង្កើត​ក្រសួង​ថ្មី​ ចំនួន​៣​បន្ថែម​ទៀត​តប​តាម​ការ​ស្នើ​សុំ​របស់​រាជរដ្ឋាភិបាល​ គឺ​ក្រសួង​មុខងារសាធារណៈ​ ក្រសួង​ឧស្សាហ​ កម្ម​និង​សិប្បកម្ម​ព្រមទាំង​ក្រសួង​រ៉ែ​និង​ ថាមពល​ ។​


កិច្ចប្រជុំ​និង​អនុម័ត​ជា​ឯកច្ឆន្ទ​ក្នុង​ការ​បង្កើត​ក្រសួង​៣​បន្ថែម​ទៀត​ នេះ​មានការ​សម្រេចចិត្ដ​ពី​សមា​ជិក​សភា​ចំនួន​៦៦​រូប​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជា​ដោយ​មិន​មាន​គណបក្សប្រឆាំង​ចូលរួម​ឡើយ​ ។​ ក្រសួង​មុខងារសាធារណៈ​ត្រូវ​បាន​គេ​ដឹង​ថា​ ដឹកនាំ​ដោយ​លោក​ពេជ្រ​ ប៊ុ​ន​ធិ​ន​ ជា​រដ្ឋមន្ដ្រី​ខណៈ​ដែល​ពី​មុន​ក្រសួង​នេះ​ជា​ លេខាធិការដ្ឋាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ។​ ដោយឡែក​ ក្រសួង​ពីរ​ថ្មី​ទៀត​គឺ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​និង​ក្រសួង​រ៉េ​និង​ថាមពល​ ដែល​បំបែក​ចេញពី​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​និង​ថាមពល​នោះ​មិន​ទាន់​មានការ​ ប្រកាស​ឱ្យ​ដឹង​ពី​រដ្ឋមន្ដ្រី​ថ្មី​ជា​អ្នក​ណា​នៅឡើយ​ទេ​ ។​ ប៉ុន្ដែ​គេ​ជឿជាក់​ថា​ លោក​ទេស​ រដ្ឋមន្ដ្រី​ចម​ ប្រសិទ្ធ​ ដែល​ជា​រដ្ឋមន្ដ្រី​ក្រ​សួង​ ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​ នៅ​គ្រប់​ គ្រង​រហូត​ដល់​មានការ​តែងតាំង​រដ្ឋមន្ដ្រី​ថ្មី​សម្រាប់​ក្រ​សួង​​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ព្រមទាំង​ក្រសួង​រ៉ែ​ និង​ថាមពល​ មក​កាន់​តំណែង​ទាំងនេះ​ជា​ផ្លូវការ​ ។​

សម្រាប់​ លោក​ស៊ុ​យ​ សែ​ម​ អតីតរដ្ឋមន្ដ្រី​ ក្រសួង​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​បាន​វិល​មក​កាន់​តំណែង​ជា​រដ្ឋមន្ដ្រីក្រសួង​រ៉ែ​ និង​ថាមពល​ ខណៈ​លោក​ ចម​ ប្រសិទ្ធ​ នៅ​កាន់​តំណែង​ជា​រដ្ឋមន្ដ្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្ប​កម្ម​ដដែល​ ៕

ប្រភពៈ នគរវត្ត

No comments: