របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​-​ថៃ​ប្ដេជ្ញា​រក​ដំណោះស្រាយ​ជា​ប្រយោជន៍​រួម​

ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ចាត់​ទុក​សាលដីកា​ តុលាការក្រុង​ឡា​អេ​ប្រកាស​កាលពី​ថ្ងៃ​ទី​១១​ វិច្ឆិកា​ថា​ ជា​ជំហាន​មួយ​ទៅ​មុខ​ដ៏​ មាន​សារសំខាន់​និង​មាន​អត្ថន័យ​ជា​ ប្រវត្ដិសាស្ដ្រ​សំដៅ​ដោះស្រាយ​ដោយ​ សន្ដិវិធី​និង​ផ្អែក​លើ​ច្បាប់​អន្ដរជាតិ​នូវ​ បញ្ហា​វិវាទ​រវាង​កម្ពុជា​និង​ថៃ​លើ​បញ្ហា​ ប្រាសាទព្រះវិហារ​និង​តំបន់​ជុំវិញ​ប្រាសាទ​ ខ្មែរ​ដ៏​ចំណាស់​មួយ​នេះ​ ។​ ចំណែក​នាយក​ រដ្ឋមន្ដ្រី​ថៃ​លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត់​ (Yingluck​ Shinawatra)​ ក៏​ប្រកាស​ថា​ រដ្ឋាភិបាល​ថៃ​និង​កម្ពុជា​នឹង​ធ្វើការ​រួម​គ្នា​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​ប្រយោជន៍​ ប្រទេស​ទាំង​២​ ។​ លោកស្រី​បន្ដ​ថា​ កម្ពុជា​ និង​ថៃ​មាន​ព្រំដែន​ជាប់​គ្នា​មាន​បណ្ដោយ​ប្រវែង​ប្រមាណ​៨០០​គីឡូម៉ែត្រ​។​ ប្រទេស​ ទាំង​២​ពឹងផ្អែក​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ ការ​រីក​ចម្រើន​រុងរឿង​ទៅ​ថ្ងៃ​អនាគត​។​

​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ ប្រធាន​តុលាការអន្ដរជាតិ​ក្រុង​ឡា​អេ​ លោក​ ភី​ធើ​ ថ​មកា​ (Peter​ Tomka)​ បាន​ប្រកាស​សាលដីកា​សម្រេច​ជា​ឯកច្ឆន្ទ​ ថា​ ប្រទេស​កម្ពុជា​មាន​អធិបតេយ្យភាព​ លើ​ដែនដី​ទាំងមូល​នៃ​តំបន់​ប្រាសាទព្រះវិហារ​ ។​ ទន្ទឹម​គ្នា​នោះ​លោក​ ភី​ធើ​ ថ​មកា​ ក៏​បញ្ជា​ឱ្យ​ប្រទេស​ថៃ​ត្រូវ​ដក​កងកម្លាំង​ ប្រដាប់​អាវុធ​មាន​ទាហាន​ ប៉ូលិស​ និង​ ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញពី​បរិវេណ​ជុំវិញ​ ប្រាសាទព្រះវិហារ​ ។​

​លោក​ថ្លែង ​ថា​ “​តុលាការ​សម្រេច​ ថា​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បកស្រាយ​សាល​ ដីកា​ចុះ​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​១៩៦២​ ព្រះរាជាណាចក្រ​កម្ពុជា​មាន​អធិបតេយ្យ​ ពេញលេញ​លើ​បូរណភាព​ទឹកដី​លើ​តំបន់​ពយ​ភ្នំ​នៃ​ប្រាសាទព្រះវិហារ​ដូចដែល​ មាន​កំណត់​ក្នុង​កថា​ខ័​ណ្ឌ​ទី​៩៨​នៃ​សាល​ ដីកា​នេះ​ ហើយ​ជា​បច្ច័យ​តុលាការ​ប្រកាស​ ថា​ ព្រះរាជាណាចក្រ​ថៃ​មាន​កាតព្វកិច្ច​ ដក​ចេញពី​ទឹកដី​នេះ​នូវ​គ្រប់​កងកម្លាំង​ ប្រដាប់​អាវុធ​ឬ​កង​នគរបាល​ឬ​អ្នក​ថែ​ រក្សា​ ឬ​ឆ្មាំ​យាម​ផ្សេង​ទៀត​ដែល​បោះ​ ទីតាំង​នៅ​ក្នុង​ទឹកដី​នោះ​”​ ។​

លោក​ឧនា​ យក​រដ្ឋមន្ដ្រី​ ហោ​ ណាំង​ហុង​ រដ្ឋមន្ដ្រី​ការ​បរទេស​ដឹកនាំ​ប្រតិភូ​ទៅ​ ស្ដាប់​សាលដីកា​មាន​ប្រសាសន៍​ថា​ សាលដីកា​នេះ​ជា​សេចក្ដី​សម្រេចចិត្ដ​បិទ​ ផ្លូវ​តវ៉ា​ ដូច្នេះ​ភាគី​ថៃ​ត្រូវ​តែ​គោរព​។​ លោក​មាន​ប្រសា​ស​ន៌​ថា​ “​ពិតមែន​ ហើយ​យើង​មិន​អាច​និយាយ​ថា​ សាល​ ក្រម​តុលាការ​ថ្ងៃនេះ​បំពេញ​បំណង​របស់​យើង​បាន​១០០​ភាគរយ​នោះ​ទេ​ ។​ ប៉ុន្ដែ​ យើង​មានការ​រីករាយ​សាលដីកា​នេះ​ បាន​សម្រេច​អ្វី​ដែល​ចង់បាន​យ៉ាងច្រើន​បំផុត​”​ ។​

សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ អំពាវនាវ​ជា​ថ្មី​ម្ដងទៀត​ដល់​កងកម្លាំង​ ប្រដាប់​អាវុធ​ដែល​កំពុង​បំពេញភារកិច្ច​ការពារ​ព្រំដែន​ត្រូវ​រក្សា​ការ​ អត់ធ្មត់​ រក្សា​ស្ថានភាព​ឈរជើង​ដដែល​និង​ចៀសវាង​សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​បង្ក​ ភាព​តានតឹង​ ឬ​ការ​ប៉ះទង្គិច​គ្នា​ដើម្បី​ ទុក​លទ្ធភាព​ឱ្យ​រដ្ឋាភិបាល​បន្ដ​ការ​ពិភាក្សា​ គ្នា​ដើម្បី​ជំរុញ​ការ​អនុវត្ដ​សាលដីកា​តុលាការ​ ។​

​ចំណែក​ លោកស្រី​ យី​ង​ឡាក់​ ស៊ី​ណា​ វ៉ា​ត់​ នាយក​រដ្ឋមន្ដ្រី​ថៃ​ក៏​បាន​អះអាង​ថា​ រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​ទៅ​ទាហាន​ថៃ​ ឱ្យ​រក្សា​សន្ដិភាព​តាម​ព្រំដែន​ ។​
​នៅ​ឯ​ព្រំដែន​លើ​ប្រាសាទព្រះវិហារ​ មេទ័ព​កម្ពុជា​-​ថៃ​ប្រចាំ​នៅ​តំបន់​ព្រះ​ វិហារ​បាន​ណាត់ជួប​គ្នា​ផ្លាស់​ប្ដូរ​ព័ត៌មាន​ និង​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​ឱ្យ​កាន់​ តែ​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​២​ បន្ទាប់​ ពី​ការ​ប្រកាស​បកស្រាយ​សាលដីកា​ តុលាការ​យុត្ដិធម៌​អន្ដរជាតិ​អំពី​សំណុំ​ រឿង​ប្រាសាទព្រះវិហារ​ ។​ ជា​លទ្ធផល​ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​គោល​ ការណ៍​ជា​ច្រើន​ដូច​អ្វី​ដែល​ធ្លាប់​បាន​អនុ​ វត្ដ​កន្លង​មក​ ។​

ជំនួប​ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ​ដែល​ភាគី​ កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ យឹ​ម​ ពឹ​ម​ និង​មន្ដ្រី​យោធា​ជា​ច្រើន​ទៀត​ ឯ​ភាគី​ថៃ​ដឹកនាំ​ដោយ​មេ​ភូមិភាគ​ ព្រំដែន​ផង​ដែរ​ ។​ ​ជា​លទ្ធផល​បឋម​នៃ​ជំនួប​នោះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​និង​រក្សា​ភាព​ ប្រក្រតី​ជា​ធម្មតា​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ ។​

​នៅ​ឯ​ ប្រទេស​ថៃ​នាយក​រដ្ឋមន្ដ្រី​ថៃ​ លោកស្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ បាន​ថ្លែង​ ពន្យល់​ទៅ​កាន់​ពលរដ្ឋ​ថៃ​ទាំងអស់​ដើម្បី​សុំ​ឱ្យ​ពួក​គេ​ទទួលយក​សាលក្រម​ របស់​ តុលាការអន្ដរជាតិ​ ។​
​ការ​ ពន្យល់​របស់​លោកស្រី​បាន​ធ្វើ​ នៅ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការ​ប្រកាស​ សាលក្រម​របស់​សាលាក្ដី​យុត្ដិធម៌​ជាន់​ ខ្ពស់​បំផុត​នៃ​អង្គការសហប្រជាជាតិ​ ដែល​បាន​សម្រេច​បកស្រាយ​ឱ្យ​កម្ពុជា​ ធ្វើ​ជា​ម្ចាស់​ដី​នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​ ដែល​មាន​អាយុកាល​ជិត​១​ពាន់​ឆ្នាំ​ ។​

​ជាមួយ​ គ្នា​នេះ​ដែរ​អតីត​ឧបនាយករដ្ឋមន្ដ្រី​ថៃ​លោក​ស៊ួ​ថេ​ប​ ថូ​ស៊ួ​បាន​ (Suthep​ Thaugsu-ban)​ អំពាវនាវ​ឱ្យ​ប្រជា​ពល​ រដ្ឋ​ថៃ​ទាំងអស់​ត្រូវធ្វើ​បាតុកម្ម​នៅ​ទូ​ទាំង​ ប្រទេស​ក្នុង​រយៈពេល​៣​ថ្ងៃ​ដើម្បី​ប្រឆាំង​ ទៅ​នឹង​រដ្ឋាភិបាល​ ។​ ការ​អំពាវនាវ​របស់​ លោក​ស៊ួ​ថេ​ប​បាន​ធ្វើ​ឡើង​នៅ​ចំ​ពេល​ កម្ពុជា​អបអរសាទរ​ការ​បកស្រាយ​សា​ដីកា​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ ទីក្រុង​ឡា​អេ​លើ​តំបន់​មាន​ជម្លោះ​កម្ពុជា​-​ថៃ​ ក្បែរ​ប្រាសាទព្រះវិហារ​កាលពី​ថ្ងៃ​ចន្ទ​ ។​

​ថ្លែង​នៅ​ ក្នុង​ស​ន្ទ​រក​ថា​មួយ​ដែល​បាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ ក្នុងស្រុក​ លោក​ ស៊ួ​ថេ​ប​ បាន​អំពាវ​នាង​ឱ្យ​ប្រជា​ ពលរដ្ឋ​ថៃ​គ្រប់​ស្រទាប់វណ្ណៈ​ធ្វើ​បាតុកម្ម​ នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ខាង​មុខ​នេះ​ ដើម្បី​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់​លើកលែងទោស​ដែល​ធ្វើ​ឡើង​ដោយ​ រដ្ឋាភិបាល​ អ្នកស្រី​យី​ង​ឡាក់​ នៅ​ពេល​បច្ចុប្បន្ន​ ។​

​ឥស្សរជន​ សំខាន់​មក​ពី​គណបក្ស​ប្រជា​ ធិ​ប​តេ​យ្យ​ដែល​ជា​គណបក្សប្រឆាំង​ធំ​ បំផុត​របស់​ថៃ​រូប​នេះ​ក៏​បាន​អំពាវនាវ​ ផង​ដែរ​ឱ្យ​សហគ្រាស​ឯកជន​ទាំងអស់​ នៅ​ទូ​ទាំង​ប្រទេស​ផ្អាក​ការ​បង់ពន្ធ​ជួន​រដ្ឋ​ និង​ជំនួញ​របស់​ពួក​គេ​ជា​បណ្ដោះអាសន្ន​ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​ចំនួន​៣​ថ្ងៃ​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ ។​

​ទន្ទឹម​ នឹង​ការ​អំពាវ​ខាងលើ​លោក​ ស៊ួ​ថេ​ប​ ក៏​បាន​ព្រមាន​ផង​ដែរ​ថា​ រូប​ លោក​និង​សមាជិក​សភា​សំខាន់ៗ​៧​ ផ្សេងៗ​ទៀត​ចំនួន​៧​និង​លាលែង​ចេញពី​តំណែង​ប្រសិនបើ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ ដោយ​លោកស្រី​យី​ង​ឡាក់​នៅ​តែ​ជម្នះ​ ក្នុង​ការ​អនុម័ត​ច្បាប់​លើកលែងទោស​ ដ៏​ចម្រូងចម្រាស​នេះ​ ។​

​សភា​របស់​ ថៃ​បាន​ពិភាក្សា​ដេញដោល​ លើ​ច្បាប់​នេះ​កាលពី​ម្សិលមិញ​ ប៉ុន្ដែ​ ច្បាប់​នេះ​មិន​ទាន់​បាន​អនុម័ត​នៅឡើយ​ ទេ​បន្ទាប់​ពី​លោក​ស៊ួ​ថេ​ប​បញ្ជាក់​ពី​ការ​ ប្រមូលផ្ដុំ​បាតុករ​មក​ពី​គណបក្សប្រឆាំង​រាប់​ពាន់​នាក់​នៅ​ទីស្នាក់ការ​ បក្ស​របស់​ លោក​នៅ​ទីក្រុង​បាងកក​ប្រឆាំង​ទៅ​នឹង​ច្បាប់​នេះ​ ៕

ប្រភពៈ នគរវត្ត

No comments: