ភ្នំពេញ ៖ បុរស២នាក់បានជិះម៉ូតូអ៊ែប្លែកមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន
ជ្រុលទៅបុកម៉ូតូសេ១២៥យ៉ាងពេញទំហឹង
បណ្ដាលឲ្យរងរបួសធ្ងន់១ម្នាក់និងស្រាល៣នាក់
ត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗ
កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ
២១០៣ តាមបណ្ដោយផ្លូវលេខ២៧១ កែងផ្លូវលេខ១០៧
ស្ថិតក្នុងសង្កាត់អូឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នគរបាលចរាចរណ៍ ខណ្ឌបានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ គ្នានស្លាកលេខ បើកបរដោយឈ្មោះ សំនៀង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបជាជាងផ្សារដែក ស្នាក់នៅសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ និងអ្នករួមដំណើរម្នាក់ទៀតមិនបានស្គាល់អត្តសញ្ញាណនោះទេ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែងនឹងលេខ១០៧ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកអ៊ែប្លែក ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-3230 ជិះគ្នា២នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ក្នុងទិសដៅពីត្បូងទៅជើងល្បឿនយ៉ាងលឿន បានជ្រុលបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ឈ្មោះ អ៊ួន សុខម៉េង និងស្រាល៣នាក់ ។
ក្រោយពេលកើតហេតុ
ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះភ្លាមៗនៅ
គ្លីនិកឯកជន
ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាន
នគរបាលខណ្ឌ៧មករា ដើម្បីរង់ចាំដោះស្រាយពេលក្រោយ ៕

ប្រភពៈ នគរវត្ត
No comments:
Post a Comment