ការ ចាប់ខ្លួនជនសង្ស័យនេះ ធ្វើតាមដីការបស់ចៅក្រមស៊ើបសួររបស់សាលាដំបូងខេត្ដកំពង់ឆ្នាំងលេខ ៩៩៣ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ ពីបទប៉ុនប៉ងរំលោភកូនស្រីបង្កើតរបស់ខ្លួនដែលមាន អាយុទើបតែ១៤ឆ្នាំ ។
បុរសដែល ត្រូវចាប់ខ្លួនឈ្មោះ ញូង ភិត អាយុ៣៥ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុកមានទីលំនៅឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង ។
នាយប៉ុស្ដិ៍រដ្ឋបាលខុនរ៉ង លោក ទេព យ៉ុន បានឱ្យដឹងថា នៅយប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៣ ប្រពន្ធជនសង្ស័យ ឃើញប្ដីដេកក្នុងមុងជាមួយកូនស្រីបង្កើតនៅពេលឃើញសកម្មភាពនេះ ប្រពន្ធបានសួរនាំទៅប្ដី តែប្ដីបានប្រាប់ថា មិនបានចាប់រំលោភស្អីនោះទេ។ ប៉ុន្ដែកូនស្រីបានប្រាប់ទៅម្ដាយថា ឪពុកបង្កើតរបស់គេមានបំណងចង់ចាប់រំលោភ តែនេះដោយសារម៉ែមកទាន់ ។
ពេលនោះ មកប្រពន្ធបានទៅប្ដឹងសមត្ថកិច្ច ចំណែកជនសង្ស័យដឹងថា ប្រពន្ធទៅប្ដឹងសមត្ថកិច្ចគាត់ក៏គេចខ្លួនបាត់ស្រមោលរហូតមកសំងំនៅ ក្នុងឃុំពពេលជាមួយបងប្អូនរហូតដល់ថ្ងៃ សមត្ថកិច្ចចាប់ខ្លួនបាន ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ដ ៕
ប្រភពៈ នគរវត្ត

No comments:
Post a Comment