នគរបាល ដែលស្រវឹងជោកជាំហើយ បើករថយន្ដទៅបុកបំផ្លាញទ្រព្យសម្បត្ដិ ប្រជាពលរដ្ឋត្រូវបានគេស្គាល់ឈ្មោះ ង៉ាយ ការី ជាមន្ដ្រីនគរបាលប៉ុស្ដិ៍សង្កាត់ បឹងយក្សឡោម ។ បើកបររថយន្ដម៉ាក កាមរីគូទស្វិត ពណ៌កណ្ដុរល្មែះ ពាក់ស្លាក ឃ-៨៩៤៨- ភព២ ។

ប្រជាពលរដ្ឋអ្នកឃើញហេតុការណ៍ បានលើកឡើងថា មុនពេលកើតហេតុ
គេឃើញរថយន្ដបង្ក បើកបរក្នុងល្បឿន លឿនក្នុងទិសដៅពីកើតទៅលិច
តាម បណ្ដោយផ្លូវភ្លោះ ផ្លូវជាតិលេខ៧៨ ក្នុង ក្រុងបានលុង ។
លុះមកដល់ចំណុចកើត ហេតុស្រាប់តែរេចង្កូតពេញផ្លូវ ហើយ
ហោះស្ទុះចេញពីទ្រូងផ្លូវឡើងសំដៅទៅ
កាន់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវបុករថយន្ដដែលចត
នៅស្ងៀមមុខផ្ទះលាន់សូរដូចរន្ទះ ហើយ
រថយន្ដបង្កក្រឡាប់ផ្ងារជើងនៅនឹងកន្លែង។
ប្រជាពលរដ្ឋបានលាន់មាត់ថា នេះ ចាត់ទុកជាសំណាងមួយក្នុងមួយពាន់
គ្រោះថ្នាក់ ពីព្រោះបើពុំមានរថយន្ដ
ម្ចាស់លំនៅឋានជារនាំងទេនោះរថយន្ដ
បង្កច្បាស់ជាបុកលំនៅឋានពលរដ្ឋយ៉ាង
ហោចណាស់អាចមានអ្នកស្លាប់និងរបួស ជាពុំខានឡើយ ។
លោក អឿន វណ្ណៈ ម្ចាស់រថយន្ដរង គ្រោះរស់នៅភូមិ-សង្កាត់កើតហេតុខាង លើបានឱ្យដឹងថា ខណៈកើតហេតុលោក និងក្រុមគ្រួសារពុំទាន់ដេកលក់នៅឡើយទេ នៅពេលឮស្នូរដូចរន្ទះបានធ្វើឱ្យគាត់ រន្ធត់ជាខ្លាំងហើយពេលចេញពីក្នុងផ្ទះមក មើលស្រាប់តែឃើញរថយន្ដរបស់ខ្លួន ខ្ទេចខ្ទីទាំងស្រុង និងរថយន្ដបង្កហេតុ ក្រឡាប់ផ្ងារជើងឡើងលើ។ រីឯអ្នកបើកជាមន្ដ្រីនគរបាលចេញពីក្នុងរថយន្ដ ក្រឡាប់នោះមកបានត្រឹមតែស្រែកថា អចេតនាៗឆ្កាងដៃឆ្កាងជើងគ្មានហេតុ ផល ហើយធុំស្រាស្ទើរទ្រាំពុំបាន ។ ក្រោយកើតហេតុរថយន្ដបង្កនិងមន្ដ្រី នគរបាលរូបនោះត្រូវបាននគរបាលក្រុង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងទាំង យប់ផងដែរ ។

លោក ឯម វុន អធិការនគរបាល ក្រុងបានលុងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បានឱ្យដឹងតាមទូរស័ព្ទ ថា រថយន្ដបង្កនិងរថយន្ដរបស់ជនរង គ្រោះត្រូវកម្លាំងនគរបាលយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលក្រុង និង កំពុងធ្វើការដោះស្រាយ ។ តែនៅពេល នេះការដោះស្រាយត្រូវរ៉ូវគ្នាយ៉ាងណា នោះលោកពុំទាន់បញ្ជាក់ប្រាប់ថាយ៉ាង ម៉េចនៅឡើយទេ ។
ចំណែកលោក ង៉ាយ ការី នគរបាល ប៉ុស្ដិ៍សង្កាត់បឹងយក្សឡោមមិនអាចសុំ ការអត្ថាធិប្បាយបានទេ នៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០១៣នេះ ព្រោះទូរស័ព្ទ លោកត្រូវបានបិទមិនអាចធ្វើការទំនាក់ទំនងបាន ៕
ប្រភពៈ នគរវត្ត
No comments:
Post a Comment