ភ្នំពេញ ៖ ក្រុមអ្នកសិក្សាស្រាវជ្រាវ
ក្នុងប្រទេសថៃដែលរួមទាំងប្រវត្ដិវិទូកំពូល គឺសាស្ដ្រាចារ្យ
Charnvit Kasetsiri Morakot Jewachinda សាស្ដ្រាចារ្យនៅ
មហាវិទ្យាល័យអន្ដរជាតិ Pridi Banom yong នៃសាកលវិទ្យាល័យThammasat
និង Akkharaphong Khamkhun សាស្ដ្រា
ចារ្យមួយរូបទៀតនៅមហាវិទ្យាល័យ Pridi
Banomyongនេះដែរបានលើកឡើងថា
ប្រាសាទព្រះវិហារបានក្លាយជាបេតិកភណ្ឌពិភពលោកដោយសិទ្ធិខ្លួនឯងផ្ទាល់
ចាប់តាំងពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភព លោកនៅថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០០៨ ហើយវាពិតជាមិនមែនជាប្រភពនៃ
“ជម្លោះរ៉ាំរ៉ៃ” ដូចដែល Supalak Ganja nakhundee
បានសរសេរនៅក្នុង The Nation នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៣
ក្រោមចំណងជើងថា “អំពាវនាវឱ្យដាក់
ប្រាសាទព្រះវិហារជាសម្បត្ដិបេតិកភណ្ឌអាស៊ាន” នោះទេ ។
“ជម្លោះ រ៉ាំរ៉ៃ”នោះនៅទីបំផុតបាន បញ្ជាក់ដោយស្របច្បាប់និងតាមផ្លូវច្បាប់ថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដី ក្រោមអធិបតេយ្យរបស់កម្ពុជាតាម សាលដីកាថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៦២ របស់ICJក្នុងរឿងក្ដីទាក់ទងនឹងប្រាសាទ ព្រះវិហារ ហើយICJក្រោមសាលដីកាមួយ ទៀតនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្នុងរឿងក្ដីទាក់ទងនឹងប្រាសាទព្រះវិហារ បានសម្រេចដោះស្រាយ“ជម្លោះរ៉ាំរ៉ៃ” នោះ ជាមួយនឹងការបកស្រាយលើ“តំបន់ ក្បែរប្រាសាទ”ដោយកំណត់ថា “តំបន់ ក្បែរប្រាសាទ”គឺជាតំបន់ពយភ្នំទាំងមូលនៃប្រាសាទព្រះវិហារក្នុង អត្ថន័យដូចខាងក្រោម ៖
-“បង្ហាញ
ឱ្យឃើញថាដែនកំណត់ពយ ភ្នំនៃព្រះវិហារនៅខាងត្បូងនៃខ្សែបន្ទាត់
ផែនទីឧបសម្ព័ន្ធ១ គឺជាសណ្ឋានភូមិសាស្ដ្រ ធម្មជាតិ ។
ទៅទិសខាងកើត ខាងត្បូងនិង និរតី
ពយភ្នំធ្លាក់ចុះល្បាក់ចំណោតយ៉ាង
ខ្លាំងទៅកាន់វាលទំនាបខាងកម្ពុជា ។”
-“ទៅទិស
ខាងលិច និងទិសពាយព្យ សណ្ឋានដីធ្លាក់ចុះជាជំរាលមិនសូវចោត
ខ្លាំង ប៉ុន្ដែបង្ហាញច្បាស់ថា ធ្លាក់ចូលទៅ
ក្នុងជ្រលងភ្នំដែលបែងចែកព្រះវិហារពីភ្នំត្រប់ដែលនៅជាប់ទីនោះ
មានជាជ្រលងភ្នំដែលធ្លាក់ចុះឆ្ងាយទៅទិសខាងត្បូងទៅក្នុងវាលទំនាប
របស់កម្ពុជា ។”
-“នៅភាគ
ខាងជើង ដែនកំណត់នៃ ពយភ្នំគឺជាខ្សែបន្ទាត់ព្រំដែនក្នុងផែនទី
ឧបសម្ព័ន្ធ១ចាប់ពីចំណុចមួយនាទិស ឦសាននៃប្រាសាទ
ដែលនៅចំណុចនេះ
ខ្សែបន្ទាត់ព្រំដែននោះបានជួបនឹងចំណោតល្បាក់ភ្នំឆ្ពោះទៅកាន់ចំណុច
មួយនៅទិសពាយព្យត្រង់កន្លែងដែលដីចាប់ផ្ដើមឡើងពីជ្រលងភ្នំនៅ
ជើងភ្នំត្រប់ ។ ”
វាសម
ហេតុផលមែនហើយដែល សាស្ដ្រាចារ្យCharnvit ទទូចឱ្យរដ្ឋាភិបាល
ថៃគោរពទៅតាមច្បាប់ និងបញ្ញត្ដិ របស់ អង្គការសហប្រជាជាតិ
តុលាការយុត្ដិធម៌ អន្ដរជាតិនិងអាស៊ាន ប៉ុន្ដែការដែលស្នើ
ឱ្យដាក់ប្រាសាទព្រះវិហារជា “សម្បត្ដិ
បេតិកភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន”
នោះគឺមិនសមហេតុផលចង់ដើរខ្សែលើ និងមិនអាចអនុវត្ដន៍បានទេ ។ ”
-ពេលនេះ វាលើសពីគ្រប់គ្រាន់រួច ទៅហើយប្រសិនបើភាគីទាំងអស់គោរពសាលដីកាICJ ។ វាសមហេតុផលក្នុង ការធ្វើដូច្នេះ ។
-វាកេង
ចំណេញពីកិច្ចខិតខំប្រឹង
ប្រែងនិងការលះបង់របស់ប្រជាជនកម្ពុជាច្រើនជំនាន់ដែលបានការពារ
បូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ក្នុងការតស៊ូ
នៅឯICJដើម្បីរក្សាបាននូវភាពស្រប
ច្បាប់និងតាមផ្លូវច្បាប់នៃប្រាសាទព្រះ វិហារ ។
ទស្សនៈនៃក្រុមសិក្សាស្រាវជ្រាវ ថៃទាំងនេះ
គឺចង់ដើរខ្សែលើហើយគួរឱ្យ អស់សំណើចនិងពុំអាចទទួលយកបាន ។
-
គណៈកម្មាធិការបេតិកភណ្ឌពិភព
លោកដែលបានចុះឈ្មោះប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
គឺជា ស្ថាប័នមួយនៃយូណេស្កូដែលប្រតិបត្ដិ
ការក្រោមមាត្រានៃអនុសញ្ញាអន្ដរជាតិដែលបានបង្កើតឡើង ។
“សម្បត្ដិបេតិក ភណ្ឌវប្បធម៌ធម្មជាតិអាស៊ាន” ស្អីគេ
នោះដែលថានឹងយល់ព្រមឡើងដោយអ្នក
នយោបាយនៃប្រទេសថៃ-កម្ពុជា-ឡាវ ដូចដែលបានស្នើដោយសាស្ដ្រាចារ្យ
Charnvit គឺមិនអាចអនុវត្ដន៍បានមិន សមហេតុផលនិងប្រាសចាកសច្ចភាព
។
ការដែល
និយាយថា
“ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌឆ្លងកាត់ព្រំដែនគឺអាចទៅ
រួចបាន “ដោយMorakot -Jewachinda សាស្ដ្រាចារ្យនៅមហា
វិទ្យាល័យអន្ដរជាតិ Pridi Banomyong នៃសាកលវិទ្យាល័យ Thammasat
ដោយផ្អែកលើការពិតមួយដែលថា
“មានសម្បត្ដិបេតិកភណ្ឌឆ្លងកាត់ព្រំដែនជា ច្រើនក្នុងទ្វីបអឺរ៉ុប
“ដោយមិនមានការ យល់ដឹងថាសម្បត្ដិបេតិកភណ្ឌបែបនោះ
កើតឡើងដោយបែបណានោះ គឺជាការ
ដែលគួរធ្វើឱ្យខកចិត្ដយ៉ាងខ្លាំងដែលបានឃើញបញ្ញវន្ដមួយរូបមិនបាន
យកចិត្ដទុកដាក់លើការពិតស៊ីជម្រៅឬបណ្ដោយ
ឱ្យភាពធ្វេសប្រហែសគ្របដណ្ដប់លើការវិនិច្ឆ័យដ៏ល្អរបស់ខ្លួន ។
ជាការ
លើកទឹកចិត្ដមែនទែនដោយ បានឮ Akkharaphong Khamkhun
សាស្ដ្រាចារ្យមួយរូបទៀតនៅឯមហាវិទ្យាល័យ Pridi Banomyong ដែលបាន
និយាយថា ថៃមិនទាមទារប្រាសាទព្រះ វិហារនោះទេ ។
ប៉ុន្ដែវានឹងទៅជាល្អមែនទែនប្រសិនបើថៃចុះឈ្មោះវិហារភ្លោះ
និងផាម៉អ៊ីដែងនិងសម្បត្ដិបេតិកភណ្ឌបុរាណដទៃៗទៀតក្នុងបញ្ជី
បេតិកភណ្ឌ ពិភពលោកដោយខ្លួនឯងផ្ទាល់ ។
នៅពេលនោះកម្ពុជានិងថៃនឹងមានបេតិកភណ្ឌពិភពលោកពីរនៅទន្ទឹមគ្នា
។ ការដង្ហោយហៅឱ្យមានបេតិកភណ្ឌឆ្លងកាត់ព្រំដែន
គឺមិនសមហេតុផលទាល់តែសោះ ។
មុនគេ
បង្អស់ក្រុមអ្នកសិក្សាស្រាវជ្រាវថៃគួរងាកទៅបញ្ចុះបញ្ចូលដល់
អ្នកនយោបាយថៃវិញ ដើម្បីឱ្យគោរពនិងអនុវត្ដន៍ សាលដីកា ICJ
ក្នុងន័យជាមធ្យោបាយ ដើម្បីទទួលបាននូវសន្ដិភាពនិងសុវត្ថិភាព
ក្នុងតំបន់ព្រំដែនរវាងកម្ពុជានឹងថៃ ៕
ប្រវត្តៈ នគរវត្ត
ប្រវត្តៈ នគរវត្ត
No comments:
Post a Comment