ព្រៃវែង ៖ ក្រោយពីស្រូវវស្សាមួយចំនួន
ខ្វះខាតទឹកដើម្បីបង្កបង្កើនផលតទៅមុខ ទៀត និងម្យ៉ាងវិញទៀត ស្រូវដែលប្រជា
កសិករបានស្ដារឡើងវិញ ក្រោយពីទទួល រងគ្រោះទឹកជំនន់នោះ ពុំមានទឹកស្រោច
ស្រពគ្រប់គ្រាន់ ទើបមន្ទីរធនធានទឹកខេត្ដ ព្រៃវែង
និងក្រុមការងារបានជួយអន្ដរា គមន៍យកម៉ាស៊ីនទៅបូមទឹក ដាក់ស្រូវរបស់
ពួកគាត់ជាបន្ដបន្ទាប់ ។ ជាក់ស្ដែងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ
មន្ទីរធនធាន ទឹក និងឧតុនិយមខេត្ដព្រៃវែងដោយមាន ការណែនាំពីលោករដ្ឋមន្ដ្រីលឹម
គានហោ បានយកម៉ាស៊ីន ទៅបូមទឹកជួយសង្គ្រោះ ស្រូវវស្សា
និងស្រូវដែលងើបពីគ្រោះទឹក ជំនន់ចំនួន ១៩០ហិកតា នៅឃុំតាកោ ស្រុក ពោធិ៍រៀង
ខេត្ដព្រៃវែង ។មន្ដ្រីមន្ទីរធនធានទឹក ខេត្ដព្រៃវែងបាន ថ្លែងឱ្យដឹងថា មន្ទីរធនធានទឹកនឹងបន្ដជួយ អន្ដរាគមន៍ជាបន្ដបន្ទាប់ ចំពោះដីស្រែរបស់ ប្រជាពលរដ្ឋណាដែលខ្វះខាតទឹក សម្រាប់ បន្ដបង្កបង្កើនផល ធ្វើយ៉ាងណាស្វែងរក ដែលមានទឹក ហើយយកម៉ាស៊ីនទៅបូម សង្គ្រោះស្រូវរបស់ពួកគាត់ ៕



ប្រភពៈ ដើមអំពិល
No comments:
Post a Comment