ភ្នំពេញ៖ យោងតាម សេចក្តីប្រកាសព័ត៌មានរបស់
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានឲ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា នេះថា
បណ្ដាប្រទេសនៅ មហាអនុតំបន់ទន្លេមេគង្គ (GMS) បានគាំទ្រដល់វិធានការ
ដើម្បីពន្លឿន និងពង្រីកការដឹកជញ្ផូន និងពាណិជ្ផកម្មឆ្លងដែន ដូចជា
ការពន្លឿនកិច្ចព្រមព្រៀងទ្វេភាគី និងត្រីភាគីរវាងប្រទេស និងប្រទេស ជាដើម។
លោក James Lynch ប្រធានផ្នែក សហប្រតិបត្ដិការប្រចាំតំបន់ នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និយាយក្នុងសេចក្តីប្រកាសថា “ពាណិជ្ផកម្ម ទេសចរណ៍ និងការវិនិយោគក្នុងតំបន់ មានសារសំខាន់យ៉ាងខ្លាំង ដើម្បីពន្លឿនកំណើន និងជីវភាពរស់នៅ នៅក្នុងអនុតំបន់នេះ”។ លោកបន្ដ ទៀតថា “បណ្ដាប្រទេសជាសមាជិក បានយល់ព្រមបន្ដពន្លឿន និងធ្វើសាមញ្ញកម្មវិធានការសម្រួលការដឹកជញ្ផូន និងពាណិជ្ផកម្ម ហើយយើងទាំងអស់គ្នានឹងបន្ដពន្លឿនការ សម្រេចគោលដៅរួមរបស់យើង នៅក្នុងការប្រែក្លាយច្រករបៀងដឹកជញ្ផូន ឱ្យក្លាយជាច្រករបៀងសេដ្ឋកិច្ច”។
នៅក្នុងកិច្ចប្រជុំលើកទី ៤ របស់គណៈកម្មាធិការចម្រុះ សម្រាប់កិច្ចព្រមព្រៀងដឹកជញ្ផូនឆ្លងដែន (CBTA) របស់មហាអនុតំបន់ទន្លេមេគង្គ (GMS) នៅទីក្រុង Nay Pyi Taw ប្រទេសមីយ៉ាន់ម៉ា រដ្ឋមន្ដ្រី ក្រសួងគមនាគមន៍របស់ GMS បានឯកភាពលើផែនការសកម្មភាពរយៈពេល ៣ ឆ្នាំ (២០១៣-២០១៦) ដើម្បីគាំទ្រដល់ការ អនុវត្ដវិធានការសម្រួលការដឹកជញ្ផូន និងពាណិជ្ផកម្ម នៅជំហានបន្ទាប់។ កិច្ចព្រមព្រៀង ដឹកជញ្ផូនថ្មីនេះ ដែលទទួលបានការផ្ដល់សច្ចាប័នកាលពីឆ្នាំ ២០០៣ គឺជាឯកសារមេ សម្រាប់វិធានការមិនមែនរូបវ័ន្ដ ដែលចាំបាច់ សម្រាប់បង្កើនការដឹកជញ្ផូនឆ្លងដែនតាមផ្លូវគោក រួមទាំង ការបង្កើត “ច្រកចេញចូលតែមួយ” សម្រាប់ការត្រួតពិនិត្យគយផងដែរ។ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់ GMS និង មាននាទីជាលេខាធិការដ្ឋាន របស់គណៈកម្មាធិការចម្រុះនេះ។
ដោយមានការគាំទ្ររឹងមាំពីដៃគូអភិវឌ្ឍន៍នានា ដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី និងជំនួយអូស្ដ្រាលី មហាអនុតំបន់ទន្លេមេគង្គ បានបោះជំហានទៅមុខយ៉ាងសំខាន់ ចាប់តាំងពីឆ្នាំ ២០១០ មក ជាមួយនឹងកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ផូនទ្វេភាគី និងសិទ្ធិធ្វើចរាចរណ៍ កិច្ចព្រមព្រៀងស្ដីពីការពង្រីកច្រករបៀង សេដ្ឋកិច្ចបូព៌ា-បស្ចឹម ដើម្បីដាក់បញ្ចូលរដ្ឋធានី/រាជធានីសំខាន់ៗ និងកំពង់ផែសមុទ្ទទឹកជ្រៅ ក៏ដូចជាការ ប្រកាសដាក់ឱ្យប្រើប្រាស់នូវផតថលចំណេះដឹងអំពីកិច្ចសម្រួលការដឹកជញ្ផូន និងពាណិជ្ផកម្ម។
នៅក្នុងចំណោម សមិទ្ធផលសំខាន់បំផុតនានា ដែលសម្រេចបានកាលពីពេលថ្មីៗនេះ រួមមាន កិច្ច ព្រមព្រៀងមួយ រវាងសាធារណរដ្ឋប្រជាមានិតចិន និងប្រទេស វៀតណាម ដែលអនុញ្ញាតឱ្យរថយន្ដដឹកទំនិញ និងរថយន្ដក្រុងរបស់ប្រទេសទាំងពីរ អាចធ្វើដំណើរចូល ទៅក្នុងដែនដីគោករបស់គ្នាទៅវិញទៅមកបាន តាម បណ្ដោយផ្លូវប្រវែង ១៣០០ គីឡូម៉ែត្រ ដែលនាំឱ្យមានការកើនឡើង នូវទេសចរណ៍ និងពាណិជ្ផកម្ម។
ផែនការសកម្មភាព ៣ ឆ្នាំនេះ ផ្ដោតលើការពន្លឿនការអនុវត្ដកិច្ចព្រមព្រៀងស្ដីពីសិទ្ធិធ្វើចរាចរណ៍ ទ្វេភាគីរវាងប្រទេសចិន និងមីយ៉ាន់ម៉ា និងរវាងមីយ៉ាន់ម៉ា និងថៃ និងការអនុវត្ដកិច្ចព្រមព្រៀងត្រីភាគីរវាង ប្រទេសចិន ឡាវ និងថៃ និងរវាងប្រទេសកម្ពុជា ឡាវ និងថៃ។
ផែនការសកម្មភាពនេះក៏មានគោលបំណង ពង្រីកច្រក ផ្លូវសម្រាប់ដឹកជញ្ផូន និងពាណិជ្ផកម្ម បង្កើនកូតាអនុញ្ញាតឱ្យដឹកជញ្ផូន ក្រោមការផ្ដោះប្ដូរសិទ្ធិធ្វើ ចរាចរណ៍ បន្ដធ្វើសាមញ្ញកម្ម និងកែលំអនីតិវិធីគយ និងលើកទឹក ចិត្ដឱ្យមានការបង្កើតយន្ដការធានារ៉ាប់រង លើយានយន្ដឆ្លងដែន។
ADB គឺជាអ្នកគាំទ្រនាំមុខគេសម្រាប់កម្មវិធីសហប្រតិបត្ដិការសេដ្ឋកិច្ច GMS ដែលកម្មវិធីនេះ ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងទំនាក់ទំនងផ្នែកការដឹកជញ្ផូន ពាណិជ្ផកម្ម និងទេសចរណ៍ បង្កើនភាពប្រកួតប្រជែង លើកកម្ពស់លទ្ធភាពទទួលបានសេវាសង្គម បង្កើនលទ្ធភាពទទួលបានថាមពល និងសន្ដិសុខ និង ការពារបរិស្ថាន។
ប្រទេសជាសមាជិក របស់មហាអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងខេត្ដយូណាន និងតំបន់ស្វយ័តគ័ងស៊ីរបស់ សាធារណរដ្ឋប្រជាមានិតចិន។ អនុតំបន់នេះ ដែលភ្ផាប់គ្នាដោយទន្លេមេគង្គ គ្របដណ្ដប់លើផ្ទៃដី ដែលមានទំហំប្រហែលនឹងអឺរ៉ុបភាគខាងលិច និងមានចំនួន ប្រជាជនរួមគ្នា ច្រើនជាងប្រជាជន នៅសហរដ្ឋអាមេរិចទៅទៀត៕
ប្រភពៈ ដើមអំពិល

No comments:
Post a Comment