ប៉ោយប៉ែត ៖
បុរសអ្នកភូមិម្នាក់ បានទៅកាប់ឆ្ការព្រៃរបស់ខ្លួន នៅព្រៃក្បែរ
ភូមិបានប្រទះឃើញសាកសពស្ត្រីម្នាក់ មានសភាព ហើមស្អុយនៅក្នុងព្រៃ
ស្បូវបង្កឲ្យមាន ការភ្ញាក់ផ្អើលដល់អ្នកភូមិមកចោមរោមមើល និង បានរាយការណ៍ដល់សមត្ថកិច្ច ចុះមកពិនិត្យផងដែរ ។
ហេតុការភ្ញាក់
ផ្អើលខាងលើនេះកើតឡើងកាលពីវេលោម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣
ខវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅភូមិទួលប្រាសាទ
សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សពស្ត្រីនោះ
ត្រូវបានគេស្គាល់ឈ្មោះ លី សាលាត អាយុ៤៥ឆ្នាំ
រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ
មានស្រុកកំណើតភូមិ-ឃុំក្តុល ស្រុកបាវិល ខេត្តបាត់ដំបង
មានប្តីឈ្មោះ សន កុសល អាយុ៤៥ឆ្នាំ
រស់នៅភូមិកើតហេតុខាងលើ ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងមូល
ដ្ឋានខាងលើបាននិយាយថា
ស្ត្រីរងគ្រោះស្លាប់សង្ស័យជាអំពើឃាតកម្មគិតទុកជាមុន
ទើបបានស្លាប់នៅក្នុងព្រៃដូច្នេះ ។
បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន
និងមន្ត្រីជំនាញបានធ្វើកោសល្យវិច័យ
និងកំពុងស្វែងរកការសន្និដ្ឋានជាក់លាក់ពីការស្លាប់របស់ស្ត្រី
រងគ្រោះខាងលើ ៕

No comments:
Post a Comment