របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Monday, November 4, 2013

ស្ត្រី​ម្នាក់​ត្រូវ​ប្តី​អារ​.​ក​សម្លាប់​នៅ​ក្នុងផ្ទះ

​ភ្នំពេញ​ ៖​ ស្ត្រី​ប្រកប​របរ ​រកស៊ី​ម៉ាស្សា​ មាន​រូបឆោម​ស្រស់​ស្អាត​ បាន​ស្លាប់​យ៉ា​ អាណោច​អាធ័ម​នៅ​ក្នុងផ្ទះ ​លើ​គ្រែ​ពូក​ ដោយសារ​តែ​បុរស​​ជា​ប្តី​ យក​កាំបិត​ចាក់​ និង​អារ​.​ក​សម្លាប់​យ៉ាង​ឃោ​ឃៅ​បំផុត​ បន្សល់​ទុក​ក្មេង ​កូនប្រុស​អាយុ​៥​ឆ្នាំ​នៅ​ក្នុងផ្ទះ ​អង្គុយ​ក្បែរ​សព​ម្តាយ​។​ ចំណែ​ក​បុរស​ជា​ប្តី​ ក្រោយ​ពី​ធ្វើឃាត​ ប្រពន្ធ​ហើយ​ បាន​រត់គេច​ខ្លួន​បាត់​។​ ហេតុការណ៍​ភ្ញាក់ផ្អើល ​ចំពោះ​ករណី​ឃាតកម្ម​ កើត​ឡើងជា​ថ្មី​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅផ្ទះ​ជួល​ក្នុង​សំណង់ផ្ទះ​ល្វែង​បុរី​សូ​នី​ ស្ថិត​នៅផ្ទះ​លេខ​១២១៥​បេ​ ផ្លូវ​បេតុង​ ភូមិ​ឫស្សី​ទី​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ ។​ 

ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ប៉េង​ ចិន្តា​ អាយុ​២៥​ឆ្នាំ​ មុខរបរ​បើកហាង​រកស៊ី​ម៉ាស្សា​ និង​កែ​សម្ផស្ស​ មានកូន​ប្រុស​អាយុ​៥​ឆ្នាំ​ ។​ ចំណែក​ប្តី​ដែល​សមត្ថកិច្ច​អះអាង​ថា​ជា​ឃាតក​មានឈ្មោះ​ អាន​ សឿ​ន​ អាយុ​៣៣​ឆ្នាំ​ កន្លង​មក​ធ្លាប់​ធ្វើការ​នៅ​ប្រទេស​ថៃ​ ។​ ករណី​ឃាតកម្ម​កើត​សា​ជា​ថ្មី​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​នេះ​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន​ថា​ កើតមក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ទេ​ ប៉ុន្តែ​តាម​ការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​គឺ​ករណី​នេះ​ កើត​ ឡើង​ដោយសារ​ការ​ប្រចណ្ឌ​ ។​ 

តាម​ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ភ្ញាក់ផ្អើល​ ឳ​ពុក​ម្តាយ​ស្រី្ត​រង​គ្រោះ​បាន​ដេក​នៅ​បន្ទប់​ខាងក្រោម ​ហើយ​ស្ត្រី​រង​គ្រោះ​ នៅ​បន្ទប់​ជាន់​ខាងលើ​ដោយ​បាត់​កូន​យូរ​ក៏​ឡើង​ទៅ​មើល​ស្រាប់តែ​ឃើញ​កូនស្រី​របស់​ខ្លូ​ន​ត្រូវ​ប្តី​កំណាច​ចាក់​ និង​អារ​.​ក​ស្លាប់​នៅ​លើ​គ្រែ​ពូក​ រួច​រាយ​ការណ៍​ដល់​សមត្ថកិច្ច​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​ ។​ ​

តាម​ការ​សន្និដ្ឋាន​ក្រៅផ្លូវការ​ បុរស​ជា​ប្តី​អាច​ធ្វើឃាត​ប្រពន្ធ​ តាំងពី​ពាក់កណ្តាល​អធ្រាត្រ​រួច​គេច​ ខ្លួន​បាត់​ដោយ​ទុក​ឲ្យ​កូនប្រុស​នៅ​ដេក ​នៅ​ក្នុង​បន្ទប់​ជាមួយ​ម្តាយ​យ៉ាង​ អាណោចអាធ័ម​។​ ​ការ​កំណត់​បាន​មុខសញ្ញា​ជន​ដៃដល់​មិន​ទាន់​ដឹង​ថា​ នៅ​ពេល​ណា​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នោះ​ទ​ ។​ ​

សូម​បញ្ជាក់​ថា​ នេះ​ជា​ករណី​ឃាតកម្ម​មាន​ចរិត​ឃោ​ឃៅ​បំផុត​កើត​ឡើងជា​លើក​ជាទី​២​នៅ​ចុងឆ្នាំ​២០១៣​ ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ​ ។​ លើក​ទី​១​ កូនប្រសារ​ថៅកែ​សំណង់​ច្បារ​អំពៅ​ត្រូវ​បុរស​ជា​ប្តី​រៀប​ផែនការ​ឲ្យ​សង្សារ​របស់​ខ្លួន​យក​កាំបិត​ចុង​ស្រួច​ចូល​ទៅ​ធ្វើ​សកម្មភាព​ចាក់​ និង​អា​រក​សម្លាប់​ក្នុងផ្ទះ​របស់​ខ្លួន​ បន្សល់​ទុក​កូនប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់​ដេក​ក្បែរ​សព​ម្តាយ​ កាលពីដើម​ខែតុលា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ ប្រមាណ​ជា​៤​ថ្ងៃក្រោយ​ឃាតកម្ម​ សមត្ថកិច្ច​បាន​វែកមុខ​ឃាតក​ជា​ជន​ដៃដល់​ គឺជា​ប្តី​របស់​នារី​រង​គ្រោះ​ ហើយ​ករណី​ទី​២​នេះ​ មាន​ចរិត​ឃោ​ឃៅ​ដូច​ករណី​ទី​១​ដែរ​ ។​ ប្រជាពលរដ្ឋ​សង្ឃឹម​ទៅ​ការ​ស្រាវជ្រាវ​លើ​សមត្ថកិច្ច​ដើម្បី​ចាប់ខ្លួន​ឃាត​កដៃ​ឆៅ​ចាក់​សម្លាប់​ប្រពន្ធ​ឯង​ ៕ 

No comments: