របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

ជន​សង្ស័យ​ម្នាក់​យក​កាំភ្លើង​ខ្លី​នគរបាល​បាញ់​សម្លាប់​ខ្លួន​ក្នុង​ប៉ុស្ដិ៍​ព្រែក​ប្រា

ភ្នំពេញ​ ​៖ ករណី​ផ្ទុះ​អាវុធ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ប៉ុស្ដិ៍​ព្រែក​ប្រា​ ​បន្ទប់​ឃុំ​ខ្លួន​ប​ណ្ដោះអាសន្ន​ជន​សង្ស័យ​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ ​ទាំង​ព្រឹក​ ​ហើយ​អាច​និយាយ​បាន​ថា​ ​ជា​ករណី​ដំបូង​ដែល​ជន​សង្ស័យ​បាញ់​សម្លាប់​ខ្លួន​ក្នុង​ស្នា​ក់​ការ​ ប៉ុស្ដិ៍​ ដោយសារ​តែ​សមត្ថ​ ​កិច្ច​ធ្វេស​ប្រហែស​ ​។

ករណី​បាញ់​សម្លាប់​ ខ្លួន​ខាង​លើ​នេះ​ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩និង​៣០នាទី​ព្រឹក​ ​ថ្ងៃ​ទី​១២ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ នៅ​ស្នា​ក់​ការ​ប៉ុស្ដិ៍​ព្រែក​ប្រា​ ​ឋិត​តាម​ប​ណ្ដោ​យ​ផ្លូវ​លេខ​៣៦៩ សង្កាត់​ព្រែក​ប្រា​ ​ខណ្ឌ​មាន​ជ័យ​ ​។

សមត្ថ​កិច្ច​និយាយ​ ថា​ ​ជន​សង្ស័យ​ដែល​បាញ់​សម្លាប់​ខ្លួន​ដោយ​យក​កាំភ្លើង​នគរបាល​ ​មាន​ឈ្មោះ​ ​ឃឹម​ ​រ៉ា​ ​ភេទ​ប្រុស​ ​អាយុ​២៤ឆ្នាំ​ ​មុខ​របរ​កម្ម​ករ​សំណង់​ ​គ្មាន​ទី​លំនៅ​ពិត​ប្រាកដ​ ​។ អាវុធ​ដែល​ជន​សង្ស័យ​បាញ់​សម្លាប់​ខ្លួន​ម៉ា​ក​រ៉ូ​ឡូ​ ​ជា​របស់​ម​ន្ដ្រី​នគរបាល​ ​ប៉ុស្ដិ៍​ឈ្មោះ​ ​ជន​ ​សុ​ទិវា​ ​។

តាម​ប្រភព​ព័ត៌មាន​ ជំហាន​ដំបូង​បាន​ឱ្យ​ដឹង​ថា​ ​ជន​សង្ស័យ​មាន​ឈ្មោះ​ ​ឃឹម​ ​រ៉ា​ ​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ព្រែក​ប្រា​ចាប់​ខ្លួន​ ​ទៅ​តាម​បណ្ដឹង​របស់​ប្រជា​ពលរដ្ឋ​កាល​ពី​យប់​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៣ ហើយ​យក​មក​ឃុំ​នៅ​ក្នុង​បន្ទប់​បណ្ដោះអាសន្ន​ ​ដើម្បី​ធ្វើ​កំណត់ហេតុ​សាកសួរ​យក​ចម្លើយ​ទៅ​តាម​បណ្ដឹង​ដែល​ប្រជា​ពលរដ្ឋ​ ប្ដឹង​ថា​ ​ជន​សង្ស័យ​រូប​នេះ​ជា​មុខ​សញ្ញា​ចោរកម្ម​ ​លួច​។

ប្រភពៈ នគរវត្ត

No comments: