របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Tuesday, November 12, 2013

​ព្រឹទ្ធសភា​ថៃ​លុប​ចោល​ច្បាប់​​លើកលែងទោស​របស់​រដ្ឋាភិបាល​

ទីបំផុត​សភា​ថៃ​បាន​ច្រានចោល​ច្បាប់​លើក​លែង​ទោស​នៅ​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ ដោយ​ច្បាប់​នោះ​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អ្នកប្រឆាំង​ថា ​មាន​ចេតនា​ ជួយ​ដល់​អតីត​នាយក​រដ្ឋមន្ដ្រី​ថៃ​​ ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ ដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស​អាច​វិល​ត្រឡប់​ចូល​ស្រុក​វិញ​បាន​ ។​

​ការ​ សម្រេច​ខាងលើ​របស់​ព្រឹទ្ធសភា​ ក្រោយ​ពេល​ដែល​ពលរដ្ឋ​រាប់​សិប​ពាន់​នាក់​ដង្ហែ​ក្បួន​បាតុកម្ម​នៅ​ដង​វិ​ថី ​នានា​ក្នុង​ក្រុង​បាងកក​នា​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ប្រឆាំង​នឹង​ច្បាប់​លើកលែងទោស​នោះ​ ។​ អនុប្រធាន​ព្រឹទ្ធសភា​ថៃ​ លោក​ Surachai​ Lengboonlertcha​ បាន​បញ្ជាក់​ថា​ សភា​ថៃ​បាន​ច្រានចោល​ច្បាប់​លើក​លែង​ទោស​ ដោយ​មិន​លើក​មក​ពិភាក្សា​ទៀត​នោះ​ឡើយ​ ។​ សមាជិក​ព្រឹទ្ធសភា​ថៃ​ទាំង​១៤១​នាក់​បាន​បោះ​ឆ្នោត​ប្រឆាំងនឹង​ច្បាប់​ លើកលែងទោស​ ដែល​រដ្ឋសភា​បាន​អនុម័ត​គាំទ្រ​ច្បាប់​នោះ​កាលពី​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៣​ ។​

អ្នកនាំពាក្យ​គណបក្ស​ភឿ​ថៃ​ លោក​ Pormpong​ Nopparit​ បានឱ្យ​ដឹង​ថា​ គណបក្សកាន់អំណាច​នឹង​មិន​លើកយក​ច្បាប់​លើកលែងទោស​មក​ពិភាក្សា​ក្នុង​រដ្ឋសភា ​ទៀត​ឡើយ​ ។​ លោក​បន្ដ​ទៀត​ថា​ “​យើងខ្ញុំ​ជឿជាក់​ថា​ ចាប់ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​នេះ​ទៅ​ វិបត្ដិ​នយោបាយ​នឹង​គ្មាន​ទៀត​ឡើយ​ ដោយ​ក្រុមប្រឆាំង​គ្មាន​ហេតុ​ផល​ណាមួយ​ដែល​បន្ដ​ធ្វើ​បាតុកម្ម​នោះ​ឡើយ​”​ ។​

កាលពី​ សបា្ដហ៍​កន្លង​មក​ នាយក​រដ្ឋ​មន្ដ្រី​ថៃ​ លោកស្រី​យ៉ី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ បាន​ប្រកាស​ថា​ លោកស្រី​នឹង​គោរព​ការ​ សម្រេច​របស់​ព្រឹទ្ធសភា​ ។​ រដ្ឋាភិបាល​ របស់​លោកស្រី​ បាន​ចាត់​ទុក​ច្បាប់​លើក​ លែង​ទោស​ជា​ជំហាន​ចាំបាច់​មួយ​ឆ្ពោះ​ ទៅ​រក​ការ​ផ្សះផ្សា​ប្រទេស​ជាតិ​ ។​

ប៉ុន្ដែ​ សារព័ត៌មាន​BBCបាន​ផ្សព្វ​ផ្សាយ​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​របស់​ គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណ​ បក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​លុប​ចោល​ ច្បាប់​លើកលែងទោស​បាន​ក្លាយទៅជា​ យុទ្ធនាការ​មួយ​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​រដ្ឋាភិបាល​ ។​

​កាលពី​យប់ ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ មុន​ពេល​ព្រឹទ្ធសភា​ថៃ​សរុបសេចក្ដី​សម្រេច​ចុង​ក្រោយ​ សមាជិក​រដ្ឋសភា​មក​ពី​គណ​បក្ស​ប្រជាធិបតេយ្យ​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​ទូ​ទាំង​ប្រទេស​ធ្វើ​ កូដកម្ម​រយៈពេល​៣​ថ្ងៃ​ ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ចាប់ផ្ដើម​ឡើង​នៅ​ថ្ងៃ​ទី​១៣​ ខែវិច្ឆិកា​ ។​ មាន​ប្រសាសន៍​តាម​កញ្ចក់​ទូរទស្សន៍​ លោក​ស៊ូ ​ថេ​ប​ ថង​ស៊ូ​បាន​ ក៏​បាន​ប្រកាស​ថា​ លោក​ដកខ្លួន​ចេញពី​បញ្ជី​ឈ្មោះ​តំណាងរាស្ដ្រ​ក្នុង​រដ្ឋ​សភា​ ៕

ប្រភពៈ នគរវត្ត

No comments: