ករណីដ៏ រន្ធត់មួយនេះបានកើតឡើង កាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងក្រុមទី៣ ភូមិព្រៃនប់១ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ ហើយក្រោយពីកើតហេតុ ជនដៃដល់ជាឪពុកបានរត់គេចខ្លួនបាត់ ។
តាមប្រភព
ពីនគរបាលស្រុកព្រៃនប់ បានឱ្យដឹងថា ជនសង្ស័យជាឪពុកដែល
បានរត់គេចខ្លួននោះឈ្មោះ ចេង មាឃ ហៅ ចាន់ អាយុ២៦ឆ្នាំ
មានស្រុកកំណើតនៅ ភូមិលក្ខជា ឃុំព្រែកក្រឺស ស្រុកកំពង់ ត្រាច
ខេត្ដកំពត ។ ចំណែកទារិការងគ្រោះ ឈ្មោះជាង នីកា
អាយុ២ខែ១០ថ្ងៃ ។
ម្ដាយទារិកាឈ្មោះជួន ធា អាយុ ២៦ឆ្នាំ បាននិយាយប្រាប់នគរបាលថា នាងនិងប្ដី បានរៀបការកាលពីឆ្នាំទៅនិងទើបតែបានកូនស្រីម្នាក់នេះប៉ុណ្ណោះ ។ មុនពេលកើត ហេតុប្ដីរបស់នាងបានដេកនៅលើគ្រែជាមួយគ្នារួមទាំងកូនស្រីនោះផង ដែរហើយ ពេលកំពុងដេកនាងនិងប្ដីបាននិយាយគ្នាធម្មតា ។ លុះបន្ដិចក្រោយមកប្ដីក៏បាន ហាមឃាត់នាងមិនឱ្យបោកខោអាវពីព្រោះនាងនៅសរសៃខ្ចីតែគ្រានោះនាង បាន តមាត់ក៏កើតជាការឈ្លោះប្រកែកគ្នាបន្ដិចបន្ដួចទៅ ។ យ៉ាងណាក៏ដោយមិនមាន ពាក្យអ្វីធ្ងន់ធ្ងរនោះទេគឺនៅហៅគ្នាពាក្យបងអូនធម្មតាក៏ប៉ុន្ដែ ក្រោយមកក៏ប្រកែកគ្នាកាន់តែខ្លាំងឈានដល់ប្ដីប្រើពាក្យលែង លះ ។
ពេលនោះនាងបានប្រើពាក្យសម្ដី ធំៗធ្ងន់ៗតបទៅប្ដីវិញថា បើចង់លែងលះ ទៅហៅម៉ែឪអ្នកឯងមក ។ ស្រាប់តែប្ដី របស់នាងពោលថា“ម៉ាអាឈាមមួយដុំ បោះវាចោលក៏បាន”និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែប្ដីចាប់ជើងកូនស្រី ដែលកំពុងដេកលក់គ្រវែងបោកផ្ទប់នឹង ជញ្ជាំងថ្ម ។ តែនៅពេលនោះកូនស្រីមិន ទាន់ស្លាប់នៅឡើយទេទើបប្ដីរបស់នាងចាប់បោកម្ដងទៀតផ្ទប់នឹង ជញ្ជាំងប៉ះនឹងកណ្ដៀវភ្ជួរនៅជញ្ជាំងជង់ស្លាប់ភ្លាមមួយរំពេចតែ ម្ដង ។
បើតាមនគរបាលស្រុកព្រៃនប់ឱ្យដឹង ថា ក្រោយពីកើតហេតុជនសង្ស័យជាឪ ពុកបានរត់គេចខ្លួនបាត់ភ្លាមៗដោយ បន្សល់ទុកសពកូនស្រីក្រោមសំឡេង ស្រែកយំរបស់ម្ដាយគួរឱ្យសង្វេគ ។
អ្នកស្រុកព្រៃនប់ដែលបានមកចោម រោមមើលនៅផ្ទះកើតហេតុបាននាំគ្នា លាន់មាត់ថា នេះគឺជារឿងថោកទាបបំ ផុតសម្រាប់ឪពុកយកកំហឹងមកធ្វើអំពើ ព្រៃផ្សៃបែបនេះលើកូនដែលមិនដឹងអី ព្រោះតែរឿងជម្លោះបោកខោអាវ ។ ទន្ទឹម នឹងការលើកឡើងរបស់អ្នកស្រុកនេះពួកគាត់បានសំណូមពរឱ្យសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវតែតាមចាប់ខ្លួនជនដៃដល់ឱ្យខាងតែបានហើយត្រូវផ្ដន្ទាទោសឱ្យ បានធ្ងន់ធ្ងរ បំផុតចំពោះចេតនាសម្លាប់កូនស្រីខ្លួន ឯងនេះ 9 ឆ្លាមសមុទ្រ
ប្រភពៈ នគរវត្តម្ដាយទារិកាឈ្មោះជួន ធា អាយុ ២៦ឆ្នាំ បាននិយាយប្រាប់នគរបាលថា នាងនិងប្ដី បានរៀបការកាលពីឆ្នាំទៅនិងទើបតែបានកូនស្រីម្នាក់នេះប៉ុណ្ណោះ ។ មុនពេលកើត ហេតុប្ដីរបស់នាងបានដេកនៅលើគ្រែជាមួយគ្នារួមទាំងកូនស្រីនោះផង ដែរហើយ ពេលកំពុងដេកនាងនិងប្ដីបាននិយាយគ្នាធម្មតា ។ លុះបន្ដិចក្រោយមកប្ដីក៏បាន ហាមឃាត់នាងមិនឱ្យបោកខោអាវពីព្រោះនាងនៅសរសៃខ្ចីតែគ្រានោះនាង បាន តមាត់ក៏កើតជាការឈ្លោះប្រកែកគ្នាបន្ដិចបន្ដួចទៅ ។ យ៉ាងណាក៏ដោយមិនមាន ពាក្យអ្វីធ្ងន់ធ្ងរនោះទេគឺនៅហៅគ្នាពាក្យបងអូនធម្មតាក៏ប៉ុន្ដែ ក្រោយមកក៏ប្រកែកគ្នាកាន់តែខ្លាំងឈានដល់ប្ដីប្រើពាក្យលែង លះ ។
ពេលនោះនាងបានប្រើពាក្យសម្ដី ធំៗធ្ងន់ៗតបទៅប្ដីវិញថា បើចង់លែងលះ ទៅហៅម៉ែឪអ្នកឯងមក ។ ស្រាប់តែប្ដី របស់នាងពោលថា“ម៉ាអាឈាមមួយដុំ បោះវាចោលក៏បាន”និយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែប្ដីចាប់ជើងកូនស្រី ដែលកំពុងដេកលក់គ្រវែងបោកផ្ទប់នឹង ជញ្ជាំងថ្ម ។ តែនៅពេលនោះកូនស្រីមិន ទាន់ស្លាប់នៅឡើយទេទើបប្ដីរបស់នាងចាប់បោកម្ដងទៀតផ្ទប់នឹង ជញ្ជាំងប៉ះនឹងកណ្ដៀវភ្ជួរនៅជញ្ជាំងជង់ស្លាប់ភ្លាមមួយរំពេចតែ ម្ដង ។
បើតាមនគរបាលស្រុកព្រៃនប់ឱ្យដឹង ថា ក្រោយពីកើតហេតុជនសង្ស័យជាឪ ពុកបានរត់គេចខ្លួនបាត់ភ្លាមៗដោយ បន្សល់ទុកសពកូនស្រីក្រោមសំឡេង ស្រែកយំរបស់ម្ដាយគួរឱ្យសង្វេគ ។
អ្នកស្រុកព្រៃនប់ដែលបានមកចោម រោមមើលនៅផ្ទះកើតហេតុបាននាំគ្នា លាន់មាត់ថា នេះគឺជារឿងថោកទាបបំ ផុតសម្រាប់ឪពុកយកកំហឹងមកធ្វើអំពើ ព្រៃផ្សៃបែបនេះលើកូនដែលមិនដឹងអី ព្រោះតែរឿងជម្លោះបោកខោអាវ ។ ទន្ទឹម នឹងការលើកឡើងរបស់អ្នកស្រុកនេះពួកគាត់បានសំណូមពរឱ្យសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវតែតាមចាប់ខ្លួនជនដៃដល់ឱ្យខាងតែបានហើយត្រូវផ្ដន្ទាទោសឱ្យ បានធ្ងន់ធ្ងរ បំផុតចំពោះចេតនាសម្លាប់កូនស្រីខ្លួន ឯងនេះ 9 ឆ្លាមសមុទ្រ
No comments:
Post a Comment