ប្រធានអង្គ
ភាពប្រឆាំងអំពើពុករលួយលោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង នៅ
ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ បាន និយាយថា
អង្គភាពប្រឆាំងអំពើពុក រលួយបានបញ្ជូនលោក ភី រិទ្ធ
អនុប្រធាន សាខាពន្ធដារខេត្ដព្រះសីហនុទៅកាន់
តុលាការខេត្ដព្រះសីហនុនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ
ដើម្បីឱ្យព្រះរាជអាជ្ញា
សាកសួរនិងចោទប្រកាន់ទាក់ទងនឹងការយកថ្លៃសេវាពន្ធដារលើសពីការ
កំណត់ របស់រដ្ឋ ។
លោកទេសរដ្ឋម
ន្ដ្រីបានបន្ថែមថា មុនការឃាត់ខ្លួនអង្គភាពប្រឆាំងអំ
ពើពុករលួយបានឱ្យលោក ភី រិទ្ធ បំភ្លឺជុំវិញ
ករណីនេះជាច្រើនសារមកហើយ ។
តាមប្រភពព័ត៌មាន
ពីមន្ដ្រីរាជការ
សាខាពន្ធដារខេត្ដព្រះសីហនុបង្ហើឱ្យដឹងថា លោកភី រិទ្ធ
បានធ្វើជាអនុប្រធាន
សាខាពន្ធដាខេត្ដព្រះសីហនុឡើងដុះស្លែមកហើយគាត់ជាមនុស្សសំ
បូរទ្រព្យ សម្បត្ដិរួមមានផ្ទះវីឡា និងរថយន្ដ ទំនើបៗ
។ ដូចនេះទ្រព្យសម្បត្ដិដែល លោកភី រិទ្ធ
មាននាពេលនេះបើប្រៀប ធៀបប្រាក់បៀរវត្សរ៍និងមិនអាចមាន
ដល់ម្លឹងនោះទេគឺមានតែការប្រព្រឹត្ដអំពើពុករលួយទើបមាន
ប្រាក់ច្រើនដូច្នេះ ។
លោក ខៀន
សង្ហា ព្រធានសាខាពន្ធ
ដាខេត្ដព្រះសីហនុនគរវត្ដមិនអាចទាក់
ទងសុំការអត្ថាធិប្បាយជុំវិញការចាប់ ខ្លួនលោក ភី រិទ្ធ
បានទេនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា
ដោយទូរស័ព្ទចូលពុំមានអ្នកទទួល ៕
ប្រភពៈ នគរវត្ត
ប្រភពៈ នគរវត្ត
No comments:
Post a Comment