ខេត្តកំពង់ចាម ៖
រឿងរ៉ាវ ដ៏ចម្រូងចម្រាសមួយបានកើតឡើងនៅតំបន់ជនបទដាច់ស្រយាល
មួយ ដោយសារគូស្នេហ៍១គូ រស់នៅភូមិក្រសាំង ឃុំទឹកជ្រៅ
ស្រុកតំបែរ ដែលស្រឡាញ់គ្នាយ៉ាងប្តូរផ្តាច់
បែរជាត្រូវឪពុកម្តាយខាងស្រីតាមមកបំបែក ។
ក្រោយមកទៀតម្តាយខាងស្រីមិនដឹងជានរណាលួចវាយនោះទេ
ក៏បានប្តឹងសាលាដំបូងខេត្តចោទឪពុកម្តាយខាងប្រុស ហើយលោកគង់
ច័ន្ទខេមរិទ្ធ
ចៅក្រមស៊ើុបសួរសាលាដំបូងខេត្តបានចេញដីកាបង្គាប់ឱ្យនាំ
ខ្លួនឪពុកម្តាយខាងប្រុស កាលពីរសៀលថ្ងៃទី២៦ វិច្ឆិកា ដោយចោទ
ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ ។
បុរសជាកូនឈ្មោះម៉ូត សំអូន អាយុ២៣ឆ្នាំ
នៅភូមិក្រសាំង ឃុំទឹកជ្រៅ បានប្រាប់ឱ្យដឹងថា
ឪពុកខ្លួនឈ្មោះគង់ ម៉ូត អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះអ៊ុក សន
អាយុ៥៤ឆ្នាំ
ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនបញ្ជូនមកសាលាដំបូងខេត្ត
នាល្ងាចថ្ងៃទី២៦ វិច្ឆិកា ។ គេបានចាត់ទុកថា
នេះគឺជារឿងអយុត្តិធម៌ ទើបរូបគេនិងប្រពន្ធឈ្មោះនេត ស្រីល័ក្ខណ៍
អាយុ១៩ឆ្នាំ បានជិះម៉ូតូមកតាមមើលរួមទាំងបីកូនតូច
អាយុ៧ខែមកជាមួយផងដែរ ។
ម៉ូត សំអូន បានរំលឹកថា
រូបគេបានស្រឡាញ់នាងស្រីល័ក្ខណ៍ និង
បានឱ្យឪពុកម្តាយចូលទៅស្តីដណ្តឹងក៏ត្រូវរ៉ូវគ្នា
ហើយបានទៅជួលម្ហូបការរួចរាល់
លុះជិតដល់ថ្ងៃចូលរោងការទៅ
ហើយបែរជាត្រូវម្តាយខាងស្រីផ្តាច់កូន ដោយក្រឡាស់ថាមិនឱ្យទៅវិញ
។ នៅពេលមានហេតុការណ៍បែបនេះកើតឡើង
សូម្បីតែលុយកក់ថ្លៃម្ហូបក៏ត្រូវឱ្យទៅគេទទេ
ប៉ុន្តែសំណាងល្អដែលសំបុត្រការមិនទាន់បានបោះហៅភ្ញៀវញាតិ
មិត្តជិតឆ្ងាយ ។
ក្រោយមកនាង ស្រីល័ក្ខណ៍
ជាគូដណ្តឹងបានរត់មកផ្ទះរបស់ខ្លួនរហូត២លើក
ហើយត្រូវម្តាយនាងមកតាមយកទៅវិញ ។
ទោះបីជាម្តាយខាងស្រីមកតាមបំបែកយ៉ាងណាក្តី
ក៏កូនស្រីដែលខ្លួនស្រឡាញ់
បានរត់មកនៅផ្ទះរបស់ខ្លួនដដែលរហូតមកដល់សព្វថ្ងៃ
ថែមទាំងរួមរស់ជាប្តី-ប្រពន្ធរហូតបានកូនប្រុសតូច
ម្នាក់
បច្ចុប្បន្នអាយុជាង៧ខែហើយតែប្តី-ប្រពន្ធគេមិនបានរៀបការទេ
ដោយសារតែស្ថានការណ៍មេបាប្រែក្រឡាស់បាតដៃខ្នងដៃ។
ចំណែកបុរសជាឪពុក ឈ្មោះគង់ ម៉ូត ដែលត្រូវសមត្ថកិច្ចចាប់ខ្លួន
ដាក់ខ្នោះជាមួយប្រពន្ធ និយាយថា កូនៗស្រឡាញ់គ្នា
បែរជាម្តាយខាងស្រីមកតាមបំបែករហូត៣ទៅ៤លើកឯណោះ
ហើយចុងក្រោយមកតាមវាយកូនស្រីឈ្មោះស្រីល័ក្ខណ៍
ដល់ចម្ការស្វាយរបស់គាត់ទៀតផង ។
ដោយឃើញបែបនេះគាត់ក៏បានឃាត់កុំឱ្យធ្វើយ៉ាងដូច្នេះ
លុះពេលចេញផុតពីចម្ការគាត់ តាមរករឿងគេនៅក្បែរនោះទៀត
ថែមទាំងបានប្តឹងគាត់និងប្រពន្ធថាបានប្រើហិង្សាដោយចេតនា ។
តាមពិតរូបគាត់មិនបានវាយដំដូចម្តាយខាងស្រីបានចោទប្រកាន់នោះឡើយ
សូមរកយុត្តិធម៌ជូនពួកគាត់ទាំង២នាក់ប្តី-ប្រពន្ធផង។
លោកគង់ ច័ន្ទខេមរិទ្ធ
ចៅក្រមស៊ើុបសួរនៃសាលាដំបូងខេត្ត
មានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា
កន្លងមករូបលោកធ្លាប់បានចេញដីកាកោះហៅ មិនក្រោម៣ដងទេ
តែពីរនាក់ប្តី-ប្រពន្ធ ខាងលើមិនចូលខ្លួនមកបំភ្លឺ ។
លុះចុងក្រោយនេះបានចេញដីកាបង្គាប់ឱ្យនាំខ្លួនដោយចោទពីបទ
ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ ប្រព្រឹត្តកាលពីថ្ងៃទី២៧ មីនា
ឆ្នាំ២០១២ នៅភូមិក្រសាំង ឃុំទឹកជ្រៅ ស្រុកតំបែរ ។
ទោះបីជាបែបណា រហូតមកដល់រសៀលថ្ងៃទី២៧ វិច្ឆិកា
ពេលដែលមានការបំភ្លឺ ទើបដឹងថាមិនមានការពាក់ព័ន្ធ
ហើយរូបលោកនឹងសម្រេចឱ្យនៅក្រៅឃុំ ជាបណ្តោះអាសន្ន
ព្រមទាំងបន្តស៊ើបអង្កេត ។
បើផ្អែកទៅលើច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ
កូនដែលមានអាយុចាប់ពី១៨ឆ្នាំឡើង ទៅមានសិទ្ធិតាមផ្លូវច្បាប់
ក្នុងការជ្រើសរើសគូស្រកររបស់ខ្លួនដោយមិនអាចទទួលការបង្ខិតបង្ខំ
ណាមួយបានទេ ។
ទោះបីមិនបានរៀបការក៏គេមានសិទ្ធិចុះសំបុត្រអាពាហ៍ពិពាហ៍នៅ
ឃុំ-សង្កាត់ បានដែរ
ដូច្នេះម្តាយខាងស្រីដែលប្រើសិទ្ធិជាម្តាយបំបែកបំបាក់កូននេះ
គឺខុសច្បាប់ហើយ ៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment