របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Thursday, November 14, 2013

អ.ស.ប.​រំពឹង​ពី​ស្ថានភាព​អាក្រក់​បំផុត ​ខណៈ​នាវា​អាមេរិក និង​អង់គ្លេស​បញ្ជូន​មក​ហ្វីលីពីន

131113_17a
ក្រុងតាក្លូបានៈ នាវា​អាមេរិក​ និង អង់គ្លេស ត្រូវ​បាន​ពង្រាយ​ពី ថ្ងៃ​អង្គារ​ ទៅ កាន់​ប្រទេស​ហ្វីលី ពីន ដែល​ត្រូវ​ព្យុះ​ទីហ្វុង​បំផ្លាញ ដើម្បី ជួយ​ក្នុង​កិច្ចប្រឹងប្រែង​សង្គ្រោះ​ ខណៈ​ក្រុម​អ្នក​នៅ​រស់​ច្រើន​ឥត​គណនា​ កំពុង​អង្វរ​សុំ​ជំនួយ​ បន្ទាប់ពី​មនុស្ស​រហូត​ដល់​ជាង​១ ម៉ឺន​នាក់​ ត្រូវ​បាន​សម្លាប់។

អ.ស.ប. បាន​ព្រមាន​ថា ខ្លួន​បាន​រំពឹង​ថា​នឹង​ជួប​ «គ្រោះ​អាក្រក់​បំផុត​» ក្នុង​មហន្តរាយ​ ព្យុះទីហ្វុង ដែល​បាន​បំផ្លិចបំផ្លាញ​ប្រទេស​ហ្វីលីពីន ដោយ​និយាយ​ថា ទីប្រជុំជន​តែ​មួយ​ អាច​មាន​អ្នក​ស្លាប់​លើស​ពី​១​ម៉ឺន​នាក់ ដោយ​បន្ថែម​ភាព​បន្ទាន់​ថែម​ទៀត​ ចំពោះ​ប្រតិបត្តិការ​សង្គ្រោះ ដែល​កំពុង​បន្ត​កាលពី​ថ្ងៃ​អង្គារ។

រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​ប្រកាស​ភាព​អាសន្ន​ថ្នាក់​ជាតិ​ ហើយ​ក្តី​អស់សង្ឃឹម​ កំពុង​តែ​កើនឡើង នៅ​ភាគ​កណ្តាល​ហ្វីលីពីន​ ដែល​សាកសព​ដ៏ច្រើន​រាប់​មិន​អស់​នៅ ចោលរាយ​ប៉ាយ​ពេញ​ដី​ដែល​គេ​ទុក ​ចោល ​៥​ថ្ងៃ​បន្ទាប់ពី​មហាព្យុះទី ហ្វុងហៃយ៉ាន​បំផិ្លចបំផ្លាញ។

ទាហាន​ ម៉ារីន​អាមេរិក​ បាន​ចូលរួម​ក្នុង​កិច្ចប្រឹងប្រែង​ដ៏​វីវក់​ និង​ជួយ​អ្នក​នៅរស់​ដែល​ស្រេកឃ្លាន​ ដោយ​ពង្រាយ​ទៅ​កាន់​តំបន់​មួយ​ ដែល​ទីប្រជុំជន​ទាំងអស់​ ត្រូវ​បាន​បំផ្លិចបំផ្លាញ​រាប​ស្មើ​នឹង​ដី និង​សហគមន៍​ទាំងឡាយ​ ដែល​គ្មាន​ស្បៀង​អាហារ ទឹក និង​ថ្នាំពេទ្យ។
អ.ស.ប.​កាលពី​ថ្ងៃ​ចន្ទ បាន​ព្រមាន​ថា ចំនួន​អ្នក​ស្លាប់​ កំពុង​កើនឡើង​យ៉ាង​ឆាប់​រហ័ស។
មន្ត្រី​មនុស្សធម៌ អ.ស.ប. កំពូល លោក​ John Ging បាន​និយាយ ថា៖ «យើង​ពិតជា​កំពុង​រំពឹង​ពី​ស្ថានភាព​អាក្រក់​បំផុត។ ខណៈ​យើង​ បាន​ចូល​ដល់​កាន់តែ​ច្រើន​ឡើងៗ យើង​បាន​រក​ឃើញ​សោកនាដកម្ម​នៃ​មនុស្ស​កាន់​តែ​ច្រើន​ឡើង បាន​ស្លាប់​នៅក្នុង​ព្យុះ​ទីហ្វុង​នេះ​»។
លោក​មិន​អាច​ផ្តល់​ឲ្យ​នូវ​ ចំនួន អ្នក​ស្លាប់​ប៉ាន់​ស្មាន​ពី​មហន្ត រាយ​នេះ​ទេ ដោយ​ប្រាប់​សន្និសីទ​កាសែត​នៅឯ​ទីស្នាក់ ការ​អ.ស.ប. ថា៖ «ពេល​នេះ វា​មាន​ប្រមាណ​ជា​ជាង​១​ម៉ឺន​នាក់ ត្រូវ​បាន​សម្លាប់​»។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ប្រមុខ​មនុស្សធម៌​អ.ស.ប. លោក Valerie Amos បាន​និយាយ​ថា​៖ «ក្រុម​មន្ត្រី​ក្នុង​តំបន់​ ប៉ាន់ស្មាន​ថា មនុស្ស​ប្រមាណ​១​ម៉ឺន​នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុង​ក្រុង​មួយ​គត់​» ដោយ​សំដៅ​ចំពោះ​ក្រុង​តាក្លូបាន នៃ​ខេត្ត​កោះ​ឡីតេ​ភាគ​ខាង​កើត។

កាលពី​ថ្ងៃ​អង្គារ អ.ស.ប. បាន​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​ដ៏ សំខាន់​សម្រាប់​ជនរងគ្រោះ​។
ការ ​ដោះ​បន្ទុក​ មិន​បាន​មក​ដល់ ភ្លាមៗ​ល្មម​សម្រាប់​អ្នកស្រី Joan Lumbre-Wilson អាយុ ​៥៤​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​ហ្វូង​មនុស្ស ដ៏​ធំ​សម្បើម ដែល​បាន​ប្រមូល​ផ្តុំ​នៅ ជុំវិញ​មជ្ឈមណ្ឌល​សង្គ្រោះ​មួយ ក្នុង ​ចំណោម​មណ្ឌល​សង្គ្រោះ​ខ្លះ​នៅក្នុង​ក្រុង​តាក្លូបាន​ដែល​ត្រូវ​បំផ្លាញ។

អ្នកស្រី​បាន​និយាយ​ថា៖ «យើង​ចង់​បាន​កងពល​តូច​ដែល​បាន​រៀបចំ និង​សម្របសម្រួល​ដើម្បី​ប្រមូល​សាកសព នាំយក​មក​នូវ​ស្បៀង​អាហារ និង​បញ្ចប់​ការ​លួច​ប្លន់​។ រយៈពេល​៤​ថ្ងៃ​មក​ហើយ។ យើង​ចង់​បាន​ទឹក និង​ស្បៀង​អាហារ។ យើង​ចង់​បាន​អ្នក​ដែល​ជួយ​។ យើង​ បាន​ខ្សោះ​ខាង​ផ្លូវ​ចិត្ត និង​នឿយហត់​ខាង​កម្លាំង​កាយ​។ មាន​ទារក និង​កុមារ​ជាច្រើន ដែល​ត្រូវ​ការ ការ​យក​ចិត្ត​ទុក​ដាក់»។

ប្រធានាធិបតី​ហ្វីលីពីន លោក​ បេនីកណូ អាគីណូ កាលពី​រាត្រី ថ្ងៃ​ចន្ទ បាន​ប្រកាស​ដាក់​រដ្ឋ​ស្ថិត​ក្នុង​វិបត្តិភ័យ​ ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​ការ​គ្រប់គ្រង​តម្លៃ និង​បញ្ចេញ​មូលនិធិ​គ្រា អាសន្ន​ជា​បន្ទាន់​។
នៅក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ លោក​បាន​ថ្លែង​ថា៖ «ក្នុង ប៉ុន្មាន​ថ្ងៃ​ខាង​មុខ គេ​ត្រូវ​ធានា​ថា ជំនួយ​នឹង​ទៅ​ដល់​អ្នក​កាន់​តែ​រហ័ស​ឡើង​ៗ​»។
លោក​បាន​ សង្កត់​ធ្ងន់​ថា​៖ «ការ អំពាវនាវ​របស់​ខ្ញុំ​ចំពោះ​អ្នក​គ្រប់​គ្នា​គឺ​ការ​រក្សា​ភាព​ស្ងប់ស្ងាត់​ សូត្រធម៌​ការ​សហការ​ និង​ជួយ​គ្នា​ទៅវិញ ទៅមក គឺជា​អ្វី​ដែល​នឹង​ជួយ​យើង​ងើប​ចេញ​ពី​វិបត្តិ​ភ័យ​នេះ»។

ព្យុះហៃយ៉ាន បាន​បង្កើត​រលក​កម្ពស់​រហូត​ដល់​៥​ម៉ែត្រ ដែល​បាន​ឡើង​មក​ដល់​លើ​ដីគោក​ដូចជា​រលកយក្ស​ស៊ូណាមិ។ ជញ្ជាំង ធារ​ទឹក​នោះ បាន​បំផ្លាញ​ស្ទើរតែ​អ្វីៗ​គ្រប់​យ៉ាង​នៅក្នុង​ផ្លូវ​របស់​វា លើ​បណ្តោយ ​នៃ​តំបន់​ដ៏​ធំ​ទូលាយ​នៃ​ឆ្នេរសមុទ្រ​ទូទាំង​ផ្នែក​កណ្តាល​ នៃ​ប្រជុំកោះ​។
ក្រុម ​អាជ្ញាធរ​ហ្វីលីពីន​ ត្រូវ​បាន គ្របដណ្តប់​ដោយ​កិច្ចខិតខំ​ដើម្បី​ ផ្តល់​ជំនួយ​ឲ្យ​បាន​រហ័ស​ ដែល​ត្រូវ​បាន​រំខាន​ដោយ​ការ​បំផ្លាញ​ព្រលាន​យន្តហោះ ​ផ្លូវ​ថ្នល់​ ស្ពាន និង​ហេដ្ឋារចនា​សម្ព័ន្ធ​ជាច្រើន​ទៀត។

តំបន់​ជាច្រើន នៅតែ​ត្រូវ​បាន​កាត់ផ្តាច់​ពី​កិច្ចប្រឹងប្រែង​សង្គ្រោះ​ ដោយ​ទុក​ឲ្យ​សាកសព​ស្អុយ​រលួយ​ ក្នុង​បរិយាកាស​សើម​ និង​អ្នក​នៅរស់​នូវ​ជម្រើស​តិចតួច​ ដោយ​ការ កកាយ​គំនរ​បាក់បែក​ដើម្បី​ស្វែងរក​ អាហារ​ ទឹក និង​សម្ភារ​ចាំបាច់​ជាច្រើន​ទៀត។
សូម្បី​តែ​នៅ​តាក្លូបាន ដែល​ជា មូលដ្ឋាន​មណ្ឌល​សង្គ្រោះ ក៏​សាកសព​នៅ​តែ​រាយប៉ាយ​ពាសពេញ ផ្លូវ​ថ្នល់​ផង​ដែរ៕ IN

ប្រភពៈ ភ្នំពេញប៉ុសិ៍្ត

No comments: