របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

ក្រុម​ចោរ​ចូល​ប្លន់​ផ្ទះ​អ្នកលក់​ដូរ​យក​ទ្រព្យសម្បត្តិ​និង​គ្រឿងអលង្ការ​ជា​ច្រើន

ខេត្តកំពង់ចាម​ ៖​ក្រុម​ចោរ​មួយ​ក្រុម​ប្រដាប់​ដោយ​កាំភ្លើង​និង​កាំបិត​ផ្គាក់​បាន​ចូល​មក​ ប្លន់​ផ្ទះ​លក់ដូរ​កាហ្វេ​លក់​ស៊ុប​២​នាក់​ប្តី​ប្រពន្ធ​យក​ទ្រព្យសម្បតិ្ត​ និង​គ្រឿងអលង្ការ​រួច​គេចខ្លួន​ដោយ​សុវត្ថិភាព​មិន​រំខាន់​ដល់​សមត្ថកិច្ច​ នគរបាល​ប៉ុស្តិ៍​ឃុំ​ព្រែក​តាន​ង់​នោះ​ឡើយ​ ។​
ហេតុ​ការ​ក្រុម​ចោរប្លន់​ខាងលើ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ នៅ​ចំណុច​ផ្ទះ​លក់​កាហ្វេ​និង​ស៊ុប​តាម​បណ្តោយ​ផ្លូវលំ​ភូមិ​តាន​ង់​ទី​៥​ ឃុំ​ព្រែក​តាន​ង់​ ស្រុក​កោះ​សុទិន​ ខេត្តកំពង់ចាម​ ។​

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ក្រុម​ចោរ​ភ្ជង់​ប្លន់​ឈ្មោះ​ សៅ​ អាយុ​ប្រហែល​៣០​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ចាន់​នី​ អាយុ​ប្រហែល​២៧​ឆ្នាំ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ។​ ចំណែក​ជនសង្ស័យ​ជា​ក្រុម​ចោរប្លន់​មាន​គ្នា​ប្រហែល​៥​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​និង​កា​បិត​ ។​ ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរ​យក​ទៅ​នោះ​មាន​ខ្សែ​ក​ ខ្សែដៃ​និង​លុយកាក់​ជា​ច្រើន​ទៀត​ ។​
​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​ នាក់​ប្តី​ប្រពន្ធ​បាន​រៀបចំ​លក់ដូរ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ ប្រដាប់​ដោយ​កាំភ្លើង​និង​កាំបិត​ម្នាក់​មួយ​ចូល​ទៅ​ភ្ជង់​និង​គំរាម​ប្លន់​ យក​គ្រឿងអលង្ការ​ ។​ ដោយ​ខ្លាច​ការ​គំរាម​កំ​ហែល​ជន​រង​គ្រោះ​ក៏​ប្រមូល​ទ្រព្យសម្បត្តិ​ប្លន់​ រួច​ហើយ​ជនសង្ស័យ​ក៏​បាន​រត់គេច​ខ្លួ​ដោយ​សុវត្ថិភាព​មិន​រំខាន​ដល់​ សមត្ថកិច្ច​ឃុំ​ព្រែក​តាន​ង់​សោះឡើយ​ ។​ ក្រោយ​ពេល​កើតហេតុ​ប្រហែលជា​កន្លះ​ម៉ោង​ទើប​គេ​ឃើញ​សមត្ថកិច្ច​ទៅ​ដល់​ ។​
តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន ​ឲ្យ​ដឹង​ថា​ នគរបាល​ឃុំ​ព្រែក​តាន​ង់​មិន​ដែល​ចាប់​បាន​ក្រុម​ចោរលួច​ចោរប្លន់​ម្តងណា​ ឡើយ​ឃើញ​តែ​នគរបាល​ដើរ​យក​លុយ​តាម​កន្លែង​វង់ល្បែង​ មាន​ដូច​ជា​ជល់​មាន់​ ចាក់ក​ន្លុ​យ​លេខ​ និង​ល្បែងស៊ីសង​ជាដើម​ ដែល​ទ​ង្វើ​ខាងលើ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​រិះគន់​ថា​ អ្នក​ដែល​ដើរ​យក​លុយ​ទាំងនោះ​មានឈ្មោះ​សុង​ ។​ ពួក​គាត់​រិះគន់​ថា​នគរបាល​ឃុំ​ព្រែក​តាន​ង់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ​ ដោយសារ​តែ​ទ​ង្វើ​របស់​នគរបាល​មិន​ដែល​ធ្វើការ​ល្បាត​តាម​មូលដ្ឋាន​ដូច្នេះ​ ទើប​មាន​ក្រុម​ប្លន់​ប្រដាប់​អាវុធ​ខាងលើ​នេះ​កើត​មាន​ ។​
​ចុង​ក្រោយ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ ដល់​លោក​មេឃុំ​ព្រែក​តាន​ង់​ លឹ​ម​ ជូ​ឡេ​ង​ ជួយ​មើល​វង់ល្បែង​នៅ​ខាងក្រោយ​ផ្ទះ​របស់​លោក​ផង​ស្ថិត​ក្នុងភូមិ​ព្រែក​តាន​ ង់​ទី​៨​ ដោយសារ​តែ​មាន​វង់ល្បែង​ទាំងនេះ​ទើប​កើត​មាន​ចោរលួច​ចោរប្លន់​បែប​នេះ​ ៕

ប្រភពៈ នគរវត្ត

No comments: