របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 22, 2013

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ប្រជុំ​សរុប​ការងារ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្នាំ​២០១៣​និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៤

ខេត្តកំពង់ចាម​ ៖​ នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំ​ពង់ចាម​ព្រឹក​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៣​មាន​បើក​កិច្ចប្រជុំ​បូក​សរុប​​លទ្ធផល​ការងារ​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ឆ្នាំ​២០១៣​និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៤​ក្រោម​ វត្តមាន​លោក​ឧត្តមសេនីយ៍ទោ​ ឆាយ​ គឹ​មសុ​ន​ ស្នងការ​នគរបាល​ខេត្ត​ លោក​ ហួត​ វុ​ទ្ធី​ ព្រះរាជ​អា​ជ្ញា​អម​សាលាដំបូង​ខេត្ត​ លោក​ ប្លង់​ សុផល​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ។​

ក្នុង​ឱកាស​បើក​អង្គពិធី​លោក​ ឧត្តមសេនីយ៍​ ឆាយ​ គឹ​មសុ​ន​ បាន​មាន​ប្រសាសន៍​ក្រើន​រំលឹក​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទូ​ទាំង​ខេត្ត​ ត្រូវ​បន្ត​អនុ​វត្ត​ការងារ​បង្ការ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​មូល​ដ្ឋា​ន​ របស់​ខ្លួន​ឲ្យ​បាន​ប្រសើរ​ ​ដោយ​យក​ចិត្ត​ទុកដាក់​បំផុត​ដើម្បី​ឆ្លើយ​តប​នឹង​គោល​នយោបាយ​ភូមិ​-ឃុំ​មាន ​សុវត្ថិ​ភាព​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​។ នា​ឱ​កាល​នោះ​លោក​ក៏​បាន​មាន​ប្រសាសន៍​ក្នុង​នាម​ថ្នាក់​ដឹកនាំ​នគរបាល​ជាតិ ​ថា​ ​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​មន្ត្រី​នគរបាល​ទាំង​អស់​ទូ​ទាំង​ខេត្ត​ដែល​ កន្លង​មក​បាន​យក​ចិត្ត​ទុកដាក់​ទាំង​កម្លាំង​កាយ​និង​កម្លាំង​ចិត្ត​ក្នុង​ ការ​ការពារ​សន្តិ​សុខ​ ​និង​ស​ណ្តា​ប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ទូទៅ​ក្នុង​ខេត្ត​កំពង់​ចាម​ ​។
​ក្នុង​របាយការណ៍​របស់​កា​រិ​យា​ល័​ ប្រឆាំង​គ្រឿង​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ប្រើប្រាស់​គ្រឿងញៀន​ឆ្នាំ​២០១៣​នេះ​មាន​អ្នក​ប្រើប្រាស់​ថ្នាំ​ ញៀន​ដោយ​ចាក់​នឹង​ម្ជុល​សឺ​រាំង​ មានការ​ប្រើប្រាស់​រហូត​ដល់​មូលដ្ឋាន​ភូមិ​-ឃុំ​ដាច់​ស្រយាល​មួយ​ចំនួន​ ក្នុង​នោះ​កម្លាំង​នគរបាល​ជំនាញ​បាន​បង្ក្រាប​ចំនួន​៦៤​ករណី​,ចាប់ខ្លួន​១៣១ ​នាក់​ ស្រី​១៨​នាក់​, បង្ក្រាប​តាម​ការ​ស្រាវជ្រាវ​ចំនួន​៥៣​ករណី​ ចាប់ខ្លួន​៩៦​នាក់​ ស្រី​១២​នាក់​, បង្ក្រាប​តាម​ដីកា​ចំនួន​៥​ករណី​ ចាប់ខ្លួន​៥​នាក់​ ស្រី​១​នាក់​ ។​ បង្ក្រាប​ឃាត់ខ្លួន​អប់រំ​ចំនួន​៦​ករណី​, ចាប់ខ្លួន​ចំនួន​៣០​នាក់​ ស្រី​៥​នាក់​ និង​រឹបអូស​វត្ថុ​តាង​ថ្នាំ​ញៀន​ក្រាម​ពណ៌​ស​ចំនួន​២៥២​កញ្ចប់​, ថ្នាំ​គ្រាប់​ចំនួន​១៥​គ្រាប់​ ទម្ងន់​សរុប​ចំនួន​១៣៩,៣៣៦​ក្រាម​, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​៤​គ្រឿង,​ បញ្ជូន​ទៅ​មជ្ឈមណ្ឌល​កែប្រែ​ចំនួន​១២​នាក់​ ។​ ក្នុង​នោះ​អាជ្ញាធរ​ជំនាញ​ចូល​រូ​ម​ផ្សព្វផ្សាយ​ច្បាប់​ស្តី​ពី​ផល​ប៉ះពាល់​ នៃ​គ្រឿងញៀន​ជូន​ដល់​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ​តាម​សហគមន៍​និង​ស្រុក​ ក្រុង​ចំនួន​១៧​បាន​ចំនួន​១៧​លើក​ មាន​អ្នកចូលរួម​ចំនួន​១៥១១៦​នាក់​ ស្រី​១១៩៧៧​នាក់​ ។​
​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក៏​បាន​ លើក​ទិស​ដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៤​ ជំរុញ​ការ​អនុវត្ត​ផែនការ​លេខ​០៥២​ ចុះ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០០៦​ របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ឲ្យ​បាន​ដល់​មូលដ្ឋាន​ភូមិ​ ឃុំ​ទូ​ទាំង​ខេត្ត​និង​បន្ត​ពង្រឹងសមត្ថភាព​ជំនាញ​ដល់​មន្ត្រី​អនុវត្ត​ ច្បាប់​គ្រឿងញៀន​ ជំរុញ​ការ​ស្រាវជ្រាវ​រក​ព័ត៌មាន​ចុង​ក្រោយ​នៃ​ដីកា​ដែល​សេសសល់​ និង​ចាត់វិធានការ​ចាប់​បង្ក្រាប​និង​គ្រប់គ្រង​មុខសញ្ញា​ដោះ​លែង​ពី​ ពន្ធនាគារ​ ។​ ជំរុញ​ការ​គ្រប់គ្រង​មុខសញ្ញា​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ឲ្យ​បាន​ស៊ីជម្រៅ​ បន្ត​ផ្សព្វផ្សាយ​ច្បាប់​ផល​ប៉ះ​បាល់​ដោយ​គ្រឿងញៀន​ឲ្យ​បាន​ច្រើន​ដល់​ សហគមន៍​មូលដ្ឋាន​ ។​
​សូម​បញ្ជាក់​ថា​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ ឆាយ​ គឹ​មសុ​ន​ បើ​ទោះបីជា​ពេលវេលា​ដែល​លោក​ធ្វើ​ជា​ស្នងការ​មាន​រយៈ​ខ្លី​យ៉ាងណា​ក៏​ដោយ​ក៏ ​ក្នុ​អាណត្តិ​របស់​លោក​ដឹកនាំ​កន្លង​មក​បាន​ទទួល​ជោគជ័យ​គួរ​កោត​ស្ងប់​ ស្ងែ​ង​ជាទី​បំផុត​ ក្នុង​ការ​ការងារ​ដឹកនាំ​ការ​កសាង​ហេ​ដ្ឋា​ចរ​នា​សម្ព័ន្ធ​ អគារ​សាល​ប្រជុំ​ កន្លែងធ្វើការ​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​ភាព​ងាយស្រួល​របស់​កងកម្លាំង​ ការ​ដឹកនាំ​គ្រប់គ្រង​កម្លាំង​បាន​ល្អ​ លោក​សម្រេច​ការងារ​បាន​ជោគជ័យ​រាល់​ការងារ​ការពារ​សន្តិសុខ​ក្នុង​ពិធី​ធំៗ​ របស់​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ហើយ​គោរព​បទបញ្ជា​ថ្នាក់លើ​យ៉ាង​ហ្មត់ចត់​ផង​ដែរ​ ជា​ពិសេស​ការងារ​សន្តិសុខ​របស់​លោក​ ក្នុង​ការ​បង្ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​ធ្វើ​ឲ្យ​សភាពការណ៍​បទល្មើស​ ព្រហ្មទណ្ឌ​ពី​មូ​យ​ឆ្នាំទៅ​មួយ​ឆ្នាំ​មានការ​ថយ​ចុះ​គួរ​ជាទី​មោ​ទ​នៈ​ ៕
 
 
 

ប្រភពៈ នគរវត្ត

No comments: