ខេត្តក្រចេះ ៖ អាជ្ញាធរឃុំគោលាប់
ស្រុកចិត្របុរី
នៅតែបន្ត ធ្វើការស្រាវជ្រាវ ស្វែងរកឪពុកម្តាយរបស់ក្មេងប្រុសម្នាក់
ក្រោយពី ប្រជាពលរដ្ឋប្រទះឃើញ ក្មេងប្រុសរូបនេះ បានដើរវង្វេងក្នុង
ព្រៃជ្រៅតែម្នាក់ឯង នៅចំណុចអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ។ កុមារារូបនេះ ត្រូវអ្នកភូមិសន្និដ្ឋានថា
ជាកូនរបស់បងប្អូន ជនជាតិភាគតិច មានអាយុជាង៣ឆ្នាំ
សម្បុរសណ្តែកបាយ និង មិនសូវចេះនិយាយភាសាខ្មែរទេ ។បុរសឈ្មោះ ប៊ុន ធឿន អាយុ៣១ឆ្នាំ មានទីលំនៅភូមិទួលអំពិល ឃុំគោលាប់ ស្រុកចិត្របុរីបាននិយាយរៀបរាប់ថា កាលវេលាម៉ោង២រសៀលថ្ងៃទី២៨ វិច្ឆិកា ខណៈដែលរូបគាត់កំពុងតែបររទេះដឹកអុសវង្វេងព្រៃដូចគ្នា ក៏បានប្រទះឃើញក្មេងប្រុសរូបនេះដើរតាមពីក្រោយរទេះរបស់គាត់រហូត ។ ក្រោយពីដឹងថា ក្មេងប្រុសរូបនេះវង្វេងព្រៃ គាត់បានឱ្យបាយហូបរួចក៏បាននាំគេជិះរទេះទៅភូមិ និងទៅតាមចម្ការ ហើយស្រែកសួរគេឯងដើម្បីរកឪពុកម្តាយរបស់គេ ។
លោកប៊ុន ធឿន បាននិយាយទៀតថា
ក្រោយពីនាំក្មេងប្រុសរូបនេះស្វែងរកឱពុកម្តាយមិនឃើញ
រូបគាត់ក៏បានដឹកក្មេងនេះតាមរទេះដឹកអុសនាំមកផ្ទះរបស់ខ្លួននៅ
ឃុំគោលាប់ ស្រុកចិត្របុរី
និងបានរាយការណ៍ទៅអាជ្ញាធរឃុំដើម្បីមានវិធានការ
។ជាមួយនឹងការសាកសួរពីសំណាក់អាជ្ញាធរឃុំដើម្បីសួររកឈ្មោះឪពុក
ម្តាយ កុមារារូបនេះមិនសូវចេះនិយាយស្តីជាភាសាខ្មែរទេ
ហើយអ្នកភូមិសន្និដ្ឋានថា
ជាកូនរបស់បងប្អូនជនជាតិភាគតិចដែលរស់នៅក្នុងព្រៃ
និងបានវង្វេងឪពុកម្តាយ ។
រហូតមកទល់ពេលនេះ
គឺមានរយៈពេល២ថ្ងៃមកហើយដែលអាជ្ញាធរឃុំគោលាប់
ស្រុកចិត្របុរីនៅតែបន្តការស្វែងរកឪពុកម្តាយរបស់កុមារារូបនេះ
ខណៈដែលបច្ចុប្បន្នកុមារារូបនេះត្រូវបានអ្នកភូមិនាំមកស្នាក់នៅ
បណ្តោះអាសន្ននៅភូមិទួលអំពិល ឃុំគោលាប់ ស្រុកចិត្របុរី ។
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment