
ក្រុងប៉ោយប៉ែត ៖
ជនសង្ស័យ២នាក់ទំនងជាចាញ់ល្បែងក្នុងកាស៊ីណូស្ពឹកមុខបានធ្វើ
សកម្មភាពលួចកាច់សោ.កម៉ូតូមិនបានសម្រេចត្រូវម្ចាស់ឃើញទាន់
ស្រែកផ្អើលឆោឡោប្តឹងដល់សមត្ថកិច្ចចាប់ខ្លួនបានកាលពីវេលាម៉ោង
១០ និង៣០នាទីយប់ ថ្ងៃទី២១ វិច្ឆិកា ២០១៣ នៅចំណុចប្លុកកាស៊ីណូ
ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
តាមការបំភ្លឺពីសមត្ថកិច្ចបានឱ្យដឹងថា
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះឡុង វណ្ណឌី ភេទប្រុស អាយុ៣២ឆ្នាំ
និងឈ្មោះវង្ស រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ
ជនសង្ស័យទាំង២រស់នៅក្រុងប៉ោយប៉ែត។
លោកហម ម៉ុត
មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា
ជនសង្ស័យទាំង២បានចាញ់ល្បែងកាស៊ីណូ
និងចាញ់ការភ្នាល់រាប់សែនដុល្លារទើបបែកគំនិតលួចម៉ូតូតែម្តងទៅ
។
បច្ចុប្បន្នជនសង្ស័យត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់ទីបញ្ជាការ
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធី៕
No comments:
Post a Comment