ខេត្តស្វាយរៀង ៖ បុរសវ័យជាង៥០ឆ្នាំម្នាក់
បានសម្រេចចិត្តចង.កធ្វើអត្តឃាត ស្លាប់ចោលប្រពន្ឋកូន
ដោយសារតូចចិត្តមានជំងឺប្រចាំកាយ
ហើយជីវភាពក្រីក្រទើបគិតខ្លីបញ្ចប់ជីវិតបែបនេះ ។ ហេតុការណ៍នេះ
កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២១ វិច្ឆិកា ២០១៣
នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ។ បុរសគិតខ្លីឈ្មោះ នាង
សារ៉ុន អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិកើតហេតុ ។
បើតាមសមត្ថកិច្ចប្រាប់ឱ្យដឹងថា នៅថ្ងៃកើតហេតុ
ប្រពន្ឋកូនទៅមើលស្រែ ទុកឱ្យបុរសជាប្តី ដេកនៅក្នុងផ្ទះម្នាក់ឯង ។
ពេលប្រពន្ឋកូនត្រឡប់មកពីស្រែវិញ មិនឃើញប្តីនៅក្នុងផ្ទះ
ក៏អើតមើលទៅក្នុងបន្ទប់ដេក ស្រាប់តែឃើញប្តីចង.កស្លាប់បាត់ទៅហើយ
៕
ប្រភពៈ កោះសន្តិភាព
No comments:
Post a Comment