របាអក្សររត់

ហ្គោលដិនហ្កាឡាក់ស៊ី សណ្ឋាគារ-កាស៊ីណូ (Golden Galaxy Hotel-Casino) កំពុងស្វែងរកបេក្ខភាពមកបម្រើការងារដូចជា៖ Dealer Inspector(DI)​& Experience Dealer(DL)(ស/ប):៣២ នាក់, Pit Manager(PM) ឬ Assistant Pit Manager (APM)(ស/ប): ០៦​ នាក់, Marketing Manager(ស/ប): ០៣ នាក់, PR-Experience(ស): ០៨ នាក់, Security Guard(ស/ប): ២៥ នាក់, Slot Supervisor(ស/ប): ០២ នាក់, Slot Attendant(ស/ប):០៣ នាក់, Waiter/Waitress: ០៨ នាក់, CCTV Operator(ស/ប): ០៤ នាក់, Security Guard(ស/ប): ២៥ នាក់, Room Attendant និង Cleaner(ស/ប): ០៤ នាក់, Outlet Cashier (ស/ប): ០២ នាក់, IT Supervisor (ស/ប): ០១ នាក់, IT Assistant (ស/ប): ០២ នាក់. បើចាប់អារម្មណ៍សូមផ្ញើរប្រវត្តិរូប (CV)ទៅលោក សុខ សក្កដា​,+(855) 97 76 200 80, លោក ស៊ិន សុភ័ត្រា,+(855)88 760 66 80), ឬផ្ញើរតាមអ៊ីមែល៖ hrgg29@gmail.com, សូមអរគុណ...!

អត្ថបទផ្សេងទៀតៈ

Friday, November 29, 2013

មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មួយ​ចំនួន​បាន​រង​ការចោទប្រកាន់​ក្រុមអាជីវក​ដេញថ្លៃ​សត្តឃាដ​រឿង​មិន​ផ្តល់​លុយ​ប្រាក់​កក់​ជូន​ពួកគាត់

ខេត្ត​កំពង់ឆ្នាំង​៖ ក្រុមអាជីវករ​អ្នករកស៊ី​ដេញ​សត្វឃាត​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​សម្តែង​ នូវ​ការ​មិន​ពេញចិត្ត​ទៅ​នឹង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ កំពង់ឆ្នាំង​ដោយសារ​តែ​ត​មាន​មន្ត្រី​មួយចំនួន​បាន​យក​ប្រាក់​ពី​ ក្រុមអាជីវករ​ក្នុង​ការដេញថ្លៃ​សត្វឃាត​ក្រុង​កំពង់ឆ្នាំង​ក្នុង​ម្នាក់ៗ​ ចំនួន​៣​លាន​រៀល សម្រាប់​កក់​ក្នុង​ការដេញថ្លៃ​ធ្វើ​សត្វឃាត ប៉ុន្តែ​ក្រោយពី​ដេញថ្លៃ​រួចប្រាក់​កក់​ទាំងនេះ​ត្រូវ​ដក​យ៉ាង​ពិ​កបាក​ បំផុតហើយ​នៅពេល​ដែល​ដក​លុយ​ប្រាក់​កក់​វិញ​ត្រូវ​ចំណាយលុយថែមទៀត​ដើម្បី​សូក ​យកលុយ​ប្រាកក់​នោះ​មកវិញ  ។​

​ប្រជាពលរដ្ឋ​ដែល​ជា​ក្រុមអាជីវករ​បាន​ ប្រាប់ទៀតថា ពេល​មក​យក​លុយ​ថ្លៃ​ប្រាក់​កក់​នោះនៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ខេត្ត​មន្ត្រី​ទាំងនោះ​ម្តង​ប្រាប់ថា​ថ្ងៃនេះ​ថ្ងៃនោះ ហើយ​យក​លេស​មិនចេះចប់ធ្វើអោយ​ពួកគាត់​ខាតបង់​ពេលវេលានិង​ផលប្រយោជន៍រកស៊ី​ ចិញ្ចឹម​ជីវិត ។ ក្រុមអាជីវករ​បន្ត​រិះគន់​ថា​កន្លងមក ការទទួលយក​ប្រាក់​ម​ក​វិញ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៥​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ផង​ ដែរ​ទើប​អាច​ដំណើរ​បាន​លឿន​គ្រាន់បើ​បន្តិច ។​

​ក្រុម​អាជីវករ​មួយចំនួន​បាន​និយាយថា មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​យក​ប្រាក់​ទាំងនេះ​ទៅ​ ប្រើប្រាស់​ប្រយោជន៍​ផ្សេង​ផ្ទាល់ខ្លួន ប្រាក់​ចំនួន​៣​លាន​រៀល​វា​មិន​ច្រើន​ប៉ុន្មាន​ទេ តែ​៣​លាន គុណ​នឹង​ចំនួន​៣០​នាក់​ទៅ​៤០​នាក់​គឺ​វា​ច្រើន​គួរសម​ដែរ ។​

​ពាក់ព័ន្ធ​ករណី​នេះ​មន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​ កំពង់ឆ្នាំង​បាន​ប្រាប់​តាម​ទូ​ស័ព្ទ​ថា​ការយឺតយ៉ាវ​នៃ​ការផ្តល់​ប្រាក់​កក់ ​នេះ​គឺ​ដោយ​សារមន្ទីរត្រូវ​ពិនិត្យ​អោយ​បា​ល្អិតល្អន់​ជា​មុន​សិនព្រោះ​ ខ្លាច​ច្រឡំ​ដើម្បី​បញ្ជូន​តួលេខ​ទាំងនេះ​ទៅកាន់​រតនាគារ​ដើម្បី​បើកប្រាក់​ ទូទាត់​ជូន​អាជីវករ​វិញ ៕

ប្រភពៈ នគរវត្ត

No comments: