វីរ៉ាឆៃ ផ្លាសាយ
ឯកអគ្គរដ្ឋទូតថៃប្រចាំក្រុងឡាអេនិងជាប្រធានក្រុមអ្នកច្បាប់ថៃនៅ
ក្នុងការតស៊ូក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) បាននិយាយថា
ប្រជាជនថៃគួរកុំប្រញាប់ប្រញាល់ធ្វើការសន្និដ្ឋានថា
ថៃបាត់បង់ទឹកដីនៅក្នុងជម្លោះប្រាសាទព្រះវិហារនៅពេលពួកគេធ្វើ
បកស្រាយការសំរេចរបស់តុលាការនេះ។
លោកវីរ៉ាឆៃ បានប្រាប់អ្នកយកព័ត៌មានដូច្នេះបន្ទាប់ពីលោកបានមកដល់អាកាសយានដ្ឋាន សុវណ្ណភូមិកាលពីព្រឹកថ្ងៃពុធ។លោកថា ការបកស្រាយអវិជ្ជមានមិនស្ថាបនាទេ។"កម្ពុជាមិនទទួលបានអ្វីដែល ខ្លួនចង់បាន និងប្រជាជនក៏កុំគួរប្រញាប់ប្រញាល់ធ្វើការសន្និដ្ឋាន"។
"ដោយតំបន់តូចមួយត្រូវបានតុលាការសំរេចផ្តល់អោយកម្ពុជា ប្រទេសទាំង២ត្រូវធ្វើការចរចាដើម្បីព្រមព្រៀងអំពីទីតាំងរបស់វានិង គណនាតំបន់ពាក់ព័ន្ធ"។
ឯកអគ្គរដ្ឋទូតថៃរូបនេះត្រូវចូលជួបនាយករដ្ឋមន្ត្រីយីងឡាក់ ស៊ីណាវ៉ាត្រានៅរសៀលថ្ងៃពុធដើម្បីពន្យល់អំពីការសំរេចរបស់តុលាការ និងថា លោកមានបំណងបញ្ជាក់វាអោយបានច្បាស់ដល់សមាជិកសភានិងព្រឹទ្ធសភាពី ព្រោះលោកបានធ្វើការងារនេះយូរមកហើយ។
នៅពេលលោកបានមកដល់អាកាសយានដ្ឋាន ហ្វូងមនុស្សដែលនៅរង់ចាំ បានស្រែកអបអរ ដោយហៅលោកថា"វីរបុរស" តែវីរ៉ាឆៃ បាននិយាយថា "ខ្ញុំគ្រាន់តែជាមនុស្សធម្មតាដែលតស៊ូដើម្បីប្រទេស និងរីករាយដែលតុលាការសំរេចតាមផ្លូវនេះពីព្រោះខ្ញុំមិនចង់ឃើញ ថៃនិងកម្ពុជាឈ្លោះគ្នា"៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment