ភ្នំពេញ ៖
សពកូនង៉ែតភេទប្រុសម្នាក់ត្រូវបានប្រជានេសាទប្រទះឃើញអណ្តែតទឹក
ទន្លេមេគង្គម្តុំខាងក្រោយសណ្ឋាគារវ៉ាស៊ីនតោនខណៈដែលនារីម្នាក់
អះអាងថាជាសពកូនរបស់ខ្លួនដែលនាងទើបនឹងលែងលះគ្នាកាលពីថ្ងៃទី
១២ ខែវិច្ឆិកា
ហើយបានប្រគល់កូនឲ្យប្តីតែមិនដឹងថាយ៉ាងម៉េចទើបបានជាកូននាង
ស្លាប់អណ្តែតទឹកបែបនេះ។
ហេតុការណ៍ប្រទះឃើញសពកូនង៉ែតនេះកាលពីព្រឹកម៉ោង៨ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅចំណុចក្បែរច្រាំងទន្លេមេគង្គ ខាងក្រោយសណ្ឋាគារវ៉ាស៊ីនតោន ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វាខណ្ឌឫស្សីកែវ។
បើតាមនារីម្នាក់ឈ្មោះ យ៉ាត ចំប៉ា អាយុ២៣ឆ្នាំ មានស្រុកកំណើតភូមិព្រែកក្រប៉ៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ចំណែកប្តីដែលទើបនឹងលែងលះគ្នានោះឈ្មោះ ហ៊ុន រុំ អាយុ២៧ឆ្នាំ រស់នៅភូមិជំរុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ឯកូនប្រុសរងគ្រោះរបស់នាងឈ្មោះ រុំ សុផាន់ណា អាយុ៨ខែ៕

ប្រភពៈ ភូមិអច្ឆរិយៈ
No comments:
Post a Comment